ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » នៅផ្ទះ​សំណាក់​អង្គរ​រះ ជនជាតិ​អាល្លឺម៉ង់​ម្នាក់​គាំង​បេះ​ស្លាប់ ​

នៅផ្ទះ​សំណាក់​អង្គរ​រះ ជនជាតិ​អាល្លឺម៉ង់​ម្នាក់​គាំង​បេះ​ស្លាប់ ​

សៀមរាប ៖  ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតក្នុង​បន្ទប់​លេខ​B1 ជាទី​ផ្ទាល់​ដី​នៃ​ផ្ទះសំណាក់​អង្គរ​រះ ស្ថិតនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនបរទេស​វ័យ​ចំណាស់​ម្នាក់នេះ​មានឈ្មោះ WONDER HORST ភេទ​ប្រុស ជា​ជនជាតិ​អាល្លឺម៉ង់​អាយុ​៦៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ TF03936918 ចូលមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៣ តាម​ច្រកទ្វារ​អន្ដរជាតិ ប៉ោយប៉ែត មក​សម្រាក​នៅផ្ទះ​សំណាក់​យីហោ «​អង្គរ​រះ​»​។​
សព​បុរស​វ័យ​ចំណាស់​រូបនេះ ទំនងជា​កើត​ខ្យល់គរ​ទើប​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​ដូច្នេះ ហើយ​នេះ​មិនមែន​នេះ​ជា​ករណី​ឃាតកម្ម​អ្វី​នោះទេ ព្រោះ​ការធ្វើ​កោសល្យវិច័យ​ទៅ​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​នោះទេ​។​
​បច្ចុប្បន្ន សព​ជនបរទេស​រូបនេះ​ត្រូវបាន​ខាង​ស្ថានទូត​អាល្លឺម៉ង់ រៀបចំ​បញ្ជូន​សព​ប្រគល់​ឲ្យ​គ្រួសារ​នៅ​ប្រទេស​កំណើត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya