ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » នាង Xiao Wei សម្ញែង​ភាព​សិច​ស៊ី​ដើម្បី​ទាក់ទាញ​ការគាំទ្រ​ ​

នាង Xiao Wei សម្ញែង​ភាព​សិច​ស៊ី​ដើម្បី​ទាក់ទាញ​ការគាំទ្រ​ ​

ដើម្បី​ទទួលបាន​នូវ​ការគាំទ្រ​កាន់តែច្រើន​ពី​បណ្តា​ទស្សនិកជន​នៅ​ទូទាំងប្រទេស និង​នៅក្រៅ​ប្រទេស​និង​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​នោះ កាលពីពេល​ថ្មី​កន្លងទៅនេះ​កំពូល​តារា​សម្តែង​ដែល​កំពុងមាន​ប្រជាប្រិយភាព​នៅក្នុង​ស្រទាប់​យុវវ័យ​នាង Xiao Wei បាន​សម្ញែង​នូវ​ភាព​សិច​ស៊ី​ធ្វើ​ឲ្យ​កក្រើក​ពិភព​សិល្បៈ​របស់​ចិន​។​
​យោងតាម​ប្រភពព័ត៌មាន​ពី​គេហទំព័រ​កម្សាន្ត​មួយ​របស់​ចិន​ដែល​បានចេញ​ផ្សាយ​កាលពីពេល​ថ្មីៗ​កន្លង​ទៅបាន​ឲ្យ​ដឹងថា កំពូល​តារា​សម្តែង​ដ៏​ល្បីល្បាញ​មួយរូប​របស់​ប្រទេស​ចិន​បានធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទាំ​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​ផងដែរ ។​
​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា តារា​សំដែង​ដែល​គេ​តែងតែ ឃើញ​សំដែង​ក្នុង​ខ្សែភាពយន្ត​ភាគ​ចិន​នាង Xiao Wei បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​គេ​បាន​ប្រទះឃើញ រូបភាព​អាក្រាត​របស់​នាង ត្រូវបាន​បង្ហោះ​ពាសពេញ​ប្រព័ន្ធ​អន​ឡាញ នៅ​ទូទាំង​ពិភពលោក ។​
​ប្រភព​ដែល​ខាងលើ​បាន​បញ្ជាក់ថា កំពូល​តារា​សម្តែង​នាង  Xiao Wei ត្រូវបាន​បណ្តា​ទស្សនិកជន​ឲ្យ​រហស្សនាម​ថា​ជា​តារា​ដែលមាន​រាង​ស្រ​ឡូ​ន លើសពីនេះ​នាង Xiao Wei ក៏​កំពុង​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​ជាពិសេស​ប្រុសៗ គយគន់​ដោយ​មិនចេះ​ឆ្អែតឆ្អន់​។​
​ស្រី​ស្រ​ស់ស​ម្ឆ​ស្សបាន​នាង Xiao Wei ជា​រើ​យៗ​នាង​តែងតែ​បង្ហាញ​នូវ​ភាព​សិច​ស៊ី​ដាក់​បង្ហោះ​តាម​ប្រព័ន្ធ​អន​ឡាញ ហើយ​រូបភាព​ទាំងនោះ​សុទ្ធតែ​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាង​ផុលផុស​ពី​ទស្សនិកជន មិន​បុរស ឬក៏​ស្ត្រី​នោះទេ ជាពិសេស​មិត្ត​យុវវ័យ​ដែល​កំពុងពុះ​កញ្ជ្រោល​នឹង​កាមគុន និង​មាន​អារម្មណ៍​ជ្រួលជ្រើម​នឹង​អ្វីដែល​ប្លែកៗ ។​
​យ៉ាងណាក៏ដោយ​មិនទាន់មាន​ការបញ្ជាក់​ពី​នាង Xiao Wei ថា​យ៉ាងណាទេ​តែ​អ្នកតាមដាន​បាន​និយាយថា រូបភាព​នេះ​អាច​មិនមែនជា​រូបភាព​បែកធ្លាយ​តែ​គឺជា​ចេតនា​របស់​នាង​ផ្ទាល់ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​និង​ការគាំទ្រ​ពី​ទស្សនិកជន​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya