កំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង ៥និង១០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ នៅ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៨០-៨១ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ យ៉ាងហោចណាស់ មានស្ត្រីម្នាក់ រងរបួសធ្ងន់ និងបុរសម្នាក់ទៀត រងរបួសស្រាល នៅក្នុង ឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើង ដោយរថយន្តសាំយ៉ុងដឹកម្ទេស បុកជាមួយរថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយដឹកត្រី រីឯរថយន្តកុងតឺន័រ មកពីក្រោយ ភ័យស្លន់ស្លោ រ៉េចង្កូតធ្លាក់ចិញ្ចើមផ្លូវ ។
នាយផ្នែកចរាចរណ៍ ស្រុករលាប្អៀរ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ ដាយមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២D-៩២៧៦ ជារថយន្តដឹកត្រី បើកបរតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុ រថយន្តនេះបានបត់ចូលផ្ទះ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២G-៣៣១៥ ជារថយន្តដឹក ផ្លែម្ទេស ដែលធ្វើដំណើរក្នុងទិសដៅស្របគ្នា បានបើកប្រជែងរថយន្តកុងតឺន័រ ហើយជ្រុលទៅបុកគ្នាពេញ មួយទំហឹងតែម្តង រីឯរថយន្តកុងតឺន័រមកពីក្រោយ ខណៈឃើញរថយន្តទាំងពីរបុគ្នា អ្នកបើកបរភ័យស្លន់ ស្លោ រ៉េចង្កូតធ្លាក់ក្បាលមកលើចិញ្ចើមផ្លូវ ៕
» ព័ត៌មានជាតិ » រថយន្តបុករថយន្ត រ៉េចង្កូត ធ្លាក់ចិញ្ចើមផ្លូវ