ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » កូរ៉េ​២​តោន​កន្លះ​ ដឹកទំនិញ​គេច​ព​ន្ឋ​ចេញពី​ប្រទេស​ថៃ ត្រូវ​សមត្ថកិច្ច​ក្របួច

កូរ៉េ​២​តោន​កន្លះ​ ដឹកទំនិញ​គេច​ព​ន្ឋ​ចេញពី​ប្រទេស​ថៃ ត្រូវ​សមត្ថកិច្ច​ក្របួច

​កំពង់ធំ​៖ ទំនិញ​គេ​ចព​ន្ឋ​បានធ្វើ​សកម្មភាព ដឹក​ចេញពី​ខេត្តព្រះវិហារ យកមក​ចែកចាយ​នៅក្នុង​ខេត្តកំពង់ធំ ត្រូវបាន​លោក វរៈសេនីយ៍ទោ អាំង សុខ​ជា នាយការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​លោក វរៈសេនីយ៍ត្រី វ៉ា ចាន់​កុសល នាយរង​ការិយាល័យ នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង កំលាំង​តំបន់ ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ចុះ
​ស្ទាក់​ចាប់បាន​ខណៈពេលដែល​បំ​ម្រុ​ង​សាង​ទំនិញ​។​​កិច្ចសហប្រតិបត្តិការ បង្ក្រាប រថយន្ត​កូរ៉េ ចំណុះ​២​តោន​កន្លះ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5826 ជា​កម្ម​សិទ្ធ របស់
​ឈ្មោះ ប៉ែន សុផល បាន​ទំនិញ​នាំចូល​ដោយ​ខុសច្បាប់ ត្រូវបាន​ស្ទាក់​ចាប់បាន​នៅ​ចំនុច ចំនុច​មុខ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តកំពង់ធំ កាលពី​យប់​ថ្ងៃទី ២១ វេលា​ម៉ោង ៧និង៣០​នាទី ស្ថិតនៅក្នុង​សង្កាត់ អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ព្រមទាំង​តៃកុង​ឡាន​ម្នាក់​ឈ្មោះ ទ្រី សុវត្ថា  ព្រមទាំង​កម្មករ​៣​នាក់ ដែល​បាន​ដឹកទំនិញ
​មក​ចែកចាយ ជំនួស​ថៅកែ​ឈ្មោះ ប៉ែន សុផល  រស់នៅ​ខេត្តព្រះវិហារ បាន​ដឹកទំនិញ​ចំនួន ៤​មុខ ក្នុងនោះ​មាន ទឹកក្រូច​ចំណុះ​៣​លីត្រ​៥៤​កេះ ទឹកក្រូច​ដប​២០០​កេះ លេ​តតាស​យ ១០០​កេះ និង​ទំនិញ​ជុប​ជុប​២៩០​កេះ សរុប ជាង​៦០០​កេះ សុទ្ធតែជា​ទំនិញ​ដែល គ្មាន​គុណភាព និង​គ្មាន​ការបង់​ព​ន្ឋ  បន្ទាប់ពី​ធ្វើ​កំណត់ ហេតុ​រួច លោក
វរៈសេនីយ៍ត្រី វ៉ា ចាន់​កុសល់ បានប្រគល់​វត្ថុតាង​ជូន​ដល់​គយ​រដ្ឋ​ករ ខេត្តកំពង់ធំ ចាត់​វិធាន ការ​តាមច្បាប់​។​
​សម្រាប់​ទំនិញ​គេ​ចព​ន្ឋ ត្រូវបាន​មហាជន​ទូទៅ មានការ​ងឿងឆ្ងល់​ជាខ្លាំង ចំពោះ​ការអនុវត្ត​វិធានការ ប្រមូលព​ន្ឋ​នៅតាម​ច្រកព្រំដែន ដែល​គេ​សង្កេតឃើញថា មាន​ទំនិញ​គេច​ព​ន្ឋ​ជាច្រើន បាន​នាំ​ចូលមក​ដោយ​គ្មាន​ការ បង់​ព​ន្ឋ ចុះ​ហេតុដូចម្តេច​បានជា​ទំនិញ​ទាំងនេះ អាច​របូត​ពី​ដៃ​គយ​បាន ឬក៏​ទំនិញ​ទាំងនេះ​ត្រូវបាន​គេ​ដាក់ បាលី​បំបាំង​បាត់
សមត្ថកិច្ច​គយ​មើលមិនឃើញ តែបើ​មើលឃើញ​ហេតុដូចម្តេច​បានជា​មិនមាន​ការបង់​ព​ន្ឋ ៕​    ​ដោយ  ប៊ុន  រដ្ឋា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya