ប៉ៃលិន ៖ ជនត្រូវចោទពៅ ដាណា ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាកូនលោក ឧកញ៉ាឃី ពៅ អគ្គនាយកក្រុមហ៊ុនដេវិដ ខុនដ្រាក់សិន ខូអិលធីឌី ដែលព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដប៉ៃលិនចោទប្រកាន់ ពីបទ“ប៉ុនប៉ងឃាតកម្ម” ជាប់ពន្ធនាគារបណ្ដោះអាសន្នជាច្រើនខែមកនេះ មិន ដឹងជាត្រូវដងត្រូវផ្លែបែបណាបែរជាជនត្រូវចោទ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដលោកជុំ សែនសទ្ធាប្ដូរបទចោទ ប្រកាន់ពីបទ“ប៉ុនប៉ងឃាតកម្ម”មកបទ “បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិដោយចេតនា” វិញ?
យោងតាម មាត្រា១៩៩នៃក្រមព្រហ្ម ទណ្ឌដែលព្រះរាជអាជ្ញាចោទប្រកាន់ពីបទ ប៉ុនប៉ងឃាតកម្ម ជនត្រូវចោទអាច ប្រឈមនឹងការជាប់ពន្ធនាគារពី១០ទៅ ១៥ឆ្នាំ ក្នុងបទឧក្រិដ្ឋ ប្រសិនបើតុលាការ រកឃើញថាជនត្រូវចោទបានប្រព្រឹត្ដដូច ការចោទប្រកាន់ពីតំណាងអយ្យការពិត មែន ប៉ុន្ដែករណីសំណុំរឿងព្រហ្មទណ្ឌក្នុង បទឧក្រិដ្ឋនេះ បែរជាបែកធ្លាយថាព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ដប៉ៃលិនលោក ជុំ សែនសទ្ធា ប្ដូរបទចោទពីប៉ុនប៉ងឃាត កម្ម មកបទបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ ដោយចេតនាក្នុងបទល្មើសមជ្ឈឹមដែល ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់១ទៅ៤លានរៀល ដែលគេដាក់ភាពសង្ស័យ ថា អ្វីដែលព្រះរាជអាជ្ញាប្ដូរបទចោទ អាចនឹងពាក់ព័ន្ធអំពើពុករលួយ ប្រយោជន៍ លាភសក្ការៈ ហើយប្រភពខ្លះបានទម្លាយ ថា រឿងព្រហ្មទណ្ឌនេះក៏ពាក់ព័ន្ធនឹងអ្នក មានអំណាចក្នុងខេត្ដប៉ៃលិនរត់ការសុំការ អន្ដរាគមន៍ ទើបតំណាងអយ្យការកែសំណុំ រឿងប្ដូរបទចោទពីបទឧក្រិដ្ឋមកបទមជ្ឈឹម បញ្ជូនទៅចៅក្រមជំនុំជំរះ អាចឈាន ដល់ការដោះលែងនាពេលខាងមុខ ។
គួររំលឹក ថា ការពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១២កន្លងទៅឈ្មោះពៅ ដាណាបានកើតជាជម្លោះពាក្យសម្ដីជាមួយឈ្មោះផាង ណារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ខណៈពួកគេធ្វើដំណើរលើផ្លូវសាធារណលេខ៥៧ ត្រង់ចំណុចភូមិអូរ ច្រាលឆ្ពោះមកកាន់សង្កាត់-ក្រុងខេត្ដ ប៉ៃលិន ។
ការទំនាស់ពាក្យសម្ដីបានក្លាយទៅជាកំហឹងពុះកំរោលធ្វើឱ្យឈ្មោះពៅ ដាណា ដែលត្រូវជាកូនឧកញ៉ាឃី ពៅ បើករថយន្ដឡង់គ្រីស័រ ពាក់ស្លាកលេខភ្នំពេញ 2F-0196 ដេញបំបុកប៉ុនប៉ងសម្លាប់ ឈ្មោះផាង ណារ៉ា ដែលកំពុងជិះម៉ូតូ ម៉ាកហុងដាស៊េរីឆ្នាំ២០១១ ។ សមត្ថកិច្ចបានបញ្ជាក់ថា ពៅ ដាណាបានបើករថយន្ដបំបុកប៉ុនប៉ងសម្លាប់ក្នុងចម្ងាយដីរាប់សិប គីឡូ ហើយជនរងគ្រោះភ័យខ្លាចស្លុនស្លោក៏បង្ខំចិត្ដបើកម៉ូតូគេច ចូលក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ដ ក៏ផ្ដួលម៉ូតូចោលរត់ឱ្យសមត្ថកិច្ច នគរបាលដែលនៅទីនោះជួយអន្ដរាគមន៍ ប៉ុន្ដែ ពៅ ដាណា ក៏បានបើករថយន្ដបំបុក ម៉ូតូជនរងគ្រោះកម្ទេចចោលនៅក្នុង បរិវេណស្នងការដ្ឋាន ទើបសមត្ថកិច្ច ឃើញសកម្មភាពបទល្មើសជាក់ស្ដែង ករណីប្រើប្រាស់រថយន្ដបើកបំបុកប៉ុនប៉ងឃាតកម្មទៅលើជនរងគ្រោះ ក៏ឃាត់ខ្លួនជនដៃដល់កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ដចាត់ការបន្ដតាមនីតិវិធី ។
ពាក់ព័ន្ធ នឹងអំពើកាចសាហាវឃោរឃៅដែល ពៅ ដាណា បើករថយន្ដដេញបំបុកប៉ុនប៉ងសម្លាប់ជនរងគ្រោះមិន ត្រឹមតែប្រជាពលរដ្ឋ សមត្ថកិច្ចភ្ញាក់ ផ្អើលល្បីពេញខេត្ដប៉ៃលិនប៉ុណ្ណោះទេ ករណីនេះអាជ្ញាធរខេត្ដក៏បានបញ្ជាយ៉ាង ម៉ឺងម៉ាត់ឱ្យមន្ដ្រីនគរបាលយុត្ដិធម៌ចាត់ ការកសាងសំណុំរឿងបញ្ជូនជនដៃដល់ក្នុងបទឧក្រិដ្ឋនេះទៅសាលាដំបូង ចាត់ការ តាមនីតិវិធី ហើយតំណាងអយ្យការលោក ជុំ សែនសទ្ធា ក៏បានចោទប្រកាន់ពីបទ ប៉ុនប៉ងឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ។
បើទោះជាជនត្រូវចោទតំណាងអយ្យការធ្វើការចោទប្រកាន់បទប៉ុនប៉ងឃាតកម្ម ហើយប្រឈមនឹងការជាប់ពន្ធនាគារ ពី១០ទៅ១៥ឆ្នាំតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌនោះក៏ដោយ ប៉ុន្ដែអាចជាអំពើ ពុករលួយណាមួយកើតឡើង ទើបលោក ជុំ សែនសទ្ធា កែសំណុំរឿងប្ដូរបទចោទ ពីបទប៉ុនប៉ងឃាតកម្មដែលជាបទឧក្រិដ្ឋ មកបទបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃដោយចេតនាជាបទល្មើសមជ្ឈិម តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌជាការបន្ធូរបន្ថយទោសដើម្បីឈានដល់ ចៅក្រមជំរះដោះលែងជនត្រូវចោទនាពេលខាងមុខនេះ ។
ពាក់ព័ន្ធ នឹងករណីតំណាងអយ្យការប្ដូរ បទចោទពីបទប៉ុនប៉ងឃាតកម្មមកបទបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិដោយ ចេតនានេះ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ លោកជុំ សែនសទ្ធា តាមទូរស័ព្ទជាមួយ នគរវត្ដមិនបានធ្វើអត្ថាធិប្បាយអ្វីជុំវិញ បញ្ហានេះទេ ដោយលោកគ្រាន់តែបញ្ជាក់ យ៉ាងខ្លីថា“ពេលនេះខ្ញុំកំពុងជាប់ប្រជុំជាមួយមន្ដ្រីនគរបាល យុត្ដិធម៌ក្នុងខេត្ដ ចាំជួបគ្នាពេលក្រោយរួចក៏បិទទូរស័ព្ទ” ។
ប្រសិនបើ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដប៉ៃលិនលោកជុំ សែនសទ្ធា មានចេតនាកែសំណុំរឿងប្ដូរបទចោទ ប្រកាន់ពីបទឧក្រិដ្ឋមកបទល្មើសមជ្ឈឹម ផ្ទុយពីសកម្មភាពទង្វើរបស់ជនត្រូវចោទ ប្រព្រឹត្ដធ្វើសកម្មភាពបើករថយន្ដដេញ បំបុកសម្លាប់ទៅលើជនរងគ្រោះជាបទ ល្មើសជាក់ស្ដែងនៅចំពោះមុខមន្ដ្រីនគរ បាលយុត្ដិធម៌ និងទីតាំងជនត្រូវចោទ បានប្រព្រឹត្ដនៅក្នុងបរិវេណស្នងការដ្ឋាន នគរបាលខេត្ដ ហើយនគរបាលបានឃាត់ ខ្លួនជនដៃដល់កំពុងប្រព្រឹត្ដបទល្មើសជាក់ ស្ដែងបែបនេះ ថាតើថ្នាក់លើនឹងមាន វិធានការបែបណាចំពោះការអនុវត្ដខុស ពីនីតិវិធី?
ពាក់ព័ន្ធករណីនេះលោកអ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍តាមទូរ ស័ព្ទកាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ តាមទូរស័ព្ទជាមួយនគរវត្ដលោកពុំទាន់ បានជ្រាបរឿងនេះ ហើយក៏កំពុងជាប់រវល់ ក៏បិទទូរស័ព្ទ ។
កូនឧកញ៉ា ឃី ពៅ មិនត្រឹមតែបានប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌជាលើកទី១នោះទេ ពួកគេធ្លាប់ប្រព្រឹត្ដបទល្មើសបង្ក របួសស្នាមនៅរាជធានីភ្នំពេញ ហើយ លោកឧកញ៉ាឃី ពៅ តែងតែចំណាយ ប្រាក់ដើម្បីអន្ដរាគមន៍ឱ្យមានការដោះ លែងដូចជាគ្រានេះ កូនប្រុស ពៅ ដាណា បានប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌបើករថយន្ដបំបុកសម្លាប់គូសត្រូវ ល្បីពេញខេត្ដប៉ៃលិន ហើយសមត្ថកិច្ចនគរបាលឃាត់ ខ្លួនក្នុងបទល្មើសជាក់ស្ដែង ដែលតំណាង អយ្យការចោទប្រកាន់ពីបទប៉ុនប៉ងឃាត កម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ជិតដល់ថ្ងៃបញ្ជូនទៅចៅក្រមជំនុំជំរះ ប្រឈមនឹងការជាប់ពន្ធនាគារពី១០ទៅ ១៥ឆ្នាំ បែរជាមានអ្នកអន្ដរាគមន៍ដែល ល្បីថាអ្នកធំនៅក្នុងខេត្ដប៉ៃលិនឈានដល់ កែសំណុំរឿង ហើយព្រះរាជអាជ្ញាអម សាលាដំបូងខេត្ដលោកជុំ សែនសទ្ធាប្ដូរ បទចោទពីបទឧក្រិដ្ឋមកបទបំផ្លិចបំផ្លាញ ទ្រព្យសម្បត្ដិដោយចេតនាតាមមាត្រា ៤១០នៃក្រមព្រហ្មទណ្ឌប្រឈមជាប់ពន្ធ នាគាររយៈពេល៦ខែទៅ២ឆ្នាំ ពិន័យជាប្រាក់១លានទៅ៤លានរៀល ដើម្បីឱ្យ មានការដោះលែងសម្រាប់នាពេលខាង មុខនោះទៅវិញ ។ ចំណុចនេះហើយដែល គេរិះគន់ថា អំណាចទឹកប្រាក់បើទោះជាស្ថាប័នតុលាការឯករាជ្យក៏នៅតែឋិត ក្រោមអំពើពុករលួយ អាចនឹងធ្វើឱ្យជនប្រព្រឹត្ដបទល្មើសមិនរាងចាល និងបង្កបញ្ហាដ៏អាក្រក់ប៉ះពាល់ដល់សង្គមជាតិកាន់តែធ្ងន់ធ្ងរ ដូច្នេះថ្នាក់លើគួរស៊ើប អង្កេតតាមដានធ្វើអធិការកិច្ច ហេតុអ្វី បានជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ប៉ៃលិនប្ដូរបទចោទប្រកាន់ពីបទប៉ុនប៉ង ឃាតកម្មមកបទបំផ្លិចបំផ្លាញដោយ ចេតនាឬមួយពាក់ព័ន្ធនឹងអំពើពុករលួយ? ៕