កំពង់ចាម ៖ លោក សេង សានិត ប្រធានឧស្សាហកម្មរ៉ែ និងថាមពល ខេត្តកំពង់ចាម ត្រូវបានគេដឹងថាជាម្ចាស់ទីតាំងបូមខ្សាច់និងជាម្ចាស់ដេប៉ូខ្សាច់ដ៏ធំក្នុងក្រុងកំពង់ចាមហើយគាត់បានបំពានទៅនឹងផ្លូវច្បាប់លួចបូមដោយមិនមានច្បាប់អនុញ្ញាត ពីក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល និងក្រសួងធនធានទឹក និងឧតុនិយមទេ ។
ទីតាំងបូមខ្សាច់ដែលស្ថិតនៅចំណុចភូមិទី២ សង្កាត់វាលវង់ក្រុង-ខេត្ដកំពង់ចាមបានធ្វើអាជីវកម្មបូមដោយគ្មានច្បាប់អនុញ្ញាត ពីស្ថាប័នជំនាញនិងបណ្ដាលឱ្យបាក់ច្រាំងប៉ះពាល់ដល់លំនៅឋានរបស់ប្រជា ពលរដ្ឋជាញឹកញាប់ផងដែរ ។
លោក សួន ឌី ប្រធានមន្ទីរឧស្សាហកម្ម រ៉ែនិងថាមពលខេត្ដកំពង់ចាមបាននិយាយថាការពិតការធ្វើអាជីវកម្មបូមខ្សាច់របស់លោក សេង សានិត ពីមុនមានច្បាប់អនុញ្ញាតមែនប៉ុន្ដែក្រោយមកការបូមខ្សាច់ត្រូវស្នើសុំការអនុញ្ញាតពីគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់នៃក្រសួងធនធាន ទឹក និងឧតុនិយម ។
លោក សួន ឌី បន្ដ ថា “ខ្ញុំបានត្រឹមតែដឹងថាលោក សេងសានិត ដាក់ច្បាប់ទៅគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់រួចហើយ តែមិនទាន់អនុ ញ្ញាតនៅឡើយ ។ដោយឡែកមន្ដ្រី ជំនាញក្នុងមន្ទីរនេះបាននិយាយថា លោក សេងសានិត គាត់បានបំពានទៅនឹងផ្លូវច្បាប់ ពីព្រោះខាងក្រសួងធនធានទឹកមិនទាន់ អនុញ្ញាតច្បាប់ផងបែរជាលួចធ្វើ
អាជីវកម្ម ។លោក ចាន់ យុត្ថា នាយខុទ្ទកាល័យនិងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមធ្លាប់មានប្រសាសន៍ថា ការបូមខ្សាច់ត្រូវបានសម្ដេចតេជោ ហ៊ុន សែនចេញសារាចរហាមឃាត់មិន អនុញ្ញាតឱ្យធ្វើអាជីវកម្មនោះឡើយ ។
លោក លន់ លឹមថៃ អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាមបានមាន ប្រសាសន៍ប្រាប់ថាបើតាមខ្ញុំដឹងឈ្មោះ សេង សានិត កន្លងទៅគាត់មានតែច្បាប់អាជីវកម្មដេប៉ូ ខ្សាច់តែប៉ុណ្ណោះបើមានករណីបូមខ្សាច់ តាមទន្លេខ្ញុំនឹងឱ្យមន្ដ្រីជំនាញចុះទៅ ពិនិត្យមើលដោយផ្ទាល់ដើម្បីមានវិធាន ការទៅតាមផ្លូវច្បាប់ ។
ពាក់ព័ន្ធនឹងករណីធ្វើអាជីវកម្មបូម ខ្សាច់ខុសច្បាប់លោកសេង សានិត បាន បញ្ជាក់ថា គាត់មានច្បាប់អនុញ្ញាតពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល តាំងពីឆ្នាំ២០០៩ដែលមានរយៈពេល ៧ឆ្នាំ ប៉ុន្ដែមិនទាន់មានច្បាប់ពីគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់នៃក្រសួងធន ធានទឹកនិងឧតុនិយមនៅឡើយទេ ។
កាលពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ ២០០៩ ក្រសួងឧស្សាហកម្ម រ៉ែនិង ថាមពលបានត្រឹមតែចេញលិខិតលេខ ១៩៥៣ ឧរថ-សរ-លសទៅលោករដ្ឋ មន្ដ្រីក្រសួងធនធានទឹក និងឧតុនិយមនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រង ធនធានខ្សាច់ប៉ុន្ដែក្រសួងធនធានទឹក មិនទាន់មានការអនុញ្ញាតនៅឡើយតែបែរជាលោក សេង សានិត
នៅតែគគ្លើនលួចធ្វើអាជីវកម្មបូមខ្សាច់ បន្ទាប់ពីមានករណីឃុបឃិតគ្នាជាមួយមន្ទីរឧស្សាហកម្ម រ៉ែនិងថាមពលខេត្ដ។ ករណីនេះ តើសាមីក្រសួងឧស្សាហកម្មរ៉ែ និងថាមពលផ្ទាល់មានចាត់វិធានការយ៉ាងណាចំពោះមន្ត្រីខិលខូច ដូចលោក សួន ឌី នេះ?៕ ដោយ៖ នាយក្អែកខ្មៅ
» Breaking News, ព័ត៌មានជាតិ » ប្រធានមន្ទីរឧស្សាហ៍កម្មរ៉ែ ឃុបឃិតជាមួយមេឈ្មួញ សេង សានិត លួចបូមខ្សាច់