ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » ត្រជាក់​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ពលរដ្ឋ​ ​

ត្រជាក់​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ពលរដ្ឋ​ ​

មណ្ឌល​គ​រី​៖ មនុស្ស​ចាស់ រួមទាំង​កុមារ​តូចៗ នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ប្រឈម​នឹង​បញ្ហា​សុខភាព  ដោយសារ​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​នាពេលនេះ  ដែល​មិន​ខុសគ្នា​ប៉ុន្មាន ទៅ​និង​បណ្តា​ខេត្ត​ដទៃទៀត ក្នុងប្រទេស​កម្ពុជា​ឡើយ ។​
​បើ​មើល​ទៅលើ​ឧបករណ៍​វាស់ សីតុណ្ហភាព គឺ​នៅពេល​ថ្ងៃ​ភាព​ត្រជាក់​មានកំ​រិត​ចាប់ពី​១៨ ទៅ​២៣​អង្សា​សេ ហើយ​នៅពេល​យប់ ធ្លាក់​ដល់ ១២ ទៅ​១៦ អង្សារ​សេ ឯណោះ​។ ចំណែក​ភ្ញៀវ​ទេសចរណ៍ ទាំង​ជាតិ និង​អន្តរជាតិ ដែល​និយម​មក​កំសាន្ត នៅតាម រមណីយដ្ឋាន​ធម្មជាតិ​ដូចជា​ទឺ​ក​ជ្រោះ​ប៊ូ​ស្រា​នោះ គឺ​ពូក​គាត់​ស្ទើរតែ មិន​ហ៊ាន​ចុះទៅ​ងូតទឹក​នោះទេ  ដោយសារ​ទឹក​មាន​ភា​ព្រ​ជាក់​ខ្លាំងពេក​។​
​ជាមួយគ្នា​ក៏មាន​ការ​សំណូមពរ​ពី​អជ្ញាធរ​ផងដែរ​ថា ប្រសិនបើ​ភ្ញៀវ​ទេសចរណ៍​ជាតិ ឬ​អន្តរជាតិ​មាន ចំណាប់អារម្មណ៍​មក​កំសាន្ត​នៅ​ខេត្តមណ្ឌលគិរី សូម​កំ​ភ្លេច​ត្រៀម​នូវ​សំលៀកបំពាក់​ក្រាស់ៗ​មក​ផង ដើម្បី​កាត់បន្ថយ ភាព​ត្រជាក់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ។​
​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពីដើម​សប្ដាហ៍​នេះ បានប្រកាស​អាសន្ន ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ចំពោះ​ជម្ងឺ​ផ្ដាសាយ និង​ជម្ងឺ​ផ្លូវដង្ហើម បណ្ដាលមកពី​អាកាសធាតុ ចុះ​ត្រជាក់​ខ្លាំង ដែលមាន​រយៈពេល​ចាប់ពី ខែធ្នូ​នេះ និង​អូសបន្លាយ​ដល់​ពាក់កណ្ដាល  ខែ មករា ឆ្នាំ ២០១៤ ខាងមុខ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya