ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ប្រវត្តិសាស្រ្ត » ​ព្រះរាជ​ជីវប្រវត្តិ ភាគទី 2 ៖ ការឡើង​សោយរាជ​សម្បត្តិ របស់​សម្តេចព្រះ​នរោត្តម សីហនុ​

​ព្រះរាជ​ជីវប្រវត្តិ ភាគទី 2 ៖ ការឡើង​សោយរាជ​សម្បត្តិ របស់​សម្តេចព្រះ​នរោត្តម សីហនុ​

​    ​ក្រោយ​ទឹកដី​មួយ​ភាគ​ធំ​របស់​ខេត្តសៀមរាប (​លើកលែងតែ​ស្រុក​ពួក តំបន់​អង្គរ​, ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង ) ភាគ​ខាងជើង​ខេត្តកំពង់ធំ គឺ​ស្រុក​ដាំ​ក្សាន្ត និង​ស្រុក​ឆែម ព្រមទាំង​ភាព​ខាងលិច ទន្លេមេគង្គ​របស់​ខេត្តស្ទឹងត្រែង​ទាំងមូល សរុប​ទាំងអស់​មាន​ផ្ទៃដី​ស្មើនឹង ៦០.០០០​គ​.​ម​2 និង​មាន​ប្រជា ពលរដ្ឋ​ប្រមាណ​កន្លះ​លាន​នាក់ ត្រូវ​ធ្លាក់​ទៅ​ក្រោម​ការគ្រប់គ្រង​របស់​ថៃ តាមរយៈ​ការចរចា​រវាង​បារាំង និង​ថៃ ដែល​ចាប់​ផ្តើមឡើង នៅ​ថ្ងៃទី​៧ កុម្ភៈ ១៩៤១ នៅ​ទីក្រុង​តូ​ក្យូ ដោយមាន​ការគាបសង្កត់​របស់ រាជរដ្ឋាភិបាល​ជប៉ុន ទៅលើ​បារាំង​ផង​នោះ ធ្វើ​ឲ្យ​ព្រះមហាក្សត្រ​ស៊ីសុវត្ថិ មុនី​វង្ស ព្រួយព្រះទ័យ និង​អស់ សង្ឃឹម​ទាំងស្រុង មិនគួរ​ទឹកដី​ដ៏​ពិសិដ្ឋ​ជា​កេរដំណែល ដែល​មិនអាច​កាត់ថ្លៃ​បាន ដែល​ព្រះអង្គ​ទទួល​ពី បុព្វបុរស​របស់​ព្រះអង្គ ត្រូវ​របូត​បាត់​ពី​ព្រះហស្ត ក្លាយទៅជា​របស់​ប្រទេស​ថៃ​បែបនេះ គឺ​មិន​ខុសពី​ព្រះ អង្គ ត្រូវគេ​ពន្លះសាច់​ទាំង​ដុំៗ នោះឡើយ ។​
​    ​ដោយសារ​ឈឺចាប់​ពី​បញ្ហា​បាត់បង់​ទឹកដី​នេះ ព្រះមហាក្សត្រ​បាន​បង្ខំ​ព្រះទ័យ ចាក​ចេញពី​រាជធានី ភ្នំពេញ យាង​ទៅសម្ងំ​លាក់​ព្រះកាយ​នៅក្នុង​ព្រះរាជដំណាក់​ព្រះអង្គ នៅលើ​កំពូលភ្នំ​បូកគោ ក្នុង​ខេត្ត កំពត ដោយ​មិន​អនុញ្ញាត​ឲ្យ​នរណាម្នាក់​ចូលគាល់​ឡើយ ទោះបីជា​មន្ត្រីជាន់ខ្ពស់​បារាំង​ថ្នាក់​ធំ​ប៉ុណ្ណា ឬ ក៏​ជា​ស្រីស្នំ ជាទី​គាប់​ព្រះទ័យ​យ៉ាងណាក៏ដោយ​។ ព្រះអង្គ​សោយ​មិនបាន មិនយូរប៉ុន្មាន​ព្រះរាជ​សុខ ភាព ក៏​ចាប់​ធ្លាក់ចុះ​ដុនដាប​ទៅៗ ។​
​    ​ពេលនោះ​ព្រះអង្គម្ចាស់​នរោត្តម សុរា​ម្រឹត និង​ម្ចាស់​ក្សត្រិយ៍​ស៊ីសុវត្ថិ កុសុមៈ រង់ចាំ​ព្រះរាជដំណើរ បុត្រ នរោត្តម សីហនុ យាង​ពី​ក្រុង​ព្រៃនគរ ក្នុងឱកាស​ឈប់សម្រាក​វិស្សមកាល មកដល់​ភ្នំពេញ នឹង អាល​ចេញដំណើរ​សួរសុខទុក្ខ​ព្រះអង្គ នៅ​ភ្នំ​បូកគោ​នោះ​។ ប៉ុន្តែ​ពេលទៅដល់​ព្រះរាជដំណាក់​នោះ បរិយាកាស​នៃ​ក្តី​អស់សង្ឃឹម បាន​ស្ថិតនៅ​នឹង​មុខ​ទៅហើយ​។ មានតែ​ព្រះ​ញាតិវង្សានុវង្ស​ជិតស្និទ្ធ​បំផុត ប៉ុណ្ណោះ ទើប​អនុញ្ញាត​ឲ្យ​ចូល​ទៅជិត​ព្រះអង្គ​បាន គឺ​ព្រះអង្គម្ចាស់​នរោត្តម សុរា​ម្រឹត ម្ចាស់​ក្សត្រិយ៍ ស៊ី សុវត្ថិ កុសុមៈ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ មុនី​រ៉េត ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ មុនី​ពង្ស និង​សម្តេច​យុវ នរោត្តម សីហនុ ប៉ុណ្ណោះ​។ ប៉ុន្មាន​ម៉ោង​ក្រោយមក​នៅ​ថ្ងៃ ២៣ មេសា ១៩៤១ ព្រះមហាក្សត្រ​មុនី​វង្ស ក៏​ទ្រង់ សោយ​ទិវង្គត គួរ​ឲ្យ​ស្តាយស្រណោះ អាឡោះអាល័យ​ជាទីបំផុត ។​
​    ​តាម​ទំនៀមទម្លាប់​ពី​បុរាណ​មក ប្រសិនបើ​ព្រះមហាក្សត្រ​មិន​សោយ​ទិវង្គត នៅ​ចំពោះមុខ​ប​ច្ចា​មិត្រ ក្នុង​សឹកសង្គ្រាម​ទេ ព្រះមហាក្សត្រ​ត្រូវ​សោយ​ទិវង្គត នៅក្នុង​ប្រាសាទ ទេវាវិនិច្ឆ័យ ក្នុង​ព្រះបរមរាជវាំង​។ តែ​ពេលនេះ ព្រះអង្គ​បាន​សោយ​ទិវង្គត នៅក្នុង​ព្រះរាជដំណាក់ នៅលើ​កំពូលភ្នំ​បូកគោ​ទៅហើយ ។​
​    ​ក្រោយពី​គ្រង​ព្រះ​ពស្ត្រ​ថ្វាយ​ព្រះ​បរមសព​រួចមក គេ​បាន​លើក​ព្រះ​សព​ដាក់​ចូលក្នុង​បាំង​ក្រោយ រថយន្ត​ស៊ី​ត្រូ​អែន ដែលជា​ព្រះរាជ​ទីនាំង​ផ្ទាល់​របស់​ព្រះអង្គ ហើយ​ព្រះអង្គម្ចាស់​នរោត្តម សុរា​ម្រឹត និង ម្ចាស់​ក្សត្រិយ៍​ស៊ីសុវត្ថិ កុសុមៈ ព្រមទាំង​សម្តេច​យុវ នរោត្តម សីហនុ បើករថយន្ត​មួយ​…….​ក្រោយ​ព្រះ ទីនាំង​។ ចំណែក​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ មុនី​ពង្ស នៅក្រោយ​គេ ។​
​    ​ពិធី​ដឹក​ព្រះ​បរមសព បាន​គោរព​តាមច្បាប់​ព្រះរាជ​ពិធីការ​យ៉ាង​ត្រឹមត្រូវ​។ វេលា​ម៉ោង​១ រំលង អធ្រាត្រ ក្បួន​ដង្ហែ​បាន​ចូល​មកដល់​រាជធានី​ក្នុង​សភាព​ស្ងាត់ជ្រងំ ។​
​    ​ពិធី​តម្កល់​ព្រះ​បរមសព ត្រូវធ្វើឡើង​រយៈពេល ៣​ខែ ដោយមាន​ព្រះសង្ឃ​ចំនួន ៦៤​អង្គ ត្រូវ​នឹង​ព្រះ ជន្ម ៦៤​វស្សា​របស់​ព្រះអង្គ និមន្ត​មក​សូត្រធម៌ ដើម្បី​ឧទ្ទិស​កុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ជា​រៀងរាល់ថ្ងៃ​។ ពេលនោះ​…..​ត្រូវ​សាងសង់​ព្រះមេរុ​កម្ពស់ ៧​ជាន់ មាន​កំពូល​ស្រួច គ្របដណ្តប់​ទៅដោយ​ក្បូរ​ក្បាច់រចនា ធ្វើ​ពី​ឈើ​ពិសេស​ម្យ៉ាង​ឈ្មោះ សន្តា​ល យក​មកពី​ប្រទេស​ឥណ្ឌា ។​
​    ​ទន្ទឹមនឹង​ភាព​មមាញឹក​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ព្រះ​បរមសព​ដ៏​អ​ធឹ​ក​អធម​នោះ ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ ផ្អើល​មួយ ត្រូវបាន​សាយភាយ​ពាសពេញ​រាជធានី ទាំង​ក្នុង​មជ្ឈដ្ឋាន​ជាតិ និង​បរទេស​នោះ គឺ​យុវ​សិស្ស វិទ្យាល័យ​ម្នាក់ ដែលមាន​ព្រះជន្ម​ត្រឹមតែ ១៩​វស្សា​ប៉ុណ្ណោះ ត្រូវបាន​ក្រុមប្រឹក្សារាជបល្ល័ង្ក​ជ្រើសតាំង​ឲ្យ ឡើង​សោយរាជ្យ​បន្ត ពី​ព្រះ​បរមសព​ព្រះ ស៊ី​សុ​វត្ថ មុនី​វង្ស ។ ព្រះមហាក្សត្រ​ថ្មី​នោះ គឺ​គ្មាន​នរណា​ក្រៅពី​រាជវង្ស​មួយ​ព្រះ​អង្គជា​ព្រះ​នត្តា (​ពៅ​) របស់​ព្រះ​បរមសព ដែល​ព្រះអង្គ​ធ្លាប់​ហៅ​ព្រះនាម​ព្រះ​នត្តា​នោះ ថា “ ថុល ” ឯ​ព្រះ​អ​យ្យិ​កោ​ខាង​ព្រះបិតា គឺ​ព្រះអង្គម្ចាស់​ព្រះ​សុធារស តែង​ហៅ​ព្រះនាម​ថា “ ម៉ាប់ ” នោះ ឡើយ ។​
​    ​ការពិតទៅ​ការជ្រើសរើស​ព្រះមហាក្សត្រ​ថ្មី​នេះ គឺធ្វើឡើង​តាម​ការចង្អុលបង្ហាញរ​បស់​អគ្គ​ទេ​សា​ភិ​- បាល​បារាំង ទៅ​ត្រួត​ក្រុមប្រឹក្សា​ព្រះរាជ​បល្ល័ង្ក​ប៉ុណ្ណោះ ។​
​    ​ពេលនោះ​ដែរ កាសែត​អង្គរវត្ត របស់លោក សឹង ង៉ុ​កថា​ញ់ ស៊ឹម វ៉ា និង ប៉ាច ឈឺ​ន ជា​អ្នក​ជាតិ និយម ប្រឆាំងនឹង​បារាំង បាន​ចុះផ្សាយ​ដោយ​ចេតនា​ថា រាជបល្ល័ង្ក​របស់​ប្រទេស​កម្ពុជា មិនត្រូវ​ស្ថិតនៅ ជា​កម្មសិទ្ធិ​ផ្តាច់មុខរ​បស់​ខ្សែ ស៊ីសុវត្ថិ ដែល​បារាំង​ងាយស្រួល​ដឹកមុខ​តទៅទៀត​ទេ គឺ​ត្រូវ​ត្រឡប់មក​ខ្សែ នរោត្តម វិញ ។​
​    ​ការពិតទៅ​អ្វីដែល​ល្បី​ថា​ខ្សែ ស៊ីសុវត្ថិ បារាំង​ងាយស្រួល​ដឹកមុខ​ជាង​ខ្សែ នរោត្តម​នោះ វា​មិនមែនជា ការ​បំផ្លើស​ឡើយ ព្រោះ​ខ្សែ នរោត្តម មិនសូវ​ក្រែងរអែង​ក្នុងការ​ទិតៀន​នយោបាយ​ផ្តាច់ការ​របស់​បារាំង នៅ​ឥណ្ឌូចិន​ឡើយ ។​
​    ​ប៉ុន្តែ​បើទោះបី ពុំមាន​ការទាមទារ​រ​បស់​ក្រុម​ជាតិនិយម សឺ​ង ង៉ុ​កថា​ញ់​, ស៊ឹម វ៉ា​, ប៉ាច ឈឺ​ន ក៏ដោយ ក៏​ពួក​បារាំង​មើលឃើញ​យុវ​សិស្ស សីហនុ តាំង​ពីមុន​ព្រះ​អ​យ្យិ​កោ​ព្រះបាទ មុនី​វង្ស ចូល​ទិវង្គត​មកម្ល៉េះ ព្រោះ​ព្រះបិតា ព្រះ​មាតា​របស់​ព្រះអង្គម្ចាស់ នរោត្តម សុរា​ម្រឹត ក៏ដូចជា​ព្រះបិតា ព្រះ​មាតា​របស់​ម្ចាស់ ក្សត្រិយ៍ ស៊ីសុវត្ថិ កុសុមៈ ដែរ គឺ​សុទ្ធតែជា​មិត្តភក្តិ​ដ៏​ល្អ​របស់​បារាំង ហើយ​យុវ​សីហនុ ក៏បាន​ទទួល​ការ អប់រំ​ដ៏​ល្អ​ពី​បារាំង​ដែរ ដូច្នេះ​អ្នកខ្លះ​គិតថា សិស្ស​វិទ្យាល័យ​បារាំង​នៅ​ទីក្រុង​ព្រៃនគរ ដ៏​សុភាពរាបសា នោះ ប្រាកដជា​ងាយស្រួល​ក្នុងការ​ធ្វើតាម​បង្គាប់ បញ្ជា​របស់​បារាំង​មិន​ខាន ។​
​    ​ការពិត​នៅ​រាជទាយាទ ដែល​ត្រូវ​ឡើង​សោយរាជ្យ​បន្ត គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនី​រ៉េត ដែលជា ព្រះរាជបុត្រ​ច្បង របស់​ព្រះ​បរមសព មុនី​វង្ស ឯណោះ​ទេ​។ ប៉ុន្តែ​ដោយសារ​ទ្រង់​ជា​មនុស្ស​ចចេស មិនចេះ​ទន់​ពាក្យ ទន់​សម្តី ជួនកាល​បំផុស​គេឯង​ឲ្យ​ប្រឆាំងនឹង​បារាំង ជួនកាល​ទ្រង់​ប្រើពាក្យ​សម្តី​ស្រែក គំហក តាម​ចរិត​ជា​មេទ័ព​សុទ្ធសាធ ជាហេតុ​ធ្វើ​ឲ្យ​ឥស្សរជន​បារាំង មិន​ពេញចិត្ត ហើយ​រាយការណ៍​ទៅ ថ្នាក់លើ​របស់​ពួកគេ​ថា “ ទ្រង់​មុនី​រ៉េត ជា​ស្តេច​មិន​ងាយ​ស្តាប់បង្គាប់​បារាំង ” ទៀតផង ។​
​    ​ប៉ុន្តែ​ទោះបីយ៉ាងណា ទ្រង់​ក៏​ជា​អ្នក​និយម​បារាំង​ដែរ​។ កាល​កើតសង្គ្រាម​នៅ​ប្រទេស​បារាំង ឆ្នាំ​១៩៣៩ ទ្រង់ និង​ព្រះអនុជ ស៊ីសុវត្ថិ មុនី​វង្ស បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​បារាំង ហើយ​បាន​ចេញទៅ សមរភូមិ​ប្រយុទ្ធ​ជាមួយ​កង​ព័ទ្ធ​អាល្លឺម៉ង់​ទៀតផង ។​
​    ​ទ្រង់ មុនី​រ៉េត ក៏​មិន​ខុសគ្នា​ពី​យុវ​សីហនុ​ដែរ គឺ​សុទ្ធតែ​ជាប់​ខ្សែ​ស៊ីសុវត្ថិ និង​នរោត្តម​ពាក់កណ្តាល ដូចគ្នា ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​មាន​ភាពច្របូកច្របល់ ជួនកាល​ស្និទ្ធ​នឹង​បារាំង ជួនកាល​ទិតៀន​បារាំង គ្មាន​សំចៃ​។ ការពិត​ទាំងសងខាង​ពុំមាន​គំនិត​ស្អប់ខ្ពើម​បារាំង​ទាំងស្រុង​ឡើយ ។​
​    ​នៅ​ភ្នំពេញ ក៏ដូចជា​នៅ​ហាណូយ និង​នៅ​ព្រៃនគរ​ដែរ ក្នុងចំណោម​មន្ត្រី​នៅ​ជុំវិញ​លោក ឧ​ត្ត​មនា​វី ហង្ស់​ដឺ​គូ ( Jean Decoux ) អគ្គទេសាភិបាល​បារាំង​ប្រចាំ​ឥណ្ឌូចិន បាន​ផ្តោត​ការយកចិត្តទុកដាក់ មកលើ​ព្រះអង្គម្ចាស់​សុរា​ម្រឹត និង​ម្ចាស់​ក្សត្រិយ៍ កុសុមៈ ជាង​រាជវង្ស​ផ្សេងៗ​ទៀត​។ ចំណែក​លោក ធី បូ​ដូ ជា​ទេសាភិបាល​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា និង​ជា​មនុស្ស​សម្តី​គំរោះគំរើយ តែ​ចិត្តល្អ​នោះ គឺជា​អ្នក ប្រឆាំង​ដាច់ខាត​ចំពោះ​បេក្ខភាព​ទ្រង់ មុនី​រ៉េត ដោយ​ចាត់​ទ្រង់​មុនី​រ៉េត ជា​មនុស្ស​រឹងទទឹង និង​ធ្លាប់​រិះគន់ គណៈរដ្ឋមន្ត្រី​ថា ចាំតែ​ឆ្លើយ “ បាទ ” ជាមួយ​បារាំង​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត​លោក ធី បូ​ដូ មិន​ពេញចិត្ត នឹង​មហេសី​របស់​ទ្រង់ មុនី​រ៉េត គឺ​អ្នក​ម្នាង វ៉ាន់​ណេ មុនី​រ៉េត ដែល​ត្រូវជា​ចៅ​របស់​ឧកញ៉ា​ជហ្វា​វាំង ជួន ដែល​បានធ្វើ​ព្យុះ ធ្វើ​ភ្លៀង នៅក្នុង​ព្រះបរមរាជវាំង​អស់​៣​រជ្ជកាល​មកហើយ គឺ​រជ្ជកាល​នរោត្តម​, ស៊ីសុវត្ថិ និង​មុនី​វង្ស​។ ថ្ងៃ​ណាមួយ​លោក​នឹងដាក់​ឲ្យ​គាត់​ចូលនិវត្តន៍ ព្រោះ​គាត់​ជា​មនុស្ស​ពុករលួយ និង​មានមុខ ពីរ គឺ​ក្បត់​នឹង​ព្រះមហាក្សត្រ​ខ្លួនឯង​ផង និង​ក្បត់​បារាំង​ផង ។​
​    ​មូលហេតុ​នេះហើយ ទើប​លោក ធី បូ​ដូ បាន​សរសេរ​លិខិត​ស្នើសុំ​ទៅ​លោក​អគ្គទេសាភិបាល ហ្ស​ង់ ដឺ​គូ ឲ្យ​ដក​បេក្ខភាព​ទ្រង់​មុនី​រ៉េត​ចេញ ហើយ​ដាក់​យុវ​នរោត្តម សីហនុ ឲ្យ​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះ​បរម សព​មុនី​វង្ស​វិញ ។​
​    ​ក្រៅពីនេះ សហការី​ភាគច្រើន​របស់លោក​ឧ​ត្ត​មនា​វី ហ្ស​ង់​ដឺ​គូ ភាគច្រើន​ជា​មិត្តភក្តិ​របស់​ទ្រង់ សុរា​ម្រឹត ដូចជា​លោក​ទេសាភិបាល ហូ​ស​ហ្វែ​ល ( Hoeffel ) ព្រមទាំង​លោក សាស្ត្រាចារ្យ វ៉ា ស្នឺ ( Vasner ), ស៊ី​សេ​រ៉ុង​(Ceiceron ), និង​ដេ​ម៉ូ​ស្ទី​ន​( Demostine )​ជាដើម សុទ្ធតែជា​ក្លើម្រាក់​ជិតស្និទ្ធ បំផុត ។​
