ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » រថយន្ត​តា​កូ​ម៉ា​ដឹកឈើ​គ្រញូង​លេងល្បែង​ថ្ពឹនភ្នែក​ ជាមួយ​សមត្ថកិច្ច​ ​

រថយន្ត​តា​កូ​ម៉ា​ដឹកឈើ​គ្រញូង​លេងល្បែង​ថ្ពឹនភ្នែក​ ជាមួយ​សមត្ថកិច្ច​ ​

កំពង់ធំ  ៖​សកម្មភាព​ដឹកឈើ​គ្រញូង​បាន​ប្រើប្រាស់​រូបភាព​ក្លែងបន្លំ​ភ្នែក​សមត្ថកិច្ច​ដឹកឈើ​គ្រញូង​ឆ្លងកាត់​ខេត្តកំពង់ធំ​ត្រូវបាន​សង្កាត់រដ្ឋបាល​ព្រៃឈើ​សាលា​វិស័យ​សហការ​ជាមួយ​កំលាំងចម្រុះ​ស្ទាក់​ចាប់បាន​ខណៈពេល​ឆែកឆេរ​ឃើញ​មានតែ​កូន​ក្រឡឹង​ពីរ​បី​ដុំ​នៅក្នុង​ទ្រុង​រថយន្ត​តែ​ត្រូវបាន​សមត្ថកិច្ច​សង្ស័យ​ដោយសារ​រថយន្ត
​មុខសញ្ញា​នេះ​បើក​ចុះឡើងៗ​។​
​រថយន្ត​ដឹក​បទល្មើស​ត្រូវបាន​សម​ត្ថ​កិច្ច​បង្ក្រាបបាន​នៅ​ចំណុច​មុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សាលា​វិស័យ​ជា​ប្រភេទ​រថយន្ត​តា​កូ​ម៉ា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2B-9123 បាន​ដឹកឈើ​ចេញពី​ខេត្តព្រះវិហារ​ឆ្លងកាត់​ខេ​ត្ត​កំពង់ធំ​មុនពេល​ឈានដល់​ការបង្ក្រាប​រថយន្ត​នេះ​មន្ត្រី​ជំនាញ សង្ស័យ​រថយន្ត កែច្នៃ​បាត​រថយន្ត​ដឹក​បទល្មើស​។​លុះ
​មកដល់​ចំណុច​ខាងលើ​សមត្ថកិច្ច​ចម្រុះ​បាន​កាក់​រថយន្ត​ដើម្បី​សុំ​ការត្រួតពិនិត្យ​ក៏​ប្រទះឃើញ​មានកូន​ក្រឡឹង​បន្តិចបន្តួច​តែប៉ុណ្ណោះ​ពេលនោះ​ម្ចាស់​រថយន្ត​រករឿង​មេព្រៃ​ដោយ​ចោទប្រកាន់ថា​គ្រាន់តែ​ដឹក​កូន​ក្រឡឹង​៣​ដុំ​សោះ​កាក់​រថយន្ត​ដែរ​តែ​ត្រូវបាន​សមត្ថកិច្ច​មេព្រៃ​ពិនិត្យឃើញថា​រថយន្ត​នេះ​មានការ​កែច្នៃ​បាត​ក៏​និយាយថា ឡាន​លោក
​ឯង​កែ​បាត​តៃកុង​ឡាន​គ្រាន់តែ​ឮ​មេព្រៃ​និយាយ​បែបនេះ​ស្ទុះ​ចេញពី​រថយន្ត​ហើយ​ដាក់​មេ​ប្រូច​បាត់ស្រមោល​។​ក្រោយមក​សមត្ថកិច្ច​បា​ន​គាស់​មើល​បាត​រថយន្ត​ប្រទះឃើញ​មាន​ឈើ​គ្រញូង​១៥​ដុំ​ស្មើនឹង​ជាង​៤​ផ្លាន​ក៏បាន​នាំ​រថយន្ត​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​។​
​គួរបញ្ជាក់​ផងដែរ​ថា​សកម្មភាព​ដឹកឈើ​គ្រញូង​ឆ្លងកាត់​ខេត្តកំពង់ធំ​ក៏​នៅតែមាន​ជា​បន្តបន្ទាប់​ទាំងយប់​ទាំង​ថ្ងៃ​និង​ពុំ​សូវ​មាន​សមត្ថកិច្ច​ដែលមាន​ការពាក់ព័ន្ធ​បញ្ចេញស្នាដៃ​នោះទេ​ឃើញតែ​កងកម្លាំង​មួយចំនួន​តូច​នៅតែ​អនុវត្ត​វិធានការ​បង្ក្រាប​បទល្មើស​ឈើ​គ្រញូង ក្រៅពីនោះ​សម្ងំ​កើប​លុយ​អស់ហើយ​៕ ដោយ​៖ សំអាត

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya