ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ចិន​ម្នាក់​ស្រវឹងស្រា​បើកឡាន​បុក​សោះ ភ្ញាក់ផ្អើល​ខ្មែរ នៅ​ភ្នំពេញ

ចិន​ម្នាក់​ស្រវឹងស្រា​បើកឡាន​បុក​សោះ ភ្ញាក់ផ្អើល​ខ្មែរ នៅ​ភ្នំពេញ

ភ្នំពេញ៖  កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក BMW ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​ចំនួន៣កង់ ។ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច​មុខ​រោងចក្រ​កាត់ដេរ “ផាក​ស៊ុន” ភូមិ​ព្រែក​តា​ឡុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។

នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយគ្រឿង ម៉ាក BMW X5 ជា​ប្រភេទ​រថយន្ត​ស៊េរី 2011 ទំនើប ពណ៌​កណ្ដុរ​ប្រមេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-1611 មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ជា​អ្នកបើកបរ ក្នុងស្ថានភាព​ស្រវឹងស្រា។ បានធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ២ ទិសដៅ​ពី​ជើង​មក​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ។លុះដល់​ចំណុចកើតហេតុ​មុខ​រោងចក្រ​កាត់ដេរ “ផាក​ស៊ុន” ស្រាប់តែ​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​របាំង​ថ្ម​បាក់​អស់​ចំនួន៤កង់។ សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ឲ្យ​ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​សងការ​ខូ​ត​ខាត​ទ្រព្យសម្បត្តិ​រដ្ឋ​តាមផ្លូវ​ច្បាប់៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya