ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 កូនទាហានម្នាក់ ទម្លាយរឿងអាស្រូវអំពើពុករលួយ លោកឧត្តមនីយទោ ស៊ន ស៊ា មេកងពលលេខ៤ បានលក់ឈ្មោះកូនទាហាន តំលៃ៥០០០$ ជិះជាន់មន្ត្រីក្រោមឱវាទ នឹងកាត់ប្រាក់ខែតាមអំពើចិត្ត​  ||     មេ​គយ លោក ឈុន សុភមង្គល ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ?​  ||     ​ធ្លាយ ! ឯកសារការឃុបឃិត រវាង លោក លី សារី និង លោក ប្រាក់ ប៉ូលី និង អ្នកទិញ យឿម ម៉ាន់ និង អ្នកលក់ ស្រីភាន បានឃុកឃិតគ្នាប្រព្រឹត្តអំពើពុករលួយ​  ||     លោក ប្រាក់ ប៉ូ​លី ខំប្រឹង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ នៅបន្ទាយមានជ័យ​  ||     រឿងរ៉ាវជាច្រើន ទាក់ទងទៅនឹងរឿងទំនាស់ដីធ្លី នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ការឈូសឆាយ រុករានទន្ទ្រានយកដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ​  ||   

» ព័ត៌មានជាតិ » សាច់មាន់​ជាង១តោន​កន្លះ ត្រូវបាន​ដុត​កម្ទេចចោល នៅ​ភ្នំពេញ

សាច់មាន់​ជាង១តោន​កន្លះ ត្រូវបាន​ដុត​កម្ទេចចោល នៅ​ភ្នំពេញ

(ភ្នំពេញ)៖  នា​វេលា​ទៀបភ្លឺ​ថ្ងៃ​សៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បា​នប​ង្រា្ក​ប​ករណី​នាំចូល ចែកចាយ​សាច់ ជង្គុង ជើង ស្លាបមាន់​ខូចគុណភាព និង​គ្មាន​ច្បាប់ ដឹក​តាម​រថយន្ត​កូរ៉េ១គ្រឿង ម៉ាក KIA Bongo ពាក់​ស្លាក​លេខ 2AD-8321 នៅ​ចំណុច​ខាងកើត​ស្ពាន​ច្បារអំពៅ រាជធានី​ភ្នំពេញ។

សាច់មាន់ ជង្គង់ ជើង ស្លាបមាន់​ជាង១តោន​កន្លះ ត្រូវបាន​យកទៅ​ដុត​កម្ទេចចោល​ទាំងអស់​នៅ​បឹង​ជើងឯក ខណ្ឌដង្កោរ ក្រោយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រួមជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ឆែកឆេ​រកឃើញ​ក្នុង​រថយន្ត១គ្រឿង នៅ​ខណ្ឌ​ច្បារអំពៅ។ ក្រោយពី​ការត្រួតពិនិត្យ​រួចមក សមត្ថកិច្ច​ចម្រុះ​បាន​ឆែកឆេរ​ជាក់ស្តែង​រកឃើញ​សាច់មាន់ ជង្គុង​មាន់ ជើងមាន់ និង​ស្លាបមាន់​ខូចគុណភាព​ប្រមាណ១តោន​កន្លះ។

លោក​ព្រះរាជអាជ្ញារង ខាំ សុ​ផា​រី បានសម្រេច​ឲ្យ​កម្លាំង​សមត្ថកិច្ច​យក​សាច់ ជង្គុង ជើង ស្លាបមាន់​ខូចគុណភាព​ទាំងនោះ ទៅ​ដុត​បំផ្លាញចោល​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក និង​បាន​នាំខ្លួន​អ្នកបើកបរ​រថយន្ត​ចំនួន ២នាក់ មក​នាយកដ្ឋាន​ដើម្បី​បន្ត​នីតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya