ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » កម្មករ​ធ្វើបាតុកម្ម​ទាមទារ​លក្ខ​ខណ្ឌ​ការងារ​ ៩​ចំណុច​ ​

កម្មករ​ធ្វើបាតុកម្ម​ទាមទារ​លក្ខ​ខណ្ឌ​ការងារ​ ៩​ចំណុច​ ​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ កម្មករ កម្មការិនី​រោងចក្រ​ស៊ីន តា​យ ដែលមាន ទីតាំង​ឋិត​នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​តវ៉ា ទាមទារ​ឲ្យ​ខាង​ក្រុមហ៊ុន​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន​៩​ចំណុច ។​
​លក្ខខណ្ឌ​ទាំង​៩​ចំណុច​ដែល​ក្រុមកម្មករ​ទាមទារ​រួមមាន ៖
១-​សូម​ឲ្យ​ក្រុមហ៊ុន​គិត​ប្រាក់​ផ្តាច់​កិច្ចសន្យា​ជូន​កម្មករ ។​
២- សូម​ឲ្យ​ក្រុមហ៊ុន​ធ្វើ​កិច្ចសន្យា​ថ្មី​ដែលមាន​កំណត់​ថិរវេលា និង​មានការ​ទូរ​ទាត់​ប្រាក់​៥%​ជូន​កម្មករ​ពេល​បញ្ចប់​កិច្ចសន្យា​ម្តងៗ ។​
៣-​សូម​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ភាពងាយស្រួល​ជូន​កម្មករ​ពេល​សុំច្បាប់ និង​ទទួលយក​សំបុត្រ​ពេទ្យ​ផ្លូវការ ។​
៤-​សូម​ឲ្យ​ក្រុមហ៊ុន​កាត់លុយ​ព្រីម​ជូន​កម្មករ​ជា​សមាមាត្រ ។​
៥-​សូម​ឲ្យ​ក្រុមហ៊ុន​រៀបចំ​បន្ទប់ទឹក​ឲ្យ​មាន​អនាម័យ​ត្រឹមត្រូវ ។
៦-​ក្រុមហ៊ុន​មិនសូវ​រើសអើង​សហជីព និង​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​សហជីព ។​

៧-​សូម​ឲ្យ​ក្រុមហ៊ុន​ផ្តល់​តម្លៃ​បុ​ង​ជូន​កម្មករ​ឲ្យ​បាន​សមរម្យ ។​
៨-​សូម​ឲ្យ​ក្រុមហ៊ុន​ផ្តល់​អាហារ​ថ្ងៃត្រង់​ជូន​កម្មករ​មួយពេល ។
៩-​សូម​ឲ្យ​ក្រុមហ៊ុន​រៀបចំ​អគារ​ផលិត​ជូន​កម្មករ​ឲ្យ​បាន​ត្រឹមត្រូវ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya