បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ នៅម្ដុំសំណង់ទំនប់ចាស ស្ថិតក្នុងភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបុរី ។
លោក រស់ សំបូ មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបុរីបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស៊ូ ឌិន អាយុ៥០ឆ្នាំ រស់នៅភូមិ អន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គល បុរី ខេត្ដបន្ទាយមានជ័យ ។
លោកបាន ដកស្រង់សម្ដីប្រពន្ធជន រងគ្រោះឱ្យដឹងថា នៅមុនពេលកើត ហេតុព្រឹកថ្ងៃទី៩ ជនរងគ្រោះបានផឹកស្រា សអស់១លីត្រ ក្រោយមកថែមអស់១ លីត្រទៀត ទើបស្ពាយសំណាញ់ទៅបង់ ត្រីនៅចំណុចកើតហេតុខាងលើ ។
ក្រោយពីទៅបង់សំណាញ់ជនរងគ្រោះក៏ បានត្រឡប់មកផ្ទះវិញដោយបានត្រី១សម្លរផងដែរ ។ លុះក្រោយពីហូបបាយថ្ងៃ ត្រង់រួចសម្រាកបានមួយសន្ទុះសជនរង គ្រោះក៏បានប្រាប់ប្រពន្ធចេញទៅបង់សំណាញ់ជាលើកទី២ តែរហូតដល់ម៉ោង ជាង៥ល្ងាចថ្ងៃដដែល មិនឃើញជនរង គ្រោះត្រឡប់មកផ្ទះវិញទេ ។ គ្រានោះប្រពន្ធជនរងគ្រោះ
បានស្វះស្វែងដើររកប្ដី គ្រប់ច្រកល្ហកតែមិនឃើញក៏ត្រឡប់មក ផ្ទះវិញ ។ រហូតដល់ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ ប្រជាពលរដ្ឋនៅក្នុងភូមិ ដែលជាអ្នកនេសាទក៏បានប្រទះឃើញ សាកសបជនរងគ្រោះនៅចំណុចកើត ហេតុខាងលើរួចក៏បានរត់មកប្រាប់ ប្រពន្ធហើយរាយការណ៍ទៅនគរបាល មូលដ្ឋាន ។
សមត្ថកិច្ចបានសន្និដ្ឋានថា ជនរង គ្រោះពិតជាស្លាប់ដោយសារលង់ទឹក ព្រោះតែផឹកស្រាស្រវឹងហើយមកបង់ សំណាញ់ម្នាក់ឯង ៕ សម្បត្តិ សីហា
» ព័ត៌មានជាតិ » ផឹកស្រាស្រវឹង ទៅបង់សំណាញ់លង់ទឹកស្លាប់