ភ្នំពេញ : កាលពីវេលា ម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ នៅមុខក្រសួង រៀបចំដែនដីនគរូបនីយ៍កម្ម និងសំណង់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន ។ បុរសម្នាក់ ជាជនជាតិចិន ស្រាវឹងស្រាជោកជាំ បើករថយន្តកាមរីស៊េរីចាស់ មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុល បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ ២កង់ រងការខូចខាត បន្ទាប់ មកម្ចាស់ បានចុះពីរថយន្ត រត់គេចខ្លួនបាត់ ស្រមោលតែម្តង។
មុនពេលកើតហេតុ គេបានឃើញរថយន្តកាមរីគូទស្វិត មួយគ្រឿង ពណ៌ស ពាក់ ស្លាកលេខ ខ-៨៦៤៦ ភព២ បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាម បណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូត ទៅបុករបាំថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យបាក់អស់២កង់ ចំណែករថយន្ត រងកាខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត បង្ក បានចុះពីរថយន្ត គេចខ្លួនបាត់ ៕