ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||   

» ព័ត៌មានជាតិ » ឃុំខ្លួន​បុរស​អូស្ត្រាលី ហៅ “​គីង​កុង​” រឿង​គ្រឿងញៀន ​

ឃុំខ្លួន​បុរស​អូស្ត្រាលី ហៅ “​គីង​កុង​” រឿង​គ្រឿងញៀន ​

ភ្នំពេញ​៖ កាលពី​ថ្ងៃទី ២៤ ធ្នូ ២០១៣ ។ បុរស​អូស្ត្រាលី​ម្នាក់ រហស្សនាម “​គីង​កុង​” ដែល​ធ្វើ​សកម្មភាព​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន ក្នុង​បារ​ជនបរទេស និង​តាម​ជួរ​មាត់ទន្លេ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ ។
​បុរស​អូស្ត្រាលី​រូបនេះ​ឈ្មោះ JENSEN ALANROLF រហស្សនាម “​គីង​កុង​” កាន់​លិខិតឆ្លងដែន​លេខ M7043607 ស្នាក់នៅ​ផ្ទះជួល​លេខ​៧៩E1 តាម​បណ្តោយ​ផ្លូវ​លេខ​១១០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ឋ ឃាត់ខ្លួន​កាលពី​ថ្ងៃទី ២០ ធ្នូ ២០១៣ និង​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយចំនួន  អាភៀន​១​ដុំ​តូច ថ្នាំញៀន​ពណ៌​ស​ប្រផេះ​មួយចំនួន កញ្ឆា​ក្រៀម សារធាតុ​ផ្សំ​មួយចំនួន ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​មួយ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត រួច​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya