ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ចោរលួច​ម៉ូតូ​ម្នាក់ នៅមុខ​ហាង​ផឹកស៊ី ​

ចោរលួច​ម៉ូតូ​ម្នាក់ នៅមុខ​ហាង​ផឹកស៊ី ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ប្រមាណ ៩​និង​១០​នាទី យប់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៣ ។ ជនសង្ស័យ​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព លួច​ម៉ូតូ​មិនបាន​សម្រេច នៅ​ម្តុំ​ផែ​ថ្ម ត្រូវបាន​កម្លាំង នគរបាល​ប៉ុស្តិ៍​ស្រះចក សហការ ជាមួយ​កម្លាំង អាវុធហត្ថ ខណ្ឌដូនពេញ ចាប់ខ្លួន នៅ​ចំណុច មុខ​ហាង​ផឹកស៊ី យីហោ ផ្ទះ​យើង តាម​បណ្តោយ​ផ្លូវ​៤៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
​មុនពេល​កើតហេតុ ជនសង្ស័យ​រូបនេះ និង​បក្ខពួក ដែល​កំពុង​រត់គេចខ្លួន បានធ្វើ​សកម្មភាព លួច​ម៉ូតូ របស់​ប្រជាពលរដ្ឋ នៅ​ម្តុំ​ផែ​ថ្ម ប៉ុន្តែ​ត្រូវបាន​ម្ចាស់​ម៉ូតូ ដឹង​ទាន់ ធ្វើ​ឲ្យ​ជនសង្ស័យ​ទាំងនេះ នាំគ្នា​រត់គេចខ្លួន​។​
​ក្រោយពី​ទទួល​សេចក្តីរាយការណ៍​ថា មាន​ចោរលួច​ម៉ូតូ មិនបាន​សម្រេច ខាងលើនេះ កម្លាំង​នគរបាល ប៉ុស្តិ៍​ស្រះចក និង​កម្លាំង​អាវុធហត្ថ ខណ្ឌដូនពេញ បានចេញ​ល្បាត ហើយក៏​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​កំពុង ធ្វើដំណើរ​តាម​ដងផ្លូវ ក៏​ឈានទៅដល់​ការ ចាប់ខ្លួនបាន​ម្នាក់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya