ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃលិចទឹក រាប់រយហិកតា កំពុងទទួលរងនូវការបាត់បង់អស់ទាំងស្រុង ពីសំណាក់អ្នកមានលុយ មានអំណាចឃុបឃិតគ្នា​  ||     ព្រះរាជអាជ្ញារងចេញដីកាបង្គាប់ឲ្យ​កម្លាំង​សមត្ថកិច្ចឃាត់ខ្លួនឧកញ៉ាក្លែងក្លាយ រឿងលុយ៣០ម៉ឺនដុល្លារ ហើយមានអ្នក​ប្រុងរត់ការដោះលែង នៅកំពង់ស្ពឺ​  ||     បទល្មើស​នេសាទ​ជា​ប្រភព​ចំណូល ​របស់​ប្រធាន​មន្ទីរ​កសិកម្ម​និង​មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង ​​  ||     មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ឃុំ​ក្បាលដំរី ស្រុក​សំបូរ យ៉ាង​គឃ្លើន?​  ||     ប្រធានមន្ទីរកសិកម្មខេត្តកោះកុងលក់ដីរដ្ឋជាង១០ហិកតា?​  ||   

» ព័ត៌មានជាតិ » ភ្លាត់ស្នៀត​ជាមួយ​ព្រួញ​បាញ់​ត្រី បាញ់​ទម្លុះ​ដងខ្លួន​ឯង ចំ​ចុង​ឆ្អឹងជំនី​ខាងស្តាំ​ធ្លាយ​ទៅ​ម្ខាង​ស្លាប់​មួយ​រំពេច នៅ​កោះកុង

ភ្លាត់ស្នៀត​ជាមួយ​ព្រួញ​បាញ់​ត្រី បាញ់​ទម្លុះ​ដងខ្លួន​ឯង ចំ​ចុង​ឆ្អឹងជំនី​ខាងស្តាំ​ធ្លាយ​ទៅ​ម្ខាង​ស្លាប់​មួយ​រំពេច នៅ​កោះកុង

កោះកុង៖  កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ក្មេងប្រុស​ម្នាក់ ដោយសារ​ភ្លាត់ស្នៀត​ជាមួយ​ឧ​បករ​បាញ់​ត្រី (ព្រួញ​ដង​ឈើ​ប្រវែង០.៨០ ខ្សែ​កៅស៊ូ ផ្លែ​ព្រួញ​ដែក​ប្រវែង០.៩០) ត្រូវចំ​ឆ្អឹងជំនី​ខាងស្តាំ ស្លាប់​នៅនឹងកន្លែង នៅ​ចំណុច​ពាម​បាក់​អង្រុត ភូមិ​ព្រះអង្គ​កែវ ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង។ សព​រងគ្រោះ​មានឈ្មោះ សៀង អាន ភេទ​ប្រុស អាយុ១៣ឆ្នាំ មាន​ទីលំនៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ។

ឪពុកម្តាយ ជនរងគ្រោះ បាន​ឲ្យ​ដឹងថា ខណៈពេលដែល​កូន​របស់គាត់ បាន​ទៅ​បាញ់​ត្រី​នៅក្នុង​ស្ទឹង ពេលនោះ​ក៏បាន​ជ្រមុជ​ទឹក​បាញ់​ត្រី តែ​ពុំ​ឃើញ​ត្រី ក៏​ឡើង​មកលើ​វិញ ហើយ​បាន​យក​ឧ​បករ​កែច្នៃ​បាញ់​ត្រី ច្រត់​ប៉ះ​គន្លឹះ បណ្តាល​ឲ្យ​ផ្លែ​ព្រួញ​មុត​ទម្លុះ​ដងខ្លួន ចំ​ចុង​ឆ្អឹងជំនី​ខាងស្តាំ​ធ្លាយ​ទៅ​ម្ខាង ស្លាប់​មួយ​រំពេច។

កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល សហការ​ការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព ក្រោយ​ពិនិត្យ​រួច កម្លាំង​ជំនាញ​យើង​បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ភ្លាត់​ព្រួញ​ឧ​បករ​កែច្នៃ​បាញ់​ត្រី បង្កដោយ​ខ្លួនឯង​ពិតប្រាកដ​មែន។ រួច​ក៏​សព​បានប្រគល់​ជូនទៅ​អាណាព្យាបាល​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya