ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​២​គ្រឿង​ទាក់​ដៃចង្កូត ដួល​ចូល​ក្រោម​រថយន្ត​ដឹក​ខ្សាច់​កិន​ស្លាប់​ម្នាក់ និង​របួស​៤​នាក់ ​

ម៉ូតូ​២​គ្រឿង​ទាក់​ដៃចង្កូត ដួល​ចូល​ក្រោម​រថយន្ត​ដឹក​ខ្សាច់​កិន​ស្លាប់​ម្នាក់ និង​របួស​៤​នាក់ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១៤ និង​៤៥​នាទី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣ នៅ​បណ្តោយ​ផ្លូវ​លេខ​២១៧ ត្រង់ចំណុច​រង្វង់​មូល​ដីក្រហម ស្ថិតនៅ​ក្នុងភូមិ​កណ្តាល សង្កាត់ រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​
​ជនរងគ្រោះ​មានឈ្មោះ ស្រឿ​ន សា​រុំ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​(​អ្នក​ឌុប​) និង​អ្នករួមដំណើរ ឈ្មោះ ឡាំង បុប្ផា (​ប្រពន្ធ​) អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​មូល ឃុំ​ចំប៉ី ស្រុក​បាទី ខេត្តតាកែវ ជិះ​ម៉ូតូ​ម៉ាក CUP ពណ៌ ខៀវចាស់ ពាក់​ស្លាក​លេខ​កណ្តាល​1D-7320 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ។  ចំណែក​ភាគី រងគ្រោះ​ម្ខាង ទៀត ជិះ​ឌុប​គ្នា​ម្នាក់​មាន ឈ្មោះ​យិន សុ​ភី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ជា អ្នក​ឌុប និង​ម្នាក់ទៀត​ឈ្មោះ​លឹន ស៊ីវ​លួ​ន (​ស្លាប់​) ភេទ​ប្រុស អាយុ​ជាង ២០​ឆ្នាំ​(​អង្គុយ​កណ្តាល​) ជា​និស្សិត​ឆ្នាំ​ទី​១ សាលា​វេ​ស្ទឺ​ន និង​អ្នក​រួម ដំណើរ​ម្នាក់ ឈ្មោះ ភួ​ន រ៉ា​ឌី ភេទ​ស្រី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​តា​ភោគ ឃុំ​អង្គ​តា​ភោគ ស្រុក​ទ្រាំង ខេត្តតាកែវ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ​1D-4267 ធ្វើ ដំណើរ​ពី​ជើង​ទៅ​ត្បូង ។ ដោយឡែក​រថយន្ត​ដឹក
​ខ្សាច់​វិញ មាន​ម៉ាក​NISSAN ពណ៌​ខៀវចាស់ ពាក់​ស្លាក លេខ​តាកែវ 3A-0329 ធ្វើដំណើរ​ពី​ត្បូង ដឹក​ខ្សាច់​ពេញ​រថយន្ត អ្នកបើកបរ ឃើញ​សភាពការណ៍​មិន​ស្រួល រត់គេចខ្លួន​បាត់ ទុក​រថយន្ត​ចោល​កន្លែងកើតហេតុ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya