ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​ប្រគល់​ម៉ូ​ទ័​រ​ឆក់​ត្រី​ខុសច្បាប់​១៥​គ្រឿង ជូន​សមត្ថកិច្ច​ ​

ប្រជាពលរដ្ឋ​ប្រគល់​ម៉ូ​ទ័​រ​ឆក់​ត្រី​ខុសច្បាប់​១៥​គ្រឿង ជូន​សមត្ថកិច្ច​ ​

បន្ទាយមានជ័យ​៖​ម៉ូ​ទ័​រ​ឆក់​ត្រូ​ខុសច្បាប់​ចំនួន​១៥​គ្រឿង ត្រូវបាន​ប្រជាពលរដ្ឋ នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ប្រគល់ជូន​សមត្ថកិច្ច កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែ ធ្នូ ឆ្នាំ​២០១៣ ខណៈដែល​ចូលរួម​ស្តាប់​វេទិកាសាធារណៈ  ។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង ស៊ុម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ក្នុង​វេទិការ​សា​ធា​រណះ នៅក្នុង​ថ្ងៃនេះ សមត្ថកិច្ច  បាន​ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ ជូន​ដល់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន រួមទាំង​ផ្សព្វផ្សាយ ស្តីពី​គោលនយោបាយ ភូមិ​ឃុំ មាន​សុវត្ថិភាព​ផងដែរ ។​
​លោកស្នងការ​បន្តថា ដោយ​ប្រជាពលរដ្ឋ យល់ដឹង​អំពី​ច្បាប់​ទំលាប់ តាមរយៈ​ការចុះ​ផ្សព្វផ្សាយ របស់ សមត្ថកិច្ច ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ្ញាក់​រំលឹក ហើយ​ប្រមូលយក ម៉ូ​ទ័​រ ឆក់​ត្រី​ខុសច្បាប់ ចំនួន​១៥​គ្រឿង មក​ប្រគល់ជូន​សមត្ថកិច្ច ទៀតផង​។​
​ដោយឡែក នៅ​ឃុំ​ប្រាសាទ ឃុំ​ទឹកជោរ ឃុំ​ជប់​វ៉ា​រី និង​ស្រុក​ព្រះនេត្រព្រះ ក៏បាន​បើក​វេទិកា សា​ធា​រណះ ដូចខាងលើ​នេះដែរ មាន​ប្រជាពលរដ្ឋ ចូលរួម ស្តាប់​ចំនួន​៨៧​នាក់  ក្នុងនោះ​មាន​ស្ត្រី​៥២​នាក់ និង បុរស​ចំនួន​៣៥​នាក់មក​ចូលរួម​ស្តាប់​យ៉ាងច្រើន​កុះករ​៕​ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya