ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » កម្ពុជា​រងរបួស៤នាក់ ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ក្នុង​ទីតាំង​មួយ​របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ម៉ាលី

កម្ពុជា​រងរបួស៤នាក់ ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ក្នុង​ទីតាំង​មួយ​របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ម៉ាលី

ភ្នំពេញ៖ នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ​ថា ពលរដ្ឋ​ខ្មែរ​ចំនួន០៤នាក់ ដែល​ធ្វើការ​ជាមួយ​អង្គការសហប្រជាជាតិ បាន​រងរបួស ប៉ុន្តែ​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា (ទាហាន​មួក​ខៀវ) គឺ​មិនមាន​ទទួលរង​របួស​នោះទេ នៅ​ហេតុការណ៍​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ដោយ​ក្រុម​ភេរវ​ករ​បើករថយន្ត​មួយគ្រឿង ចូលទៅ​បំផ្ទុះ​នៅក្នុង​ទីតាំង​ស្នាក់ការ​របស់​អង្គការសហប្រជាជាតិ​នៅ​តំបន់​ហ្កា​វ ប្រទេស​ម៉ាលី នោះទេ។

លោក​បាន​បន្តថា នៅ​យប់​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោង​នៅ​ប្រទេស​ម៉ាលី) ត្រូវ​នឹង​ព្រឹក​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោង​នៅ​កម្ពុជា) មាន​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ បង្កឡើង​ដោយ​ក្រុម​ភេរ​វក​បើករថយន្ត​មួយគ្រឿង ចូល​មូលដ្ឋាន​មួយ​របស់​អង្គការសហប្រជាជាតិ នៅ​តំបន់​ហ្កា​វ ប្រទេស​ម៉ាលី។

ហេតុការណ៍​នេះ បាន​បណ្តាលឱ្យ​ភេរ​វករ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់បែក​ស្លាប់​នៅនឹងកន្លែង និង​បាត់​បង់ជីវិត​ជនជាតិ​ម៉ាលី២នាក់​ព្រមទាំង​មាន​អ្នករបួស១៤នាក់ ដែល​ក្នុងនោះ​ក៏មាន​ពលរដ្ឋ​ខ្មែរ​ដែល​បម្រើ​ការឱ្យ​អង្គការសហប្រជាជាតិ​ចំនួន៤នាក់​ផងដែរ ដោយមាន​ម្នាក់​របួសធ្ងន់ និង៣នាក់​ទៀត​របួសស្រាល។ លោក​បញ្ជាក់ថា សម្រាប់​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា (ទាហាន​មួក​ខៀវ) ដែល​បំពេញបេសកកម្ម​នៅ​តំបន់​នេះ មិនមាន​គ្រោះថ្នាក់​ដោយហេតុ​ការណ៍​ខាងលើ​ទេ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya