ភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ បានកោះហៅ ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ CNRP មកពិភាក្សាអំពីការគ្រប់គ្រង បាតុកម្មនៅទីលានប្រជាធិបតេយ្យ និង ការដង្ហែក្បួន បាតុកម្មដោយសន្តិវិធី ។
កិច្ចប្រជុំព្រឹកនេះ ជាការពិភាក្សាដើម្បី ពង្រឹងកិច្ចសហការរវាង រដ្ឋបាល រាជធានីភ្នំពេញ និងគណបក្ស សង្គ្រោះជាតិ ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ ដោយរយ:ពេល៦ ថ្ងៃ កន្លងមក សង្កេតឃើញនូវ ភាពមិន ប្រក្រតីមួយចំនួន ដែលត្រូវកែលំអ ជាបន្ទាន់ទៅលើ បញ្ហាបរិស្ថាន អនាម័យ នៅទីលានប្រជាធិបតេយ្យ និងសួនច្បារ
សាធារណ:, ការងារសន្តិសុខ និងសណ្តាប់ធ្នាប់ ចរាចរតាមដងផ្លូវ, ការ គ្រប់គ្រងកម្លាំង អ្នកចូលរួម បាតុកម្ម និងការសម្តែងមតិ និងប្រើពាក្យសំដី ប៉ះពាល់ដល់សិទ្ធិបុគ្គល យ៉ាងធ្ងន់ធ្ងរ ដែលជាការប្រមាថ មួយប្រាស ចាកពីព្រំដែន នៃសិទ្ធិសម្តែងមតិដែល ចែងក្នុងច្បាប់។
លោក សម រង្ស៉ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកអនុប្រធាន កឹម សុខា ពុំបាន មកចូលរួមក្នុង កិច្ចប្រជុំនោះទេ ដោយបានផ្ទេរសិទ្ធិឲ្យលោក ហូ វណ្ណ លោក ម៉ៅ មុន្នីវណ្ណ លោក គួយ ប៊ុនរឿន រួមនិងសមាជិក មួយចំនួនទៀត ដើម្បីធ្វើការពិភាក្សាជាមួយអាជ្ញាធរ ដោយរួមមានលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ លោក អភិបាលរង ឃួង ស្រេង, លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ លោក រ័ត្ន ស្រៀង
មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ៕
» Breaking News, ព័ត៌មានជាតិ » CNRP ពិភាក្សាជាមួយ សាលារាជធានី អំពីបាតុកម្ម