ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រុមកម្មករ​ជាង ៥០០ នាក់​តវ៉ា​បិទផ្លូវ​មុខក្រសួង​ការងារ​ ​បន្ទាប់ពី​កិច្ចប្រជុំ​ដំឡើង​ប្រាក់ខែ​មិន​ពេញចិត្ត​និង​លទ្ធផល​ដែល​សម្រេច​

ក្រុមកម្មករ​ជាង ៥០០ នាក់​តវ៉ា​បិទផ្លូវ​មុខក្រសួង​ការងារ​ ​បន្ទាប់ពី​កិច្ចប្រជុំ​ដំឡើង​ប្រាក់ខែ​មិន​ពេញចិត្ត​និង​លទ្ធផល​ដែល​សម្រេច​

​ភ្នំពេញ ៖  ក្រុមកម្មករ​ជាង​៥០០​នាក់ ដែល​តំណាង​ឲ្យ​កម្មករ នៅ​ទូទាំងប្រទេស មិន​សុខចិត្ត ចំពោះ​លទ្ធផល​នៃ ការដំឡើង​នេះ​ទេ ទើប​សម្រេច​នាំគ្នា​បិទ ផ្លូវ​ចេញ​-​ចូល​នៅមុខ ក្រសួង​ការងារ​តែម្តង ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ក្រសួង​។​បន្ទាប់ពី​កិច្ចប្រជុំ ដំឡើង​ប្រាក់​ឈ្នួល ដល់​កម្មករ​រោងចក្រ កាត់ដេរ នៅ​កម្ពុជា​ដោយ​ស្រេច ដំឡើង​តាម ដំណាក់កាល នីមួយៗ​នោះ។ ​
​ប្រធាន​សម្ព័ន្ធ សហជីព​ចលនា​កម្មក​រ លោក ប៉ាវ ស៊ីណា បាន​ភ្នាក់ងារ​ព័ត៌មាន​យើង​ដឹង នៅ​ព្រឹក ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៣​នេះ នៅ​ក្រសួង​ការងារ​បាន​បើក​កិច្ចប្រជុំ​ដំឡើង​ប្រាក់ខែ ក្នុងនោះ តំណាង​កម្មករ​ទាំងអស់ បាននាំគ្នា​មករ​ង់​មើល​តាមដាន សកម្មភាព​នៃ​កិច្ចប្រជុំ នៅមុខ​ក្រសួង​ដោយ​ដៃ មានការ​បដា​ដើម្បី​ទាមទារ​តំឡើង​ប្រាក់ខែ​។​
​លោក​បន្តថា បន្ទាប់ពី​បានដឹង​លទ្ធផល​រួចហើយនោះ ក្រុមកម្មករ​បាន​ផ្ទុះ​កំហឹង​ការតវ៉ា ដោយ​ស្រែក​ទាមទារ នៅ មុខ​រោងចក្រ ហើយក៏​ឈានទៅដល់​ការបិទផ្លូវ​តែម្តង ព្រោះ​ពួកគេ​មិន​ពេញចិត្ត​ចំពោះ​ការដំឡើង​ប្រាក់ខែ​។​
​សូមបញ្ជាក់ថា កិច្ចប្រជុំ​បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល នៅ​ឆ្នាំ​២០១៤ ដំឡើង ១៥​ដុល្លារ​បូក​ប្រាក់ខែ ចាស់​៨០ ដុល្លារ​ស្មើនឹង​៩៥​ដុ​លា្ល​រ​(៨០+១៥) , ឆ្នាំ​២០១៥​ដំឡើង​១៥​ដុល្លារ ស្មើនឹង​១១០​ដុល្លារ​(៩៥+១៥), ឆ្នាំ​២០១៦​ដំឡើង ១៦​ដុល្លារ​ស្មើនឹង​១២៦​ដុល្លារ​(១១០+១៦), , ឆ្នាំ​២០១៧​ដំឡើង​១៧​ដុល្លារ ស្មើនឹង​១៤៣​ដុល្លារ​(១២៦+១៧) , និង​ឆ្នាំ ២០១៨ ដំឡើង​១៧​ដុល្លារ ស្មើនឹង​១៦០​ដុល្លារ​(១៤៣+១៧) ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya