ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» Breaking News, ព័ត៌មានជាតិ » នាយប៉ុស្តិ៍​អូរជ្រៅ វរៈ​ការពារ​ព្រំដែន​គោក លេខ​៨៩១ ចុះ​ប្រតិបត្តិ​ការណ៍ ល្បាត តាម​ក្រវាត់ ព្រំដែន​កម្ពុជា ថៃ ​

នាយប៉ុស្តិ៍​អូរជ្រៅ វរៈ​ការពារ​ព្រំដែន​គោក លេខ​៨៩១ ចុះ​ប្រតិបត្តិ​ការណ៍ ល្បាត តាម​ក្រវាត់ ព្រំដែន​កម្ពុជា ថៃ ​

​ប៉ោយប៉ែត​៖ លោក​អនុសេនីយ៍ទោ ណុល ម៉ាប់ នាយប៉ុស្តិ៍​អូរជ្រៅ វរៈ​ការពារ​ព្រំដែន​គោក​
​លេខ​៨៩១ នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច ចុះ​ប្រតិបត្តិ​ការណ៍ ល្បាត តាម​ក្រវាត់​ព្រំដែន​កម្ពុជា ថៃ ដែលជា​កន្លែង​ឈរជើង ស្ថិតនៅ​ក្នុងភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​
​លោក​អនុសេនីយ៍ទោ​ណុល ម៉ាប់ នាយប៉ុស្តិ៍​អូរជ្រៅ វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨៩១
​បាន​ឲ្យ​ដឹងថា យោងតាម​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ខេង ស៊ុម ស្នងការ​ខេត្ត និង​លោក​វរៈសេនីយ៍ទោ ហាំ វ​ណ្ណះ មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨៩១ បានដាក់​បទបញ្ជា យ៉ាង​ម៉ើ​ង​ម៉ាត់​ដល់​កម្លាំង សមត្ថកិច្ច​ក្រោម​ឱវាទ​ទាំងអស់​ឲ្យ​ជួយ​ខិតខំ​
​យកចិត្តទុកដាក់​ទប់​ស្កាត់​រាល់​បទល្មើស​ទាំងឡាយ​ដែល​កើតមាន​នៅក្នុង​តំបន់​ឈរជើង​របស់ខ្លួន ឲ្យ​ខាងតែបាន ។ លោកនាយ​ប៉ុស្តិ៍​បន្តថា ក្រោយពី​ទទួលបាន​បទបញ្ជា​
​ពី​ថ្នាក់លើ រួចមក ទើប​ក្រុម​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​អូរជ្រៅ របស់លោក​បាននាំគ្នា​
​ចុះ​ប្រតិបត្តិ​ការណ៍​ល្បាត តាម​ក្រវាត់​ព្រំដែន​កម្ពុជា ថៃ ដែលជា​កន្លែង​ឈរជើង ក្នុង​
​គោលបំណង​ទប់ស្កាត់​នូវ​រា​ល់ទ​ប​ល្មើស ខ្លាចក្រែង​កើតមាន​ដោយ​មិន​បានដឹង​ជាមុន ។ ជា​ចុងបញ្ចប់​លោកនាយ​ប៉ុស្តិ៍​បានបញ្ជាក់​យ៉ាងច្បាស់​ថា​កម្លាំង​សមត្ថកិច្ច​របស់លោក​បាន​​នាំគ្នា​ចុះ​ប្រតិបត្តិ​ការណ៍​ល្បាត​នៅតាម​ក្រវាត់​ព្រំដែន​កម្ពុជា ថៃ ជា​កន្លែង​ឈរជើង​របស់​ខ្លួន ជា​រៀងរាល់ថ្ងៃ​តែម្តង​ដើម្បី​ឲ្យ​ស្របទៅតាម​អនុសាសន៍​របស់​ថ្នាក់ដឹកនាំ​ផងដែរ ៕ ដោយ​៖​បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya