ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ព្រះសង្ឃ​១​អង្គ​ត្រូវបាន​ចាប់​ផ្សឹក​ បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ​

ព្រះសង្ឃ​១​អង្គ​ត្រូវបាន​ចាប់​ផ្សឹក​ បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ​

កំពង់ធំ​៖​     ព្រះសង្ឃ​១​អង្គ​ជាប់​ពាក់ព័ន្ធ​និង​ករណី​លួ​ចប​ច្ឆ័​យ​ព្រះចៅអធិការ​វរ​ត្ត​ផាន់​ញើ​ម​។​ត្រូវបាន​ចាប់​ផ្សឹ​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​កាលពី​វេលា​ម៉ោង​១១.១០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៣​។​
​    ​លោក​វរ​សេនី​យ៏​ឯក កែ ខាន់​ណា​រ៉ា ស្នងការ​ង​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា​!​ព្រះសង្ឃ​១​អង្គ​ដែល​ត្រូវបាន​ព្រះ​អនុគុណ​ស្រុក​ស្ទោង និង​ធម្មការ​ស្រុក​ចាប់​ផ្សឹក​។ ជាប់​ពាក់ព័ន្ធ​និង​ករណី​លួ​ចប​ច្ឆ័​យ ព្រះចៅអធិការ​វត្ត​ផាន់​ញើ​ម ព្រះនាម ឃុន ឈាន ព្រះជន្ម​៨៤​ព្រះវស្សា ចំនួន​៣​លាន​២​សែន​រៀល ដែល​ព្រះអង្គ​និមន្ត​មកពី​វត្ត​ហើយ​មក​គង់នៅ​វត្ត​ព្រះ​នាង​ដើម្បី​ទិញ​គ្រឿងសំណង់​យកទៅ​កសាង​វត្ត​នោះ​។​មាន​ព្រះនាម​ឈ្មោះថា ឆាំ យ៉ា គង់នៅ​វត្ត​សិរី​មង្គល ស្ថិត​ភូមិ​បាត​ត់ ឃុំ​គោគធ្លក ស្រុក​ជីក្រែង​ខេត្តសៀមរៀប​។ យោងតាម​ចម្លើយ របស់​ជនសង្ស័យ​ឈ្មោះ ឆាំ យ៉ា បាន​សារភាពថា​!​កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៣ រូប​ខ្លួន​ត្រូវបាន​អ្នកស្រុក​និមន្ត​ឲ្យ​មក​ទេសនា​នៅក្នុង​កម្មវិធី​បុណ្យ​មួយ​នៅ​ស្រុក​ស្ទោង ក៏បាន​ជិះ​រថយន្ត​មកពី​ខេត្តសៀមរៀប រួច​ចុះ​នៅ​ស្រុក​ស្ទោង​ហើយ​ជិះ​ម៉ូតូឌុប​ទៅសុំ​ស្នាក់​នៅក្នុង​វត្ត​ព្រះ​នាងរង​ចាំ​ទៅ​ទេសនា ក៏បាន​ជួប​និង​ព្រះអង្គ​៣​អង្គ​ទៀត​។​នៅពេល​ល្ងាច​ខ្លួន​ក៏បាន​និយាយ​ជជែក​គ្នា​លេង​ស្រាប់តែ​បានឃើញ​ព្រះចៅអធិការ​វត្ត​ផាន់​ញើ​ម​ហូត​លុយ​ចេញពី​ថង់យាម​១​ដុំ​ធំ រួច​ក៏​ដាក់ចូល​ទៅក្នុង​ថង់យាម​វិញ​!​ដោយសារតែ​ចិត្ត​លោភលន់​ភ្លើ​ត​ផ្លើ​ន​ចង់​សប្បាយ​ទៅ​ចូលរួម​នៅក្នុង​ការធ្វើ​បាតុកម្ម​និង​គេ​នោះ​។​ទើប​នៅវេលា​ទៀបភ្លឺ​ថ្ងៃទី​២២ ខ្លួន​ក៏បាន​ប្រើល្បិច​ទៅសុំ​ខ្ចី​ដែកកេះ​ពី​ព្រះចៅអធិការ​អង្គ​នោះ រួច​ក៏​ឆ្លៀតឱកាស​លួច​យក​ថង់យាម​ដែលមាន​លុយ​នៅ​ខាងក្នុង យកទៅ​លាក់ទុក​នៅក្បែរ​ចេ​ត​យ៏​ដី​ខាងត្បូង​ព្រះវិហារ​។ ពេលនោះ​ព្រះអង្គ ឃុន ឈាន បាត់​ប​ច្ឆ័​យ​ដែល​ត្រូវ​យកមក​ទិញ​គ្រៀង​សំណង់​ក៏​ផ្អើល​ឆោឡោឡើង​ពេញ​វត្ត នាំគ្នា​ដើររក​ក៏​ប្រទះឃើញ​ប​ច្ឆ័​យ​បាត់​នោះមក​វិញ​។ ហើយក៏​នាំគ្នា​ចាប់​ព្រះអង្គ​កំហូច​នេះ​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តងទៅ នៅ​ចំពោះមុខ​សមត្ថកិច្ច​សង្ឃ​កំហូច​នេះ​បា​សារ​
​ភាព​ទៀតថា រូប​ខ្លូន​ធ្លាប់បាន​ទៅ​ចូលរួម​ធ្វើបាតុកម្ម​ចំនួន​២​ដង​រួចមកហើយ​!​សមត្ថកិច្ច​សួរ​បន្ត​រថា​តើ​ការ​ទៅធ្វើ​បាតុកម្ម​ចំនួន​២​ដង​នេះ​បានទទួល​អ្វីខ្លះ​ដែរឬទេ​?​សង្ឃ​នោះ​ឆ្លើយថា​គ្មាន​បាន​អ្វី​ទាំងអស់​ហ្នឹង​!​តែ​វាស​ប្បាយ​។
បន្ទាប់ពី​សមត្ថកិច្ច​ចងក្រង​សំណុំរឿង​រួច​ក៏​បញ្ជូន​ជនកំហូច​នេះ​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​សុផាត

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya