ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ម្នាក់ លួច​ម៉ូតូ​មិនបាន​សម្រេច​ ​

ជនសង្ស័យ​ម្នាក់ លួច​ម៉ូតូ​មិនបាន​សម្រេច​ ​

កណ្តាល ៖​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣ នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកណ្តាល ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ។​
ជនសង្ស័យ​មានឈ្មោះ ម៉ុ​ន ដា​រ៉ូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​សំរោង​៣សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ។ ចំណែកឯ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​Yamaha Fino ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1K-0448 មានឈ្មោះ គង់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​គរុ​សិស្ស  មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​គុក ឃុំ​ព្រៃ
​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកណ្តាល ។​
នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​យក​ម៉ូតូ ទុក​នៅក្នុង​បន្ទប់​ស្នាក់​នៅក្នុង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកណ្តាល ព្រមទាំង​បាន​ទុក​សោរ​នៅជាប់​ជាមួយ​ម៉ូតូ ហើយក៏​បាន​ដេកលក់​មួយស្របក់ ។ លុះដល់​វេលា​ម៉ោង​ប្រមាណ​១១​យប់ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣ ជនរងគ្រោះ​ក៏បាន បើកទ្វារ​បន្ទប់​ចេញមកក្រៅ​ទៅ​បត់ជើងតូច​នៅក្នុង
​បន្ទប់ទឹក​ក្បែរ បន្ទប់​ស្នាក់នៅ ខណៈ​ដើរ​ត្រឡប់មកវិញ​ជិត​ដល់​បន្ទប់ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​បណ្តើរ​ម៉ូតូ​ចេញ​ក្រៅ​បន្ទប់​បញ្ឆេះ ជិះ​ចេញ​ក្រៅ​បរិវេណ​មជ្ឈមណ្ឌល ។ ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​ស្រែក​ឆោឡោឡើង​ដឹង​ដល់​គរុ​សិស្ស​ដទៃទៀត​ដែល​កំពុង​ប្រចាំការ ក៏​នាំគ្នា​ដេញចាប់​ខ្លួន​ជនសង្ស័យ​បានតែ​ម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya