ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹកឈើ​គ្រញូង​បុក​ម៉ូតូ ត្រូវ​ចាប់បាន​ ​

ឡាន​ដឹកឈើ​គ្រញូង​បុក​ម៉ូតូ ត្រូវ​ចាប់បាន​ ​

កំពង់ឆ្នាំង​៖​កាលពី​ថ្ងៃទី​២៤ ខែធ្នូ​ឆ្នាំ​២០១៣ បន្ទាប់ពី​រថយន្ត​នេះ បើក​បុក​ម៉ូតូ ហើយ​ព្យាយាម​បើក​រត់​បាន​ចំងាយ​ជាង​៣០​គីឡូម៉ែត្រ​។ បុរស​ម្នាក់​ជាមួយ និង​រថយន្ត​មួយគ្រឿង ដែលមាន​ផ្ទុក​ឈើ​គ្រញូង ត្រូវ​កម្លាំង​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង ស្ទាក់ចាប់ ។​

ជនសង្ស័យ​ពីបទ​ដឹកឈើ​ប្រណិត​ខុសច្បាប់ ដែល​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នេះ​ឈ្មោះ វ៉ាន់ ចាន់​វ័យ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ចំការចេក ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។
​លោក​អៀរ ប៊ុនធឿន នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា រថយន្ត​នេះ​បាន​បើក​បុក​ម៉ូតូ​វីវ៉ា​មួយគ្រឿង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​១២៣ -១២៤ បណ្តាលអោយ​បុរស​អ្នកបើក បរ​ម៉ូតូ​រងរបួស​ស្រាល​។ ក្រោយពី​បុក​ម៉ូតូ​ហើយ​អ្នកបើកបរ​រថយន្ត​បាន​បន្ថែម​ល្បឿន​ទៅមុខ​ព្យាយាម បើក​រត់ មកដល់​ចំណុច​ភូមិ​ទី​៣ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ទើប​សមត្ថកិច្ច​ចាប់បាន ដោយសារ​រថយន្ត​នេះ​គេច​ចូលទៅ​ពួន​ក្នុងភូមិ​ប្រជាពលរដ្ឋ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya