ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ ទទូច​ឲ្យ​អាជ្ញាធរ​ពិចារណា​ឡើងវិញ ចំពោះ​បញ្ហា​បរិស្ថាន​នៅ​បេនឡាន ​

ប្រជាពលរដ្ឋ ទទូច​ឲ្យ​អាជ្ញាធរ​ពិចារណា​ឡើងវិញ ចំពោះ​បញ្ហា​បរិស្ថាន​នៅ​បេនឡាន ​

ក្រចេះ​៖ ប្រជាពលរដ្ឋ និង​អ្នករត់​តាក់ស៊ី បានស្នើ​ឲ្យ​ថៅកែ​ម៉ៅការ​បេនឡាន​ក្រុង​ក្រចេះ មេត្តា​យកចិត្តទុកដាក់​រួមចំណែក​អភិវឌ្ឍ ធ្វើយ៉ាងណា​ឲ្យ​បរិវេណ​បេនឡាន ដែល​មានតែ​ប៉ុន្មាន​ម៉ែត្រការ៉េ មាន​សោភ័ណ​ភាពល្អ ។​
ការលើកឡើង​បែបនេះ របស់​ប្រជាពលរដ្ឋ ព្រោះថា សព្វថ្ងៃ​ពួកគាត់​សង្កេតឃើញ ស្ថានភាព​បេនឡាន​ដែលមាន​ទីតាំង នៅ​ចំ​កណ្តាល​ក្រុង​ផង​នោះ មាន​ផ្ទៃដី​មិន​រាបស្មើ និង​មាន ជង្ហុក ដូច​រន្ធ​បាយខុម  រីឯ​អ្នកធ្វើដំណើរ​ឆ្លងកាត់​ម្តងៗ រលាក់​ស្ទើរ​ជ្រុះ​ថ្លើម​ចេញពី​ក្នុង​ខ្លួន ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទីកន្លែង​បេនឡាន​នោះ ពេល​មាន​ភ្លៀង​ធ្លាក់​មក
​ម្តងៗ បង្ក​ឲ្យ​មានទឹក​ជន់​ជោរ​ពេញប្រៀប​ហូរ​រហាច បាចសាច​ជ្រាបចូល​តាម​ផ្ទះ ប្រជាពលរដ្ឋ ដូច​ទឹកជំនន់​ទន្លេមេគង្គ  ជាហេតុ​បណ្តាល​ឲ្យ ប៉ះពាល់ ដល់​ភ្នែក​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូលមក​ទស្សនា និង​ស្នាក់នៅ ក្នុង​ខេត្តក្រចេះ​។​
ស្របពេល​ជាមួយគ្នា​នោះដែរ មជ្ឈដ្ឋាន​មួយចំនួន បានធ្វើការ​រិះគន់​ចំពោះ លោក ស៊ីណាន  និង  លោក ហុង ហៅ វិត ម្ចាស់​ម៉ៅការ​យក​ភាស៊ី នៅ​បេនឡាន​ក្រុង​ក្រចេះ ដោយ​លើកឡើងថា លោក​ថៅកែ​ម៉ៅការ​ទាំងពីរ​នាក់​នោះ ហាក់ដូចជា​ធ្វើ​ព្រងើយកន្តើយ​មិន​យកចិត្តទុកដាក់ និង​មិន​ទទួលខុសត្រូវ​ចំពោះ​ទីតាំង ដែល​ខ្លួន​ទទួលបាន
​សិទ្ធិផ្តាច់មុខ​ក្នុងការ​ប្រកបមុខរប​រ​អាជីវកម្ម អ្វី​បន្តិច​សោះឡើយ​។​
ទាក់ទិន​នឹង​បញ្ហា​នេះ លោក ស្រី សាខុន អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ បាន​ថ្លែង​កាលពីពេល​កន្លងទៅ​ថា នៅ​កន្លែង​បេនឡាន ដែល​យើងទាំងអស់គ្នា កំពុង​ពិនិត្យឃើញ​មាន​ភាពសាំញ៉ាំ ស្មុគស្មាញ ហើយ​មិនទាន់មាន​ការអភិវឌ្ឍ​នោះ វា​មិនមែន​ជាការ ទទួលខុសត្រូវ​របស់​មន្ទីរ​សាធារណការ និង
​ដឹកជញ្ជូន​ឡើយ វា​ជាការ​ទទួលខុសត្រូវ​ទាំងស្រុង​របស់ ម្ចាស់​ម៉ៅការ​បេនឡាន​បច្ចុប្បន្ន ដោយ​ម្ចាស់​ម៉ៅការ បានធ្វើ​កិច្ចសន្យា​ដេញ​យក​រយៈពេល​យូរ ដើម្បី​ធ្វើ​អាជីវកម្ម និង​ថែរក្សា​អភិរក្ស ព្រមទាំង​ធ្វើការ​អភិវឌ្ឍ​។
ទោះបីជា​យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ និង​ក្រុម​តៃកុង​ឡាន​តាក់ស៊ី រួមទាំង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ផង បាន​សំណូមពរ ដល់​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ មេត្តាជួយ​ពិនិត្យឡើងវិញ នូវ​កិច្ចសន្យា​ដេញថ្លៃ ទទួល​ម៉ៅការ​បេនឡាន​ក្រុង​ក្រចេះ ថា តើ​ម្ចាស់​ម៉ៅការ​ទាំងពីរ​នោះ បាន​គោរព និង​អនុវត្តតាម​លក្ខន្តិកៈ​ដែល​បានចែង​ក្នុង​សៀវភៅ​បន្ទុក​ឬទេ ប្រសិនបើ​មិនបាន​គោរព​ទេ សូមមេត្តា​បញ្ឈប់​ឬ​ផ្អាក ឬក៏​លុបចោល​កិច្ចសន្យា​ជាមួយ​អ្នកម៉ៅការ​ចាស់ ដើម្បី​រក​អ្នកម៉ៅការ​ថ្មី មក​អភិវឌ្ឍ​ម្ដងវិញ​ទៅ ៕ ដោយ​៖ ឌឹ​ម សឿន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya