ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ចាប់​រថយន្ដ ដឹក​គ្រញូង ៤១​ដុំ ​

ប៉េអឹម​ចាប់​រថយន្ដ ដឹក​គ្រញូង ៤១​ដុំ ​

កំពង់ធំ ៖ កាលពី​វេលា​ម៉ោង ១១ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ ២០១៣ ស្ថិតនៅ ចំណុច​ភូមិ​ប្រដិត ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្ដ​កំពង់ធំ ។​
​មេបញ្ជាការ​អាវុធហត្ថ ស្រុក​ស្ទោង ខេត្ដ​កំពង់ធំ លោក​វរសេនីយ៍ត្រី ឃុន ប៊ុន​ហូ បាន​ថ្លែងឱ្យដឹងថា នៅវេលា​ម៉ោង កើតហេតុ​នេះ ក្រោយពី​ទទួលបាន ព័ត៌មាន​សម្ងាត់​រួចមក នៃ​ការដឹកជញ្ជូន​ឈើ​គ្រញូង ឆ្លងកាត់​ទឹកដី​ស្រុក​ស្ទោង​លោក​បាន ដឹកនាំ​កម្លាំង ចុះទៅ​ស្ទាក់​ចាប់បាន​រថយន្ដ ១​គ្រឿង ម៉ាក កាមរី​ស៊េរី ៩៤ ពណ៌​សំបក ឪឡឹក​ពាក់​ស្លាក​លេខ​ភ្នំពេញ​២​សេ ៦៣១៤ ដែល​បន្លំ​ដឹកឈើ​គ្រញូង ។​
​មេបញ្ជាការ​អាវុធហត្ថ​រូបនេះ​បាន បញ្ជាក់ថា ក្រោយ​ឃាត់​រថយន្ដ​បាន​ហើយ កម្លាំង​សមត្ថកិច្ច​របស់លោក បាន​រកឃើញ ឈើ​គ្រញូង ចំនួន ៤១​ដុំ ស្មើនឹង ២០៣​គីឡូ ក្រាម ។ យ៉ាងណាក៏ដោយ អ្នកបើករថយន្ដ បាន​ដក​សោរ​បើកទ្វារ រត់គេចខ្លួន​ដោយ សុវត្ថិភាព នៅពេល​ឃើញ​កម្លាំង​សមត្ថកិច្ច ទៅដល់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya