ភ្នំពេញ ៖ សព្វថ្ងៃភរិយា លោកអភិបាលខេត្ដបាននាំប្រេង និង ហ្គាសគេចពន្ធចូលតាមច្រកអន្ដរជាតិ ព្រំ ហើយឱ្យឧកញ៉ា ធីម ជាអ្នកមើលការ ខុសត្រូវ និងចេញមុខនាំចូល ដោយគាត់ គ្រាន់តែគាត់ដើរតួអន្ដរាគមន៍គ្របដណ្ដប់ ទៅលើសមត្ថកិច្ចជំនាញតែប៉ុណ្ណោះ ។
ការនាំប្រេង និងហ្គាសគេច ពន្ធរបស់គាត់ចូលតាមច្រកអន្ដរជាតិ ព្រំនៅពេលយប់ខណៈគាត់បានលូកដៃ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សមត្ថកិច្ចច្រក ។ មន្ដ្រីបានបញ្ជាក់ថា បើទោះ ជាច្រកអន្ដរជាតិស្ថិតនៅក្រោមការ គ្រប់គ្រងពីអាជ្ញាធរខេត្ដ ប៉ុន្ដែទាំងការ បិទចរាចរណ៍ឆ្លងកាត់ច្រកអន្ដរជាតិព្រំ ចង់បិទចង់បើក ស្ថិតនៅលើអំណាច ផ្ទាល់ពីលោកស្រី បាន ស្រីមុំ ភរិយាអភិ បាលខេត្ដ ពីព្រោះការនាំប្រេង និងហ្គាស គេចពន្ធឆ្លងកាត់នៅពេលយប់ ទើបគាត់ យកចិត្ដទុកដាក់ក្នុងការគ្រប់គ្រងច្រក អន្ដរជាតិនេះ ។
ប៉ុន្ដែផ្ទុយពីបទបញ្ជាផ្ទៃក្នុងសមាជិក សភានាមអ្នកតំណាងរាស្ដ្រ ខណៈគាត់ បានចេញលិខិតអញ្ជើញលោក នូ ដារ៉ា ចៅក្រមសាលាដំបូងខេត្ដប៉ៃលិនកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ លេខ ០០៩/១៣ លអ.កតរ/ប.ល ចុះហត្ថ លេខាដោយរូបគាត់ជាតំណាងរាស្ដ្រ ផ្ទាល់ឱ្យចៅក្រមរូបនេះមកកាន់ការិយាល័យតំណាងរាស្ដ្រមណ្ឌលប៉ៃលិន ដើម្បីបំភ្លឺករណីបណ្ដឹងរបស់លោក ប៊ុន ធឿន។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ មន្ដ្រី រិះគន់ចំពោះភរិយាលោកអភិបាលខេត្ដ ប៉ៃលិន កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៣ នគរវត្ដមិនអាចទាក់ទងបានទេ ពីលោកស្រី បាន ស្រីមុំ ដោយទូរស័ព្ទ ចូលគ្មានអ្នកលើក ។ ដោយឡែកលោក អ៊ី ឈាន អភិបាលនៃគណៈអភិបាលខេត្ដ ប៉ៃលិន តាមទូរស័ព្ទបានមានប្រសាសន៍ ថា “បញ្ហាច្រកមិនមែនទេ ខ្ញុំទទួលខុស ត្រូវ ការងារគាត់(លោកស្រីបាន ស្រីមុំ) ដោយឡែក ពាក់ព័ន្ធនឹងការងាររដ្ឋបាល សាធារណៈគឺជារឿងរបស់ខ្ញុំ ហើយគាត់ (លោកស្រី បាន ស្រីមុំ) មិនចេះតែធ្វើ អីផ្ដេសផ្ដាស ពីព្រោះកន្លងទៅអ្នកខ្លះ ពេលវេលានៅច្រកត្រឹមម៉ោង៨គេឱ្យ បិទ ហើយគេចង់ដល់ម៉ោង១០គឺយើង អនុញ្ញាតិមិនបាន ដូច្នេះខ្ញុំត្រូវការពារ តែបញ្ហានេះ” ។
មានបញ្ហាជាច្រើនដែលមន្ដ្រីមិន ពេញចិត្ដចំពោះការវាទទីអំណាចរបស់ លោកស្រី បាន ស្រីមុំ ទាំងការគ្រប ដណ្ដប់មកលើស្ថាប័នតុលាការ និង សមត្ថកិច្ចច្រកអន្ដរជាតិព្រំ ហើយថ្មីៗ នេះត្រូវបានមន្ដ្រីជាច្រើនរិះគន់ថា ប្រហែលជាគាត់ខឹងសម្បាទៅលើមន្ដ្រី ដែលបានមើលឃើញទង្វើរកស៊ីមិន ស្របច្បាប់ក៏ដូចជាការប្រើប្រាស់អភ័យ ឯកសិទ្ធិហួសព្រំដែន ទើបគាត់បាន ប្រកាសដល់ប្រជាពលរដ្ឋ បើមានមន្ដ្រី សមត្ថកិច្ចស្ថាប័នណាធ្វើឱ្យប៉ះពាល់ផល ប្រយោជន៍ ការរស់នៅត្រូវប្ដឹងមកការិ យាល័យតំណាងរាស្ដ្រគាត់នឹងដោះ ស្រាយជូន ។ ការលើកឡើងបែបនេះកុំថា ឡើយប្រជាពលរដ្ឋសូម្បីតែមន្ដ្រីរាជការ គ្រប់ស្ថាប័នសម្ដែងនូវការគាំទ្រចំពោះ ឆន្ទៈរបស់អ្នកតំណាងរាស្ដ្រការពារប្រជាពលរដ្ឋ ប៉ុន្ដែមន្ដ្រីជាច្រើនលើកជាចម្ងល់ ថា ចុះបើភរិយាលោកអភិបាលខេត្ដ និង ជាអ្នកតំណាងរាស្ដ្រមណ្ឌលប៉ៃលិនរកស៊ីនាំប្រេង ហ្គាសគេចពន្ធធ្វើឱ្យរដ្ឋបាត់បង់ ចំណូលនិងគ្របដណ្ដប់មកលើស្ថាប័ន ផ្សេងៗក្នុងខេត្ដប៉ៃលិន តើឱ្យមន្ដ្រី និង សមត្ថកិច្ចទាំងនោះទៅប្ដឹងលោកស្រី តំណាងរាស្ដ្រដែរឬអត់? ៕