ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » នៅ​ថ្ងៃទី​២៧ ធ្នូ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ត្រូវ​ប្រកាស​តែងតាំង ​

នៅ​ថ្ងៃទី​២៧ ធ្នូ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ត្រូវ​ប្រកាស​តែងតាំង ​

ភ្នំពេញ​៖ នៅ​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ​២០១៣  នៅ​វិមាន​សន្តិភាព ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន​។​
​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បានដឹងថា ការប្រកាស​តែងតាំង​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល  និង មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត នឹងត្រូវ​ធ្វើឡើង​នៅ រសៀល​ថ្ងៃទី​២៧ ខែធ្នូ នា​វិមាន​សន្តិភាព ។ ចំពោះ​ទីតាំង​ទីស្តីការក្រសួង​វិញ រដ្ឋាភិបាល​សម្រេចយក អគ្គនាយកដ្ឋាន​រ៉ែ និង​ថាមពល ដែលមាន​ទីតាំងនៅ​ផ្លូវ​ប៉ាស្ទ័រ​។​
​ដោយឡែក​សម្រាប់​ការប្រកាស​តែងតាំង រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ វិញ ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល​មួយរូប​ឲ្យ​ដឹងថា នឹងត្រូវ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ​២០១៣ នៅ​វិមាន​សន្តិភាព​ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ គាត ឈន់ ។​
​សូមជម្រាបថា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និង​សិប្បកម្ម ដែល​ត្រូវ​បំបែក ជា​ពីរ​នោះ ត្រូវបាន​រដ្ឋសភា កម្ពុជា​បោះឆ្នោត ផ្តល់​សេចក្តីទុកចិត្ត​ជា​សមាជិក រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya