ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ​ជិះ​ម៉ូតូ​បុក​នឹង​រថយន្ត​ឆ្លងកាត់​ថ្នល់ របួសធ្ងន់​ម្នាក់ ​

​ជិះ​ម៉ូតូ​បុក​នឹង​រថយន្ត​ឆ្លងកាត់​ថ្នល់ របួសធ្ងន់​ម្នាក់ ​

កំពង់ធំ​៖  ហេតុ​ការគ្រោះថ្នាក់​ចរាចរ​មួយ​បានធ្វើ អោយមាន​ការភ្ញាក់ផ្អើល ពី​សំណាក់​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ស្ទឹងសែន កាលពី​ល្ងាច​ថ្ងៃទី​២២​ខែ​ឆ្នូ​ឆ្នាំ​២០១៣​មាន រវាង​ម៉ូតូ​និង​រថយន្ដ​កាមរី​ឆ្លាម​បណ្តាល​ឲ្យ​មាន​មនុស្សម្នា​ក់រង​របួសធ្ងន់​។​
​ហេតុ​ការ​នេះ​បាន​កើតឡើង នៅ​ចំនុច មុខ​រូបសំណាក​ដំរី​ជាន់ខ្លា​ភូមិ​ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ  តាម​ប្រភព​ពត៍​មាន​ពីរ​ប្ដី​របស់​ជនរងគ្រោះ​បានអោយដឹងថា​គាត់ ឈ្មោះ​ដួង សុខ​ខុម  មុខរបរ​ធ្វើស្រែ​និង​ប្រពន្ធ ឈ្មោះ ហេង ស៊ីណា ធ្វើការ​រោងចក្រ​ក្នុង​ក្រុងភ្នំពេញ​បាន ធ្វើដំណើរ​ពីរ​ភ្នំពេញ ២​នាក់​ប្ដី​ប្រពន្ធ​ជិះ​ម៉ូតូ​ម៉ាក វេ​វ​សេរី​២០១០​ផ្លាកលេខ​ភ្នំពេញ​1J7138 មកដល់​ទឹកដី​កំពង់ធំ ប្រព​ន្ឋ​របស់គាត់​បាន​សុំ​គាត់​បើក​ម្តង  លុះ​បើក​បាន​បន្តិច ក៏ត្រូវ​បាន​រថយន្ត​កា​ម៉ា​រី  ពណ៌ ស្ករ បាន​បើក​ចេញពី​ផ្លូវ​ភ្នំ​មាស ឆ្លងកាត់​ថ្នល់​ដោយ​មិន​មើល ឆ្វេង​ស្តាំ បណ្តាល​ឲ្យ​ម៉ូតូ​ដែលមាន​អត្តភាព​ជាង បុក​ទទឹង​រថយន្ត ហើយ​ដួល​បោក​ក្បាល​និង ថ្នល់​ស​ម្លប់​ស្តូក ត្រូវ​រថយន្ដ​ដឹក
​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ដ​កា​ម៉​រី ពណ៌​ស្ករ បើក​គេចខ្លួន​ដោយ​សុវត្ថិភាព ។ ​ប្រជាពលរដ្ឋ បាន​លាន់មាត់​គ្រប់គ្នា​ថា រូបសំណាក់​ដំរី​ជាន់ខ្លា ត្រូវបាន​សូត្រមន្ត​ប្រស់ព្រំ មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង បែរជា​មាន គ្រោះថ្នាក់​នៅក្បែរៗ រូបសំណាក់​ដំរី​ជាន់ខ្លា រហូតដល់​ទៅ ៥ ករណី ប្រហែលជា​ម្ចាស់​ទឹក​ម្ចាស់​ដី អ្នកមាន​បារមី ខឹង​និង អាជ្ញាធរ ក្រុង​ស្ទឹងសែន​បណ្តែត បណ្តោយអោយ​ក្រុមអាជីវករ ដាក់​ទំនិញ​លក់ នៅក្នុង​សួនច្បារ​ដំរី​ជាន់ខ្លា ហើយ​បានជា​ក្នុង រយះពេល​២​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរ​ដល់​ទៅ ៥​លើក ដូច្នេះ​សំនូមពរ ដល់​អាជ្ញាធរ​ក្រុង​ស្ទឹងសែន មេត្តាជួយ​ចាត់វិធានការ ដាច់ខាត​មិនមាន​ការ លក់​គ្រឿង​ស្រវឹង និង​របស់​ឆ្អេះឆ្អាប នៅក្បែរ​រូបសំណាក់​ដំរី​ជាន់ខ្លា​៕

ដោយ​៖ សុផាត

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya