កណ្ដាល ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងមនុស្ស៧នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅពីរកន្លែងផ្សេងគ្នារវាងម៉ូតូបុកជាមួយម៉ូតូ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទី១ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិត នៅភូមិចក ឃុំបែកចាន ស្រុក
អង្គស្នួល ខេត្ដកណ្ដាល ចន្លោះគីឡូម៉ែត្រលេខ ២៣-២៤ កាលពីព្រលប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ បណ្តាលឱ្យបុរសម្នាក់បានស្លាប់ នៅនឹងកន្លែង រីឯបុរសម្នាក់ទៀតរងរបួស។
ជនរង គ្រោះដល់ជីវិតត្រូវបានគេ ស្គាល់ឈ្មោះ ឃួន វ៉ារិន អាយុ២៦ឆ្នាំ មានមុខរបរជាកម្មកររោងចក្រមាន ទីលំនៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគង ពិសី ខេត្ដកំពង់ស្ពឺ ។ ជនរងគ្រោះបាន ធ្វើដំណើរតាមម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AG-1769 ។ មុនជួបគ្រោះថ្នាក់ជនរងគ្រោះ បានបើកម៉ូតូក្នុងទិសដៅពីកើតទៅ
លិច លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកSOCO ពណ៌ស ពាក់ស្លាកលេខ 88 H4-0985 បើកបរដោយជនបរទេស ឈ្មោះ BenJamin salivan ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ New Zealand បច្ចុប្បន្នស្នាក់នៅភ្នំពេញបានបើកបរ ពីលិចទៅកើតក្នុងទិសដៅបញ្ច្រាសគ្នា។
ក្រោយ កើតហេតុម៉ូតូជនបរទេសនិង អ្នកបើកបរត្រូវបាននាំខ្លួនទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ហើយម៉ូតូដែលពាក់ព័ន្ធបង្កគ្រោះថ្នាក់ ទាំង២គ្រឿងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបន្ទាប់ពីវាស់វែង ។
ដោយឡែក ករណីគ្រោះថ្នាក់ចរាចរទីពីរ បានកើតឡើងស្រដៀងគ្នាខាងលើនេះដែរ នៅលើ ផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ២២-២៣ ស្ថិតនៅភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុក កណ្ដាលស្ទឹង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង៣រសៀល តែមិន បង្កឱ្យមានអ្នកស្លាប់នោះទេ ។ ទោះជា មិនមានអ្នកស្លាប់ក៏ដោយតែគេដឹងថា មនុស្ស៦នាក់
បានរងរបួសធ្ងន់ស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ផងដែរ ។
យោងតាម របាយការណ៍នគរបាលចរាចរស្រុកកណ្ដាលស្ទឹងឱ្យដឹងថា ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពាក់ ស្លាកលេខភ្នំពេញ1BY-2078 បើកបរ ដោយឈ្មោះ ហេង តុលា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិព្រែកអង្គុញ ឃុំ សៀមរាប ស្រុកកណ្ដាលស្ទឹង ។ មុន កើតហេតុបានបើកបរក្នុងទិសដៅពីត្បូងទៅជើង និងមានអ្នករួមដំណើរ២នាក់
ទៀតឈ្មោះ សាត ម៉ូលីកា ភេទស្រី អាយុ ២៣ឆ្នាំ និងទី២.ឈ្មោះ ពិន ស៊ីមន ភេទ ស្រី អាយុ៦៧ឆ្នាំ អ្នកទាំង២រស់នៅភូមិ -ឃុំជាមួយនឹងអ្នកបើកបរឈ្មោះ ហេង តុលា ។ ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ ស្លាកលេខតាកែវ 1F-6858 បើកបរ ដោយឈ្មោះ យ៉េន ហ៊ន ភេទប្រុស អាយុ ២៧ឆ្នាំ ដោយមាន
អ្នករួមដំណើរ២នាក់ ទី១.ឈ្មោះ ភួង ផន ភេទប្រុស អាយុ៦៧ឆ្នាំ និងទី២.ឈ្មោះ ភួង ធារី ភេទស្រី អាយុ២៥ឆ្នាំ អ្នកទាំង៣រស់នៅភូមិក្រាំង ពោធិ៍ ឃុំពត់សរ ស្រុកបាទី ខេត្ដតាកែវ ។ មុនកើតហេតុអ្នកទាំង៣ធ្វើដំណើរតាម ម៉ូតូមួយគ្រឿងពីជើងទៅត្បូង ។
តាម របាយការណ៍នគរបាលបាន បញ្ជាក់ថា មុនកើតហេតុម៉ូតូហុងដា សេ១២៥បានបើកចេញពីផ្ទះឆ្ពោះមក រាជធានីភ្នំពេញ លុះពេលមកដល់ចំណុច កើតហេតុបានប៉ះទង្គិចជាមួយម៉ូតូហុងដាសេ១២៥ ពាក់ស្លាកលេខតាកែវ ខណៈដែលម៉ូតូនេះបានបើកចេញពីមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញបំណង មកផ្ទះ នៅឃុំពត់សរ ។
ក្រោយ កើតហេតុសមត្ថកិច្ចបាន បញ្ជូនជនរងគ្រោះរបួសធ្ងន់ស្រាលទាំង៦នាក់ទៅកាន់មន្ទីរពេទ្យហើយ ម៉ូតូទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅ អធិការដ្ឋានស្រុកកណ្ដាលស្ទឹងដើម្បីរង់ ចាំដោះស្រាយជាក្រោយ ៕ ដោយ៖ ដាំ ជា
» ព័ត៌មានជាតិ » ម៉ូតូ៤គ្រឿង បុកគ្នាពីរកន្លែងស្លាប់១របួស៧