ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្រសួង​យុត្ដិធម៌ បើក​វគ្គ បណ្ដុះបណ្ដាល ស្ដីពី​បច្ចេកទេស ដោះស្រាយ​វិវាទ និង​កិច្ចការរដ្ឋបាល​ ​

ក្រសួង​យុត្ដិធម៌ បើក​វគ្គ បណ្ដុះបណ្ដាល ស្ដីពី​បច្ចេកទេស ដោះស្រាយ​វិវាទ និង​កិច្ចការរដ្ឋបាល​ ​

ភ្នំពេញ ៖ ក្រសួង​យុត្ដិធម៌ នៅ​ព្រឹក​ថ្ងៃ ទី​២៣ ខែធ្នូ ឆ្នាំ​២០១៣ នេះ បាន​បើក​វគ្គ បណ្ដុះបណ្ដាល ស្ដីពី​បច្ចេកទេស​ដោះស្រាយ វិវាទ និង​កិច្ចការរដ្ឋបាល​ស្ថិតក្រោម​វត្ដ​មាន  របស់លោក ផូ​វ សំភី អគ្គនាយក និង​ជា​អ្នកសម្របសម្រួល​គម្រោង សិទ្ធិ​ទទួលបាន​យុ​ត្ដិ ធម៌ និង​មានការ​ចូលរួម​ពី​មន្ដ្រី​ពាក់ព័ន្ធ​មួយ ចំនួន​ទៀត ។​
​លោក ផូ​វ សំភី បាន​មានប្រសាសន៍ថា វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​បច្ចេកទេស​ដោះ ស្រាយ​វិវាទ និង​កិច្ចការរដ្ឋបាល​ត្រូវបាន រៀបចំឡើង ក្នុង​គោលបំណង​ពង្រឹង​សមត្ថ ភាព​មន្ដ្រី​មណ្ឌល​សេវាកម្ម​យុត្ដិធម៌ ពាក់ព័ន្ធ នឹង​បច្ចេកទេស​ដោះស្រាយ​វិវាទ​ធ្វើការ​ផ្លាស់ ប្ដូរ​បទពិសោធន៍ នៃ​ការ​អនុវត្ដ​ការងារ​ជាក់ ស្ដែង និង​រៀបចំ​ពិភាក្សា​អំពី​កិច្ចការរដ្ឋបាល
មួយចំនួនទៀត ដូចជា ការពង្រឹង​កិច្ច​ដំណើរ ការ​រដ្ឋបាល​របស់​ម​ណ្ឌ​ល ការធ្វើទំនាក់ទំនង ការងារ ជាមួយ​អាជ្ញាធរ ការដាក់ចេញ​នូវ ទម្រង់​របាយការណ៍​រួម និង​ការរៀបចំ​ផែនការ ការងារ​ប្រចាំឆ្នាំ​ផងដែរ ។​
​លោក ផូ​វ សំភី បានបញ្ជាក់​ទៀតថា បើ យោងតាម​កម្មវិធី​នយោបាយ និង​យុទ្ធ សាស្ដ្រ​ចតុកោណ ដំណាក់កាល​ទី​៣​នៃ​រាជ រដ្ឋាភិបាល យន្ដការ​ដោះស្រាយ​វិវាទ​ក្រៅ ប្រព័ន្ធតុលាការ គឺជា​គោលនយោបាយ​អាទិ ភាព​ទី​៥ នៃ​កម្មវិធី​កំណែទម្រង់​ច្បាប់ និង ប្រព័ន្ធ​យុត្ដិធម៌ ។​
​ដោយឡែក​លោក សុខ បូរ៉ា អធិការ និង​ជា​អនុប្រធាន​គម្រោង​សិទ្ធិ​ទទួលបាន យុត្ដិធម៌​បាន​មានប្រសាសន៍ ថា មណ្ឌល​សេវា កម្ម​យុត្ដិធម៌​គឺជា​ជំនួយ​របស់​គម្រោង​សិទ្ធិ ទទួល​យុត្ដិធម៌​មានការ​ស្នាក់នៅ តាម​បណ្ដា ក្រុង ស្រុក ខណ្ឌ ។​
​លោក សុខ បូរ៉ា បាន​បន្ដទៀតថា មណ្ឌល សេវាកម្ម​យុត្ដិធម៌​មានន័យថា ទី​១ មាន ស្ថាប័ន​ទទួលបន្ទុក សេវា​យុត្ដិធម៌ ដែល​អាច ជឿ​ទុក​ចិ​ត្ដ​បាន និង​នៅ​ជិត​ប្រជាពលរដ្ឋ ឧទាហរណ៍ តុលាការ​មានតែ​នៅ​ថ្នាក់ ខេត្ដ ឯ​បញ្ហា​កើត​មាននៅ​ជនបទ ទី​២ រាល់​ដំណោះ ស្រាយ​ត្រូវ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ដ និង​ព្រម ព្រៀង ពោលគឺ​ឈ្នះ​ទាំងសង្ខាង ទី​៣ ក្រោយពេល​ដោះស្រាយ​ចប់ គូភាគី រាប់អាន​គ្នា​ជាធម្មតា មិនមាន​ចង គំនុំ​គុំ​គួ​ន​គ្នា ទី​៤ ផ្ដល់​សេវា​ដោះស្រាយ​វិវាទ និង​ការប្រឹក្សា​យោបល់​ដោយ​មិន​យកប្រាក់​កម្រៃ និង​ចំណេញ ពេលវេលា ទី​៥ កាត់បន្ថយ​សំណុំ រឿង​តូចតាច និង​បទលហុ ចំនួន​ដែល​កក ស្ទះ​នៅតាម​សាលាដំបូង រាជ ធានី ខេត្ដ ទី​៦ ជា​វិធាន​ការបង្កា ទប់ស្កាត់​ទំនាស់​ដែល​រៀប នឹង​កើតមានឡើង ជៀសវាង​នូវ​រឿង​តូចតាច ក្លាយជា​រឿង​ធំ ទី​៧ ចូលរួម​ដោះស្រាយ បញ្ហា​ស្មុគស្មាញ​ផ្នែក​ច្បាប់ ដែល​មាននៅ តាម​មូលដ្ឋាន ទី​៨ ជា ផ្នែក​មួយ​នៃ​យុទ្ធ សាស្ដ្រ កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជា​ពល រដ្ឋ និង​ទី​៩ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូល ដ្ឋា​ន​ទទួលបាន​យល់ដឹង​ផ្នែក​ច្បាប់ កាន់តែ ទូលំទូលាយ តាមរយៈ​មណ្ឌល​សេវាកម្ម យុត្ដិធម៌ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya