ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» Breaking News, ព័ត៌មានជាតិ » សង្ស័យ​សង្សារ​បែកចិត្ត លោត​ពីលើ​បន្ទប់​ជួល​ ​

សង្ស័យ​សង្សារ​បែកចិត្ត លោត​ពីលើ​បន្ទប់​ជួល​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ​ផ្លូវ បេតុង ក្រុមទី​២ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។
​បើតាម​សម្តី​របស់ ស្ត្រី​ឈ្មោះ ដេ​ន សុខុម ជា​ម្តាយ​បាន​អះអាងថា យុវជន​រងគ្រោះ​មានឈ្មោះ ម៉ៅ ណុប អាយុ​២៤​ឆ្នាំ ជា​កម្មករ​លាង​រថយន្ត​នៅ​ម្តុំ​វត្ត​នាគ​វន្ត ស្នាក់នៅ​ផ្ទះជួល​ម្តុំ​នាគ​វន្ត ក្នុង​ខណ្ឌទួលគោក មាន​ស្រុកកំណើត​ភូមិ​-​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង ។​
​យុវជន​រងគ្រោះ​នេះ​គេ​មិនដឹងថា ស្នាក់នៅ​ម្តុំ​ណា​នោះទេ គ្រាន់តែ​ដឹងថា មាន​សង្សារ​នៅផ្ទះ​ជួល​ភូមិ​ស្លែង​រលើង ក៏​ឃើញ​ជនរងគ្រោះ​លោត​ពីលើ​ផ្ទះជួល​បណ្តាល​ឲ្យ​រងរបួស​បែកក្បាល​តែ ម្តង​ដែល​គេ​សង្ស័យថា សង្សារ​បែកចិត្ត ។​
​ម្តាយ​ជនរងគ្រោះ និយាយថា កូនប្រុស​របស់គាត់​លោត​ពីលើ​ផ្ទះជួល​ប្រុង​សម្លាប់ខ្លួន​នេះ​គាត់​មិន ដឹង​ច្បាស់​នៅឡើយ​ទេ ហើយ​កូន​របស់គាត់​ក៏​មិនដែល​ប្រាប់​គាត់​ថា​ស្រឡាញ់​នារី​ណា​ដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya