ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » បុរស​វិក​ចរិត​វាយ​ស្ត្រី​ម្នាក់ បណ្តាល​ឲ្យ​ផុង​លលា​ក្បាល​ ​

បុរស​វិក​ចរិត​វាយ​ស្ត្រី​ម្នាក់ បណ្តាល​ឲ្យ​ផុង​លលា​ក្បាល​ ​

ប៉ោយប៉ែត ៖  កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិត​នៅមុខ​សណ្ឋាគារ​ស៊ី​ធី ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​
​អ្នកឃើញ​ហេតុ ការណ៍​នៅ​កន្លែងកើតហេតុ​បាន​និយាយថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​វិកលចរិត​រូបនេះ បាន​ដើរ​រេរា​ពេញមុខ​សណ្ឋាគារ ហើយក៏​បាន​យក​បំពង់​ទីប​ដែលជា​ដែក​ព្យួរ​ខោអាវ​កាន់​ដើរ​សំណៅ​ទៅរក ស្ត្រី​រងគ្រោះ​ដែល​កំពុង​ពិសា​បាយ រួច​ក៏​វាយ​សំពង​ចំក្បាល​បណ្តាល​ឲ្យ​បែកក្បាល​ផុង​លលា​សន្លប់​ស្តូក ស្តឹង​ត្រូវបាន​អ្នក​នៅ​ជិត​នោះ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរ ដើម្បី​សង្គ្រោះ​ភ្លាម​ផងដែរ ។
​អ្នកឃើញ​ហេតុ ការណ៍​និយាយថា បើ​កុំ​តែមាន​អ្នកជិតខាង​ទៅ​ជួយ​ឃាត់​ទាន់ ម្ល៉េះ​ស្ត្រី​រងគ្រោះ​អាច​នឹងមាន​គ្រោះថ្នាក់​ដល់​ជីវិត ព្រោះ​ជន​វិកលចរិត​រូបនោះ​ហាក់ដូចជា​មិនដឹង​អី គិតតែ​ពី​ដេញ​វាយ​រហូត​ស្ត្រី​នោះ​សន្លប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya