ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ មនុស្ស​២​នាក់​រងរបួស​ ​

ម៉ូតូ​បុក​ម៉ូតូ មនុស្ស​២​នាក់​រងរបួស​ ​

ភ្នំពេញ​៖ កាលពី​ម៉ោង​២១ និង​១០​នាទី​យប់ ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៣ នារី​ម្នាក់​របួសធ្ងន់ និង​បុរស​ម្នាក់ រងរបួស​ស្រាល នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ និង​ម៉ូតូ នៅ​ចំណុច ផ្លូវ​៣១០ កែង​និង​ផ្លូវ​លេខ​១១៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ។​
​មុនពេល​កើតហេតុ មាន​នារី​ម្នាក់​ជិះ​ម៉ូតូ​អាយ​ខុន ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ 1X-7695 ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​លេខ ៣១០​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​ផ្លូវកែង​លេខ​១១៣ ក៏​បត់​ឆ្វេង ដោយ​មិន​ប្រុងប្រយ័ត្ន ក៏ត្រូវ​បុរស​ម្នាក់​ជិះ​ម៉ូតូ​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយរៀង 1C-5680 ធ្វើដំណើរ​តាមផ្លូវ ១១៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក៏​ជ្រុល​ទៅបុក​ចំពាក់​កណ្តាល​ម៉ូតូ​អាយ​ខុន ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​នារី​ជា
​ម្ចាស់​អាយ​ខុន​រងរបួស​ធ្ងន់ ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​បាន​រង​ការខូចខាត​យ៉ាងដំណំ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya