ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ប្រសិទ្ធិភាព​សោះ សម្រាប់​មន្ត្រីក្រោមឱវាទ​ក្នុងស្រុក​កំពង់លែង​  ||     ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​កំពង់ បណ្តោយ​ឲ្យ លោក ផាន់ ផល្លា ប្រធាន​សហគមន៍ ភូមិ កោះ​តា​ម៉ូ​វ ឃុបឃិត​គ្នា​លក់​ដែន​ឡូត៍​អភិរក្ស​ត្រី​មេ​ពូជ​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     ប្រតិកម្ម​ខ្លាំង! ប៉ូលិស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ចាប់ជំរិត​ទារប្រាក់​ចំនួន១,០០០ដុល្លា​បានសម្រេច ជា​ថ្នូរ​ដោះលែង​ជនសង្ស័យ នៅ​ភ្នំពេញ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោក​ផ្កាយ​មួយ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច​ក្រុងភ្នំពេញ មានអំណាច​ពង្រាយ​មន្ត្រី​ចុះ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមរបៀប​ពុករលួយ?

លោក​ផ្កាយ​មួយ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច​ក្រុងភ្នំពេញ មានអំណាច​ពង្រាយ​មន្ត្រី​ចុះ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមរបៀប​ពុករលួយ?

ភ្នំពេញ៖  បែកធ្លាយ​នៅពេល​ក្រុមនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រុងភ្នំពេញ ដើរ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ប្រ​បា​ច់ក​អ្នករកស៊ី មិន​ថា ស្របច្បាប់ ឬ​មិន​ស្របច្បាប់ កំណត់​ឲ្យ​បង់លុយ​ប្រចាំខែ ឬ​រាប់​ក្បាល​ឡាន​យកលុយ ធ្វើ​ឲ្យ​ក្រុម​អ្នករកស៊ី​មានការ​ប្រតិកម្ម​យ៉ាងខ្លាំង រហូត​គំរាម​ប្ដឹងទៅ​សម្ដេច​តេ​ជោ និង​សម្ដេច​ក្រឡាហោម បើសិនជា​គ្មាន​ការយោគយល់​គ្នា។ ក្រោម​ការដឹកនាំ​ពី​ឧ​ត្ត​ម​សេនីយ៍​ត្រី ពិត បញ្ញា ស្នងការរង​នគរបាល​ទទួល​ផែនការ​ងារ​សេដ្ឋកិច្ច បើសិនជា​ម្ចាស់​រថយន្ត និង​ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ​ណាមួយ មិន​ព្រម​បង់​ជូន​តាម​ការកំណត់​រប​ស់​ពួកគេ​នោះ ពួកគេ​នឹង​ចេញ​យុទ្ធនាការ ចុះ​ចាប់​រថយន្ត​ដឹកទំនិញ និង​ចុះ​ឆែកឆេរភ្លាមៗតែម្ដង។

ជាការ​កត់សម្គាល់ កាលពីពេល​កន្លងទៅ ឧ​ត្ត​ម​សេនីយ៍​ត្រី ពិត បញ្ញា ហាក់​មិនមាន​សកម្មភាព​នោះឡើយ ប៉ុន្តែ​ចាប់តាំងពី​មានការ​ផ្លាស់ប្តូរ​តំណែង​ស្នងការ​នគរបាល​ថ្មី គឺ​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ មក​នោះ ស្រាប់តែ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រោម​ការដឹកនាំ​ពី​លោក ពិត បញ្ញា បាន​បែង​ចែកជាក្រុមៗ ដើម្បី​ចុះទៅ​តាម​ឃ្លាំង​ស្តុក​ទំនិញ​ទាំងអស់ នៅ​ទូទាំង​រាជធានី​ភ្នំពេញ មិន​លើកលែង​ឲ្យ​មួយ​នោះឡើយ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ឃ្លាំង ឬ​ម្ចាស់​ទំនិញ​ទាំងនោះ បង់លុយ​ជូន​ពួកគេ​ប្រចាំខែ ឬ​ប្រចាំថ្ងៃ បើ​មិន​បង់​ជូន​ទេ នោះ​ពួកគេ​សហការ​ជាមួយ​តំណាង​អយ្យការ ចុះ​ចាប់​តែម្តង មិន​ថា ឃ្លាំង​ស្តុក​ទំនិញ​ទាំងនោះ ស្របច្បាប់ ឬ​មិន​ស្របច្បាប់​នោះឡើយ ពោល គឺ​ឲ្យ​តែ​មិនបាន​បង់​ជូន​តាម​ដូច​បំណង​របស់​ពួកគេ។

តាម​សេចក្តីរាយការណ៍​នានា ពី​អ្នករកស៊ី​ខ្លះទៀត បានលើកឡើង​នូវ​ផល​លំបាក​ថា កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ទាំងនេះ ក្រៅពី​ការចុះទៅ​បង្ក្រាប​តាម​ឃ្លាំង​ស្តុក​ទំនិញ​នោះ ខ្លះទៀត បាន​ចុះទៅ​ចាប់​រថយន្ត​ដឹកទំនិញ ដោយ​បង្ខំ​ឲ្យ​ម្ចាស់​រថយន្ត​ទាំងនោះ ត្រូវ​បង់​តាម​ការកំណត់​ប្រចាំថ្ងៃ ឬ​ប្រចាំខែ​ជូន​ពួកគេ ឬមួយ​បង់​តាម​ក្បាល​រថយន្ត​តែម្តង​ក៏បាន។

ក្រុម​អ្នករកស៊ី​ទាំងនេះ បានលើកឡើង​នូវ​គំនិតដូចៗគ្នា​ថា បើសិន​ក្រុម​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ទាំងនេះ នៅ​បន្តធ្វើ​សកម្មភាព​ទាំងនេះ​ទៀត ពួកគេ​នឹងដាក់​ពាក្យ​ប្តឹង​ដោយផ្ទាល់​ទៅកាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ, នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ដាក់​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ ដោយសារតែ​សម័យនេះ​ទៅហើយ មិនត្រូវ​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​កម្លាំង​នគរបាល​មួយ​ក្តាប់​តូច​នេះ មក​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​អ្នករកស៊ី​ស្រប​ទាំងពួង​ឡើយ។

អ្នករកស៊ី​ម្នាក់ ដែលជា​មន្ត្រី​យោធា​ផង​នោះ បាន​និយាយថា ការរកស៊ី​នាពេល​កន្ល​ង​ទៅ ពោល​តាំងពី​មិនទាន់​ផ្លាស់ប្តូរ​ស្នងការ​មក​នោះ គឺ​មិនមាន​បញ្ហា​អ្វី​ឡើយ បើ​ទោះ​គាត់​ត្រូវ​ឧបត្ថម្ភ​ខ្លះ​ជូន​សមត្ថកិច្ច ដើម្បី​យកទៅ​ចាត់ចែង​កងកម្លាំង​លើ​កិច្ច​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់ ប៉ុន្តែ​ចាប់ពី​តាំងពី​មានការ​ផ្លាស់ប្តូរ​ស្នងការ​មក​នោះ ស្រាប់តែ​ក្រុម​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ទាំងនេះ បានចាប់ផ្តើម​បញ្ចេញ​សកម្ម​ភាពចុះ​ទៅធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​គ្រប់កន្លែង​តាម​ឃ្លាំង​ស្តុក​ទំនិញ​របស់លោក ដែល​នាំចូល​ស្របច្បាប់ ហើយ​បានកំណត់​ឲ្យ​បង់លុយ​មួយ​ក្បាល​រថយន្ត​ដឹកទំនិញ១០០ ទៅ៣០០ដុល្លារ បើ​មិន​បង់​ជូន​ទេ នឹង​ចាប់​ឃាត់​តែម្តង គ្មាន​ការលើកលែង​ឲ្យ​នោះឡើយ។

មន្ត្រី​យោធា​រូបនេះ បាន​លួច​ទម្លាយ​ថា បើ​នៅតែ​បន្ត​យ៉ាងនេះ តើ​ពួកគេ​រកស៊ី​យ៉ាងដូចម្តេច ហើយ​ទំនិញ​នាំចូល និង​ដឹក​មក​ចែកចាយ​ក្នុងប្រទេស​កម្ពុជា​នោះ គឺ​សុទ្ធតែ​ស្របច្បាប់​ទាំងអស់។ លោក​ថា ក្រុម​នេះ ដឹកនាំ​ដោយ​ឈ្មោះ ពិត បញ្ញា ស្នងការរង​នគរបាល​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​តែម្តង ដោយបាន​ចាត់ចែង​កម្លាំង​កូនចៅ​របស់គេ​ពង្រាយ​គ្រប់កន្លែង​តែម្តង។

ដោយឡែក ឧ​ត្ត​ម​សេនីយ៍​ម្នាក់ទៀត នៅ​ខាង​ជួរ​អង្គរក្ស​វិញ ក៏បាន​លើកឡើង​នូវ​បញ្ហា​ទាំងនេះ​ជា​បន្តបន្ទាប់​ផងដែរ ដោយសារតែ​ក្រុមគ្រួសារ​របស់លោក ជា​អ្នករកស៊ី​នាំចូល​ទំនិញ​យកមក​ចែកចាយ ស្រាប់តែ​ត្រូវ​ក្រុម​កម្លាំង​នគរបាល​របស់លោក ពិត បញ្ញា ទាំងនេះ បានមក​កំណត់​ឲ្យ​បង់​ដោយ​មួយ​ក្បាល​រថយន្ត៣០០ដុល្លារ បើ​មិន​បង់​ជូន​ទេ នឹង​ចាប់​ឃាត់​តែម្តង ដោយ​សហការ​ជាមួយ​ព្រះរាជអាជ្ញា។ មន្ត្រី​យោធា​ខាង​អង្គរក្ស​រូបនេះ បាន​ព្រមាន​ថា បើ​សកម្មភាព​របស់​កម្លាំង​នគរបាល នៅ​បន្តធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បែបនេះ នោះ​លោក​នឹងដាក់​ពាក្យ​ប្តឹង​ទៅកាន់​ថ្នាក់ដឹកនាំ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​ផ្លូវការ​ជាក់​ជាមិនខាន​ឡើយ។

តាម​ព័ត៌មាន​មួយចំនួន​ពី​មន្ត្រីនគរបាល​តូចតាច នៅក្នុង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​លួច​បង្ហើប​ថា កម្លាំង​នគរបាល​របស់​អង្គភាព ត្រូវតែ​ធ្វើ​យ៉ាង​ដូច្នេះ ពីព្រោះមួយខែៗ ត្រូវ​បង់​ជូន​ថ្នាក់ដឹកនាំ​មិនតិចជាង១៥ម៉ឺន​ដុល្លារ​ទេ។ ហេតុនេះហើយ ត្រូវខិតខំ​រកលុយ​ឲ្យ​បាន​លើសពី១៥ម៉ឺន​ដុល្លារ ដើម្បី​ទុក​ចែកគ្នា តែ​នៅ​ទីបំផុត អ្នក​វ័ណ្ឌក គឺ​អ្នករកស៊ី​តែម្តង។

សូមបញ្ជាក់ថា តាម​សេចក្តីរាយការណ៍​នានា បាន​បង្ហាញថា ចាប់តាំងពី​លោក​ផ្កាយ៣ ស ថេត ត្រូវបានតែងតាំង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មក​នោះ ការផ្លាស់ប្តូរ​មន្ត្រីនគរបាល​ជាច្រើន បានធ្វើ​ឡើងជា​បន្តបន្ទាប់ ជាពិសេស គឺមាន​ការផ្លាស់ប្តូរ​នៅតាម​ការិយាល័យខ្លាញ់ៗ ហើយ​ក្នុងនោះ​ឈ្មោះ​មន្ត្រីនគរបាល​នៅ​ខេត្តបាត់ដំបង​ជាច្រើន​នាក់ ដែលជា​កូនចៅ​ជំនិត​របស់លោក​ពី​ពេលមុន ក៏​មកកាន់​ភ្នំពេញ​ផងដែរ ដើម្បី​ជា​អ្នករក​សេដ្ឋកិច្ច​ជូន​លោក​តែម្តង។

អ្នករកស៊ី​ទាំងនេះ បាន​ទទូច​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាជួយ​អន្តរាគមន៍​ផង ពីព្រោះ​ការរកស៊ី​ទូទៅ បើ​មានការ​គៀបសង្កត់​យ៉ាង​ដូច្នេះ គ្មាន​ការយោគយល់​នោះ (ទោះបីជា​ទំនិញ​ស្របច្បាប់) តើ​ឲ្យ​ពួកគេ​រកស៊ី​ចំណេញ​ម្តេច​កើត ហើយ​ការជួយឧបត្ថម្ភ​ជូន​ដល់​កម្លាំង​នគរបាល​ជា​រឿង​ធម្មតា ជាការ​លើកទឹកចិត្ត ដើម្បី​ចូលរួម​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ តែបើ​មានការ​កំណត់​បែបនេះ នោះ​ពួកគេ​មិនអាច​ទទួលយក​បានទេ ត្រូវតែ​ងើប​តវ៉ា​ប្រឆាំង​ជាដាច់ខាត៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya