ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ប្រសិទ្ធិភាព​សោះ សម្រាប់​មន្ត្រីក្រោមឱវាទ​ក្នុងស្រុក​កំពង់លែង​  ||     ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​កំពង់ បណ្តោយ​ឲ្យ លោក ផាន់ ផល្លា ប្រធាន​សហគមន៍ ភូមិ កោះ​តា​ម៉ូ​វ ឃុបឃិត​គ្នា​លក់​ដែន​ឡូត៍​អភិរក្ស​ត្រី​មេ​ពូជ​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     ប្រតិកម្ម​ខ្លាំង! ប៉ូលិស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ចាប់ជំរិត​ទារប្រាក់​ចំនួន១,០០០ដុល្លា​បានសម្រេច ជា​ថ្នូរ​ដោះលែង​ជនសង្ស័យ នៅ​ភ្នំពេញ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​គ្នា បណ្ដាល​ឲ្យ​រងរបួស២នាក់ នៅ​ភ្នំពេញ

ឡាន​បុក​គ្នា បណ្ដាល​ឲ្យ​រងរបួស២នាក់ នៅ​ភ្នំពេញ

ភ្នំពេញ ៖  ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង២៣និង៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្លូវ​លេខ៤៣២ កែង​ផ្លូវ​លេខ១០៥ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ។

នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដ​ម៉ាក​កាមរី​ហាយ​ព្រី​ធ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AP-5139 ជិះ​ដោយ​បុរស​នារី៣នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ១០៥ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន។ លុះ​ពេលមកដល់​ចំណុចកើតហេតុ​ស្របពេល​មាន​រថយន្ដ​មួយគ្រឿង​ទៀត​ម៉ាក​ហាំ​មើរ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AC-8007 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ៤៣២ ក៏​ជ្រុល​បុក​គ្នា​ពេញទំហឹង ធ្វើ​ឲ្យ​រថយន្ដ​ទាំងពីរ​ជ្រុល​ទៅបុក​ជាមួយ​បង្កាន់ដៃស្ពាន​ខូចខាត​ទាំងពីរ​គ្រឿង និង​បណ្ដាល​ឲ្យ​អ្នកជិះ​ក្នុង​រថយន្ត​ហាយ​ព្រី​ធ​រងរបួស​ស្រាល​ពីរ​នា​ក់។ ភាគី​ទាំងសងខាង​បានធ្វើការ​សម្របសម្រួល​គ្នា ដោយ​មិន​ចង់​មានរឿង​វែងឆ្ងាយ​ទើប​ភាគី​ខាង​រថយន្ដ​ហាយ​ព្រី​ធ​ព្រម​សង​ថ្លៃ​ការខូចខាត​ទៅ​ភាគី​រថយន្ដ​ហាំ​មើរ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្ដង៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya