ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 របាំងសាច់អួនក្រឡាញឹកជាច្រើនកន្លែង ដែលមានប្រវែង វែងដាក់ជាប់ៗគ្នា រាប់ពាន់ម៉ែត្រ នៅឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ របស់ខេត្តកំពង់ឆ្នាំង ត្រូវបានជនខិលខួចកំពុងតែដាក់ស្ទាក់ចាប់ត្រីតាមព្រែកនានាបានយ៉ាងរំភើយ​  ||     ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||   

» ព័ត៌មានជាតិ » កម្ទេច​កញ្ឆា ៣៥៦៩ដើម​ម្ចាស់ ឃុំ​តា​លោ នៅ​ពោធិ៍សាត់

កម្ទេច​កញ្ឆា ៣៥៦៩ដើម​ម្ចាស់ ឃុំ​តា​លោ នៅ​ពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នៅ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុច​ទ្រូង​ខ្លា ស្ថិត​ក្នុងភូមិ​តាំងគោក ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

ដោយមាន​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រស់ ប៊ុន​ណាន ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ប្រមាណ​ជិត ២០នាក់​សហការ​ជាមួយ​អាជ្ញាធ រ​ឃុំ​តា​លោ ភូមិ​តាំងគោក ចុះ​កម្ទេច​ការ​លួចលាក់​ដាំ​ដុះ​ដំណាំ​កញ្ឆា​ចំនួន ៣៥៦៩ដើម។

ប្រតិបត្តិការ​នេះ កម្លាំង​បានធ្វើការ​កម្ទេច​ការដាំ​ដុះ​ដំណាំ​កញ្ឆា​បាន​ចំនួន ១០កន្លែង មាន​ចំនួន ៧៩រង ស្មើនឹង​ចំនួន ៣៥៦៩ដើម ក្នុងនោះ​ដើម​កញ្ឆា​ចាស់​ឡើង​គុល្លី​ចំនួន ២៥៨៦ដើម ទើប​ដាំ​ថ្មី​ចំនួន ៩៨៣ដើម និង​វត្ថុតាង​មួយចំនួនទៀត​រួមមាន ម៉ា​សុ​ី​ន​បូមទឹក​ម៉ាក ហុ​ី​ណូ​តា ព​ណ៏​ក្រហម ចំនួន ១គ្រឿង​ត ទុយ​យោ​ជ័រ​ចំនួន ៦ដុំ ក្នុង ដុំៗមាន​ប្រវែង​ចំនួន ៥០ម៉ែត្រ ធុង​បាញ់ថ្នាំ​ចំនួន ១គ្រឿង អាវុធ​កែច្នៃ(កាំភ្លើង​ស្នប់)ចំនួន ២ដើម និង​កញ្ឆា​ស្ងួត​ទម្ងន់​ចំនួន ៥គីឡូក្រាម​ផងដែរ។ កញ្ឆា​ត្រូវបាន​កំទេច​ខ្លះ​គេ​ដាំ​នៅ​លើដី​ឈ្មោះ នូវ នឿន ភេទ​ប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​ថ្មី ឃុំ​តា​លោ ស្រុក​បាកាន និង​ខ្លះទៀត​គេ​ដាំ​នៅលើ​ដីចំការ​អ្នកផ្សេង​ក្បែ​គ្នា​នោះ ហើយ​អ្នក​ដាំ​ដើម​កញ្ឆា​នេះ​មានឈ្មោះ រី​ុ ភេទ​ប្រុស មកពី​ខេត្តតាកែវ(រត់គេចខ្លួន)។

វត្ថុតាង​ដើម​កញ្ឆា​ទាំង​ចំនុច ៣៥៦៩ដើម​បានសម្រេច​ដុត​កំទេចចោល​នៅ​នឹង​ក​ន្លែ ចំណែក​សម្ភារផ្សេងៗបាន​យកទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន ករណី​ខាងលើ​សម​ត្ត​កិច្ច​នគរបាល​នៅ​បន្តធ្វើ​ការស្រាវជ្រាវ​នៅឡើយ ហើយនឹង​បន្ត​ហៅ​ម្ចាស់​ដីចំការ​ជួល​ឈ្មោះ នូវ នឿន ធ្វើការ​សួរនាំ​ទៀត ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya