ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » អតីត​អ្នកភូមិ​បឹងកក់​នាំគ្នាបន្ត​បិទផ្លូវ​​សាលារាជធានីភ្នំពេញ ​

អតីត​អ្នកភូមិ​បឹងកក់​នាំគ្នាបន្ត​បិទផ្លូវ​​សាលារាជធានីភ្នំពេញ ​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ បាននាំគ្នា​អង្គុយ  តវ៉ា​បិទ​កំណាត់​ផ្លូវ​ព្រះមុនីវង្ស មុខ​សាលា​រាជធានី​ភ្នំពេញ​ទៀតហើយ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​លើ បញ្ហាដីធ្លី ក៏ដូចជា​បន្ថែម​សំណង​ជា​ថ្នូរ​នឹង​ការចាក់ចេញ​នាពេល​កន្លងមក​នោះ ។​
​ការតវ៉ា​របស់​អតីត​អ្នកភូមិ​បឹងកក់ បាន​ធ្វើឡើង​រយៈពេល​៣​មកហើយ បូក​រួមទាំង​ថ្ងៃនេះ​។ ការតវ៉ា​នេះ  បណ្តាល​ឲ្យ​ការប៉ះទង្គិច​គ្នា​បន្តិច​ផងដែរ​រវាង​សមត្ថកិច្ច និង​ក្រុមអ្នកតវ៉ា​កាលពី​ថ្ងៃទី​២៤ ខែធ្នូ គ្រា​ដែល​ក្រុម​សមត្ថ  កិច្ច​ព្យាយាម​បំពេ​ក​ក្រុមអ្នកតវ៉ា​មិន​ឲ្យ​បិទផ្លូវ​។​
​ក្រុមអ្នកតវ៉ា​នេះ ជា​អតីត​អ្នកភូមិ​បឹងកក់ ដែល​បាន​យល់ព្រម​ទទួល​សំណង​វិនិយោគ​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​តំបន់ បឹងកក់ កាលពីពេល​កន្លង​។ ការវិល​មក​តវ៉ា​ជាថ្មី​របស់​អតីត​អ្នកភូមិ​បឹងកក់ ក្នុង​បំណង​ចង់​ឲ្យ​សាលា​រាជធានី​ភ្នំ​ពេ  ញ គិតគូរ​សំណង​ជា​ថ្នូរ​នឹង​ការចាក់ចេញ​បន្ថែមទៀត ដោយ​ពួកគាត់​បាន​អះអាងថា សំណង​ផ្តល់​នាពេល​កន្លងទៅ មិន​សមស្រប ហើយ​ធ្វើ​ឲ្យ​ការរស់នៅ​របស់​ពួកគាត់​ជួប​ការលំបាក​ផងដែរ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya