កណ្តាល ៖ កាលពីវេលាម៉ោង៥និង៣០៩នាទីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិចក ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល ។
យុវជនដែលស្លាប់មានឈ្មោះ ឃួន វ៉ារិន អាយុ២៩ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅភូមិស្នូលជ្រុំ ឃុំតឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកបុរសដែលជាជនជាតិញូវហ្សេលេនត្រូវបុរសរងគ្រោះបុកនោះ មានឈ្មោះ Benjamin Saliven អាយុ២៥ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមុនពេលកើតហេតុបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AC-1769 យ៉ាងលឿនពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតទៅបុកនឹងម៉ូតូជនជាតិ ញូវហ្សេលេនម៉ាក soco ពណ៌ស បណ្តាលឲ្យដួលខ្លួនឯងស្លាប់នៅនឹងកន្លែងតែម្តង ៕
» ព័ត៌មានជាតិ » ម៉ូតូបុកម៉ូតូ បណ្តាលឲ្យស្លាប់ខ្លួនឯង