ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » រថយន្ដ​ដឹក​ដី​៥​តោន​បើក​បុក​ម៉ូតូ ស្លាប់​២​នាក់​ ​

រថយន្ដ​ដឹក​ដី​៥​តោន​បើក​បុក​ម៉ូតូ ស្លាប់​២​នាក់​ ​

សៀមរាប ៖ នៅ​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​តា​ភោគ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្ដ​សៀមរាប​។​
អ្នកបើកបរ​រថយន្ដ​ដឹក​ដី​បាន​បើក​បោះពួយ​យ៉ាង​លឿន​ដោយ​គ្មាន​ការ​ប្រុង ប្រយ័ត្ន ជ្រុល​ទៅ​ម៉ូតូ​សង់​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ពីរ​នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ចំណែក​បើកបរ​រថយន្ដ​បង្ក​បាន​រត់​គេចខ្លួនបាត់​។​
​លោក អនុសេនីយ៍ឯក ប៉ោះ ចន្ថា អធិការរង​នគរបាល ស្រុក​ប្រាសាទបាគង បាន​មាន​ប្រសា​ស​ន៏​ថា ហេតុ​ការ​ណ៏​នេះ ជនរងគ្រោះ​មានឈ្មោះ ញឹក ណន អាយុ​៣០​ឆ្នាំ ភេទ​ប្រុស ជា​អ្នកបើក​ម៉ូតូ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ចំណែក​ម្នាក់ទៀត ឈ្មោះ ឆន លូ អាយុ​២៦​ឆ្នាំ ស្លាប់​បន្ទាប់​គ្នា ។ ជនរងគ្រោះ​ទាំងពីរ​នាក់​រស់នៅ​ជាមួយគ្នា ក្នុងភូមិ
​ត្មាត​ពង ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប ។ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​២០១៣ ពាក់​ស្លាក​លេខ សៀមរាប 1Q-5413 ។​
​ចំណែក​អ្នក​រថយន្ដ​បង្ក ជា​ប្រភេទ​រថយន្ដ​ដឹក​ដី ម៉ាក​កូរ៉េ​ច្នៃ​ចំណុះ​៥​តោន ពាក់​ស្លាក​លេខ​សៀមរាប 3I-0397 ម្ចាស់ ឡាន​មិន​ស្គាល់ ឈ្មោះ ព្រោះ​បន្ទាប់ពី​គ្រោះថ្នាក់​បាន​រត់គេចខ្លួន​បាត់ ។ ចំណែក​ម៉ូតូ​ខូច​ខាង​ស្ទើរ​ទាំងស្រុង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya