កំពត៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌខេត្តកំពត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ៅ ចន្ទមធុរិទ្ធ ស្នងការរងនគរបាល និងជាប្រធានការិយាល័យ កណ្តាលព្រហ្មទណ្ឌ នាំខ្លួនពីខេត្តរតនគិរី ក្រោយជនសង្ស័យ ទាំងនេះ ត្រូវចាប់ខ្លួននៅទីនោះ។
ជនសង្ស័យទាំង៣នាក់ ដែលមានម្នាក់ ជាមេចោរប្លន់ដ៏សាហាវនៅ ក្នុងទឹកដីខេត្តកំពត ១៣ករណី ត្រូវបានចាប់ខ្លួន ពីសំណាក់ កម្លាំងនគរបាល ខេត្តរតនគិរី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយត្រូវបានបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីឃុំខ្លួន ជាបណ្តោះអាសន្ន។
ជនសង្ស័យជា មេក្លោងមាន ឈ្មោះ រស់ ហុក ហៅ ពេជ្រ អាយុ ៣១ឆ្នាំ មានទីលំនៅភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត និងបក្ខពួក ២នាក់ទៀត ទី១ ឈ្មោះ ធី ផល្លី ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិវាល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម និង២ ឈ្មោះ ឃុន បាណៃ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិឃុំជាមួយឈ្មោះ រស់ ហុក៕
» ព័ត៌មានជាតិ » ប៉ូលិស ទៅទទួលមេចោរប្លន់ និងបក្ខពួក២នាក់ ពីប៉ូលិសខេត្តរតនគិរី