ភ្នំពេញៈ ប្រជាសហគមន៍ បឹងកក់ រួមទាំងបណ្តាញព្រះសង្ឃឯករាជ្យមួយចំនួននៅតែបន្ត សម្រេចធ្វើកូដកម្មនៅ មុខសាលារាជធានីភ្នំពេញដើម្បីទាមទារឲ្យអភិបាល រាជធានីភ្នំពេញ ផ្តល់ប្រាក់សំណងបន្ថែមនិងជួយដោះស្រាយទៅតាមការសន្យាដដែល។
ពលរដ្ឋនិងព្រះសង្ឃបានធ្វើការទាមទារនៅតាមផ្លូវ ព្រះមុនីវង្ស ចាប់ពីម៉ោង ៩ និង ៣០នាទីព្រឹក រហូតមកដល់ពេលនេះ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៣ ភ្នាក់ងារយើងនឹងរង់ចាំមើលបន្ត…។
សូមរំឭកថា កាលពីឆ្នាំ ២០០៧ រដ្ឋាភិបាលបានចុះហត្ថលេខាជាមួយក្រុមហ៊ុន ស៊ូកាគូអ៊ីន វិនិយោគលើគម្រោង បឹងកក់ ចំនួន ៧៩ លានដុល្លារ រយៈពេល ៩៩ ឆ្នាំលើផ្ទៃដី ១៣៣ ហិកតា បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋជាង ៤២០០ គ្រួសារ រស់នៅក្នុងតំបន់ បឹងកក់ នេះ ហើយរហូតមកដល់បច្ចុប្បន្នពលរដ្ឋតវ៉ាស្វែងរកដំណោះស្រាយនៅពុំទាន់ ចប់នៅឡើយ។ នេះបើយោងតាមរបាយការចុះផ្សាយរបស់គេទំព័រភ្នំពេញប៉ុសិ៍្ត៕ Ri Chhat