​    ​សម្រាប់​ព្រះ​មាតាបិតា គឺ​ម្ចាស់​ក្សត្រិយ៍ កុសុមៈ និង​ព្រះអង្គម្ចាស់ សុរា​ម្រឹត ពិត​ជាមាន​ព្រះទ័យ ត្រេកអរ រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​ឡើយ តែ​សម្រាប់​យុវ​សីហនុ​វិញ ពេល​បានទទួល​ដំណឹង​ថា ត្រូវ​ក្រុមប្រឹក្សា រាជបល្ល័ង្ក​បាន​ជ្រើសតាំង​ព្រះអង្គ​ឲ្យ​ឡើង​ស្នងរាជ្យ ធ្វើ​ឲ្យ​ព្រះអង្គ​ស្រក់​ទឹក​ព្រះ​នេត្រា​រហាម ជាមួយនឹង មានបន្ទូល​ទៅកាន់​ព្រះ​មាតាបិតា​ថា មិនគួរណា​ឲ្យ​ព្រះអង្គ​ទទួលបន្ទុក​ដ៏​សែន​ធ្ងន់​បែបនេះ​ទេ គឺ​មិន​សម ទាល់តែសោះ ព្រោះ​ព្រះអង្គ​នៅ​ក្មេងខ្ចី​ណាស់ ។​
​    ​ឮ​បែបនេះ ព្រះ​មាតា​ប្រែ​ព្រះភ័ក្ត្រ​ស្រពោន​ព្យាយាម​អង្វរ​លួងលោម​ឲ្យ​បុត្រា​ឈប់​ព្រះ​កន្សែង ដែល នាំ​ឲ្យ​កើត​អពមង្គល​ដល់​ក្រុមគ្រួសារ ដល់​សន្តិ​វង្ស និង​ប្រទេសជាតិ ហើយ​ឲ្យ​យល់ព្រម​ទទួលយក​ព្រះ រាជបល្ល័ង្ក ដោយ​ចិត្ត​ជ្រះថ្លា ដោយ​លើក​ហេតុផល​ថា បើ​បុត្រ​បដិសេធ​បារាំង​អាច​នឹង​ចាត់ទុកថា ជាការ ប្រមាថមើលងាយ​យ៉ាងធ្ងន់ធ្ងរ​មិន​ខាន​។ បុត្រ​ក៏​ដឹង​ហើយ​ថា ស្តេច​ទាំងឡាយណា ដែល​ប្រឆាំងនឹង បារាំង​នោះ តើ​វា​នឹងមាន​អ្វី​កើតឡើង ?
​    ​ដោយ​មិនអាច​ទប់ទល់​នឹង​ការវាយលុក​ដ៏​ទន់ភ្លន់ និង​ដើម្បី​កុំ​ឲ្យ​ព្រះ​មាតា​បង្ហូរ​ទឹកនេត្រា ពិបាក​ព្រះ ទ័យ​តទៅទៀត យុវ​សីហនុ ក៏​ទទួល​យល់ព្រម​ទាំង​សោះកក្រោះ​។ ព្រះបិតា​ទ្រង់​ជ្រាប​ពី​រឿងនេះ ក៏​ស្ទុះ ចេញមក​ឱបរឹត​បុត្រា​ដោយ​ព្រះទ័យ​រំភើប ត្រេកអរ​ក្រៃលែង ។​
​    ​ចំណែក​ព្រះអង្គម្ចាស់​នរោត្តម សុធារស ជា​ព្រះ​អ​យ្យិ​កោ​វិញ ទ្រង់​រំភើប​រហូត​ផ្ទុះ​ព្រះ​ឱង្កា​រថា ពេល នេះ ទោះបី​ទ្រង់​ត្រូវ​សោយ​ទិវង្គត ក៏​ទ្រង់​សព្វព្រះទ័យ​ដែរ ព្រោះ​ខ្សែ​នរោត្តម ទទួលបាន​ជ័យជំនះ លើ ភាពអយុត្តិធម៌ ដែលមាន​ជា​យូរ​មកហើយ ។​
​    ​ល្ងាច​ថ្ងៃ​ដដែល​នោះ ព្រះបិតា​សុរា​ម្រឹត ទ្រង់​បានរៀបចំ​ឲ្យ​មាន​ពិធីជប់លៀង​ដ៏​អ​ធឹ​ក​អធម​មួយ ដើម្បី​កិត្តិយស​ដល់​បុត្រ ដែល​បាន​ឡើង​សោយរាជ្យ​សម្បត្តិ ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ពី​ព្រះ​អ​យ្យិ​កោ​ព្រះស៊ីសុវត្ថិ មុនី​វង្ស ៕
​ដោយ​៖ ឈឹម ប៉ាវ   

 

 

 ​

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya