កណ្តាល ៖ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មនុស្ស៣នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ដោយសាររថយន្ត សាំយ៉ុងគ្លីនិកសម្ពពថ្នល់ទទឹងបើកបុកពេញទំហឹង ខណៈជនរងគ្រោះជាប្តីជិះម៉ូតូមួយគ្រឿងឌុបប្រពន្ធ និងកូនទៅផ្ទះ។
ជនរងគ្រោះជាប្តីឈ្មោះ សាន ចន្ធី អាយុ២៨ឆ្នាំ រីឯប្រពន្ធឈ្មោះ ទក សុធារី និងកូនស្រីឈ្មោះ ចន្ធី វណ្ណៈកា អាយុ១១ខែ អ្នកទាំង៣រស់នៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។មុនកើតហេតុជនរងគ្រោះបានធ្វើដំណើរតាមម៉ូតូម៉ាហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AN-0466 ក្នុងទិសដៅពីកើតទៅលិច ។ ចំណែករថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខកណ្តាល 2A-7185 ជារថយន្តរបស់គ្លីនិកសម្ពពថ្នល់ទទឹង បើកបរដោយបុរសម្នាក់ហើយក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ដោយ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុហើយត្រូវបាននគរបាលប្រមូលទាំង រថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ៕
» Breaking News, ព័ត៌មានជាតិ » ឡានគ្លីនិកសម្ភពថ្នល់ទទឹង បើកបុកប្តី.ប្រពន្ធ.កូនស្រីអាយុ១១ខែស្លាប់