ភ្នំពេញ៖ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៣ លោក ខេមរៈ សិរីមន្ត រួមជាមួយតារាកំប្លែងនាយកុយ យាយណាង និងក្រុមគ្រួសារជនរងគ្រោះ មួយចំនួនទៀត បានធ្វើសន្និសីទសារព័ត៌មាននៅស្នាក់ការសមាគម សិល្បករខ្មែរ ដោយគ្មានវត្តមានភាគី តំណាងភាគីក្រុមហ៊ុន ដើម្បីបញ្ជាក់ពីចំណាត់ ការរបស់ខ្លួន ក៏ដូចជាសាលដីការបស់តុលាកា លើក្រុមហ៊ុនទាំងពីរ ប្រសិនបើពួកគេ នៅតែមិនដោះស្រាយសំណងឲ្យខ្លួន ជាជនរងគ្រោះនោះ។
លោក ខេមរៈ សិរីមន្ត បាននិយាយថា សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចសាលាដីការឲ្យថា ឲ្យក្រុមហ៊ុនទាំងពីរសង សំណងដល់ជនរងគ្រោះ ។ តែក្រុមហ៊ុន SK បានសម្រេចប្តឹងបន្តមកសាលាឧទ្ធរណ៍ ។ ចំណែកឯក្រុមហ៊ុនធានារ៉ាប់រង កាំមិនកូ ត្រូវតែផ្តល់សំណងដល់ជនរងគ្រោះម្នាក់ ៥០០០ដុល្លារជាដាច់ខាត ។
ប្រធានសមាគមសិល្បករខ្មែរ លោក សុះ មាច និយាយថា ខ្លួននឹងចេញមុខរកមេធាវី ដើម្បីជួយដោះស្រាយលើបញ្ហានេះ ធ្វើយ៉ាងណាជួយជនរងគ្រោះឲ្យបានទទួលសំណងតាមអ្វីដែល តុលាការសម្រេចនិងទទូចឲ្យក្រុមហ៊ុនចូលខ្លួនដោះស្រាយឲ្យបានឆាប់៕