ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » សុគន្ធ និសា បង្ហាញ​មហិច្ឆតា​ស្តារ​ប្រជាប្រិយភាព​ឡើងវិញ​ នៅ​ឆ្នាំ​២០១៤ ​

សុគន្ធ និសា បង្ហាញ​មហិច្ឆតា​ស្តារ​ប្រជាប្រិយភាព​ឡើងវិញ​ នៅ​ឆ្នាំ​២០១៤ ​

ភ្នំពេញ ៖​ដោយ​យល់ឃើញថា​រយៈពេល​ប៉ុន្មាន​ខែ​ចុងឆ្នាំ​២០១៣​នេះ ប្រជាប្រិយភាព​របស់ខ្លួន​ហាក់​មានការ​ស្រុតចុះ​នោះ តារាចម្រៀង​ស្រី​ដែល​ជ្រក​ក្រោម​ទ្រនំ​ផលិតកម្ម​ថោ​ន​នាង​សុគន្ធ និសា​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​ពីរ​ដើម្បី​ពង្រីក​នូវ​ប្រជាប្រិយភាព​ឡើងវិញ​នៅក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៤​ខាងមុខនេះ​។​
​គោលដៅ​សំខាន់ៗ​ចំនួន​ពីរ​ដែល​ត្រៀម​ដាក់ចេញ​ដើម្បី​ស្តារ​នូវ​ប្រជាប្រិយភាព​ឡើងវិញ​នៅ​ឆ្នាំ​២០១៤​ខាងមុខ​ត្រូវបាន​តារាចម្រៀង​នាង សុគន្ធ និសា​បង្ហាញ​អោយដឹងថា​គោលដៅ​ទីមួយ​ផ្អាក​លើ​ការ​ចេញទៅ​ច្រៀង​នៅក្រៅ​ប្រទេស​ពេញ​មួយឆ្នាំ​និង​គោលដៅ​ទី​ពីរ​បង្កើន​ការផលិត​នូវ​ស្ទីល​ថ្មីៗ ប្លែកៗ​ក្នុង​ពិភព​បទ​ចម្រៀង​បន្ថែមទៀត ។​
​មជ្ឈដ្ឋាន​អ្នកតាមដាន​សិល្បៈ​បាន​លើកឡើងថា​ជាមួយនឹង​ការដាក់ចេញ​យុទ្ធសាស្ត្រ​សំខាន់ៗ​ទាំងពីរ​ចំណុច​របស់​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​នាង សុគន្ធ និសា​គឺជា​ការឆ្លើយតប​ទៅនឹង​ការស្រុតចុះ​នូវ​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​ពិភព​សិល្បៈ​ចម្រៀង​នាពេល​បច្ចុប្បន្ននេះ ។ ប្រជាប្រិយភាព​របស់​នា​ង សុគន្ធ និសា​ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា​បាន​នឹង​កំពុងតែ​មានការ​ធ្លាក់ចុះ​បន្តិច​ម្តងៗ​គួរ​ឲ្យ​កត់សម្គាល់​នា​ប៉ុន្មាន​ខែ​ចុងឆ្នាំ​២០១៣​នេះ​ដោយសារតែ​នាង​បាន​ចំណាយពេល​ច្រើនពេក​ក្នុង​ការចេញ​ទៅធ្វើ​ការសម្តែង​និង​ច្រៀង​នៅក្រៅ​ស្រុក​ក៏ដូចជា​ការងារ​មមាញឹក​ក្នុងការ​ចូលរួម​សម្តែង​នៅក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​លើកដំបូង​របស់​ផលិតកម្ម​ថោ​ន គឺ​រឿង “ ចងចាំ ” ។​
​ពាក់ព័ន្ធ​ទៅនឹង​កត្តា​ទាំងអស់នេះ​បានធ្វើអោយ​តារាចម្រៀង សុគន្ធ និសា​អវត្តមាន​ជាច្រើន​ក្នុង​ការធ្វើ​បទ​ចម្រៀង​អោយ​ផលិតកម្ម​ថោ​ន​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​តារាចម្រៀង​ស្រី​ជួរមុខ​ផ្សេងៗ​ទៀត​ដូចជា​កញ្ញា ឱក​សុគន្ធ​កញ្ញា​,​មាស​សុខ​សោភា​ជាដើម​ដែល​កំពុងមាន​សន្ទុះ​គាំទ្រ​កើនឡើង​យ៉ាង​ជង្ហុក​នៅក្នុង​ទីផ្សារ​សិល្បៈ​ចម្រៀង ។​
​សុគន្ធ​និសា​បាន​អះអាងថា​ក្រៅពី​យុទ្ធសាស្ត្រ​សំខាន់ៗ​ទាំងពីរ​ដែល​បាន​ដាក់ចេញ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ក្នុង​ពិភព​សិល្បៈ​នា​ឆ្នាំ​២០១៤​ខាងមុខ ក៏​នៅមាន​ស្នាដៃ​សម្តែង​របស់​នាង​នៅក្នុង​ខ្សែភាពយន្ត​របស់​ផលិតកម្ម​ថោ​ន​រឿង “ ចងចាំ ” ផងដែរ​ដែល​អាច​ឆ្លុះបញ្ចាំង​ពី​ការគាំទ្រ​របស់​ទស្សនិកជន​មកលើ​រូបនាង ។​
​សូមបញ្ជាក់ថា នាង សុគន្ធ និសា​គឺជា​តារាចម្រៀង​ស្រី​មួយរូប​ក្នុងចំណោម​តារាចម្រៀង​ស្រី​ល្បីៗ​ជាច្រើនរូប​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន​ទូទៅ​កន្លងមក ។​ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ​ប្រជាប្រិយភាព​របស់​នាង​បាន​ថមថយ​ទៅវិញ​គួរអោយ​ព្រួយបារម្ភ​បន្ទាប់ពី​នាង​ខកខាន​ក្នុងការ​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ធំៗ​ក្នុងស្រុក​ក៏ដូចជា​មាន​ពេល​តិចតួច​ក្នុងការ​ធ្វើ​បទ​ចម្រៀង​អោយ​ផលិតកម្ម​ថោ​ន​។​
យ៉ាងណាក៏ដោយ​គេ​ចាំមើល​ថា​តើ​គោលដៅ​សំខាន់ៗ​ទាំងពីរ​ដែល​តារាចម្រៀង​ស្រី​សាច់​សខ្ចី​នាង សុគន្ធ​និសា​គ្រោង​ដាក់ចេញ​ក្នុងការ​បង្កើន​ប្រជាប្រិយភាព​ឡើងវិញ​នៅក្នុង​ឆ្នាំ​ថ្មី​ខាងមុខ​អាច​សម្រេច​ដូច​ការចង់បាន​របស់​នាង​ដែល​ឬទេ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya