ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​វែកមុខ​សកម្មជន​លួច​ម៉ូតូ​នៅ នៅ​ក្រុង​ប៉ោយប៉ែត ​

សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​វែកមុខ​សកម្មជន​លួច​ម៉ូតូ​នៅ នៅ​ក្រុង​ប៉ោយប៉ែត ​

ប៉ោយប៉ែត​៖ ​កម្លាំង​កងរាជអាវុធហត្ថ បាន​បំបែកសំបុក​ក្រុមចោរ​ដែល​ធ្វើ​សកម្មភាព លួច​ម៉ូតូ​ប្រជាពលរដ្ឋ រាល់ ថ្ងៃ​នៅ​ក្រុង​ប៉ោយប៉ែត ដោយ​ឃាត់ខ្លួន​បាន​ចំនួន​ពីរ​នាក់ កាលពី​វេលាយប់​ថ្ងៃទី​១៩ ខែ​ឆ្នូ ឆ្នាំ​២០១៣  ។​ ការឃាត់ខ្លួន​ជនសង្ស័យ ជា​ក្រុមចោរ​នេះ បន្ទាប់ពី​ពួកចោរ​ប្រើ​ស្រី​ស្អាត ជា​ធ្នាក់​ដើម្បី​ទាក់​យក​ម៉ូតូ​ពី​បុរស​វ័យក្មេង​រត់​ម៉ូតូឌុប​ម្នាក់
កាលពី​ថ្ងៃទី​៣ ខែ ឆ្នា​២០១៣ ។​
​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ មានឈ្មោះ ឈឿន ឆុន ភេទ​ប្រុស​អាយុ ២០ ឆ្នាំ​រស់នៅ​ក្នុងភូមិ​ព្រៃ​ព្រិច សង្កាត់ ក្រុង​ប៉ោយប៉ែត ។​ចំណែក​ជនសង្ស័យ ជា​ចោរ​ទីមួយ​មានឈ្មោះ សុវណ្ណ​ចាន់​ដា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ទី​ពីរ​មានឈ្មោះ លឹម សំបូ​ភេទ ប្រុស​អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​ក្រោក ស្រុក មង្គល​បូរី ខេត្ត​ខេត្តបន្ទាយមានជ័យ​។​
​លោក ហម ម៉ុ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ថ្លែងអោយដឹងថា កាលពី​ថ្ងៃទី​៣ ខែ​ឆ្នូ ជនរងគ្រោះ​បាន​ចាញ់បោក​ស្រី​ម្នាក់ ដែល​ទើប​និង​ស្គាល់គ្នា រយពេល​បី​ថ្ងៃ ដោយ​យក​ម៉ូតូ សេរី​ឆ្នាំ​២០០៤ បិត​តែម​សេរី​ឆ្នាំ​២០១២ ព៍ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1F -0359 ក្រោយពី​បាត់​ម៉ូតូ លុះដល់​ថ្ងៃទី​៥ ខែ​ឆ្នូ ជ​នង​គ្រោះ​បាន
មក​ដាក់ពាក្យ បណ្តឹង​ទៅ​កន្លែង​លោក ។​
​លោក មេបញ្ជាការ​បន្តថា ក្រោយពី​បើក​ការស៊ើបអង្កេត ជាល​ទ្ឋ​ផល​នៅ​ថ្ងៃទី​១៩ សមត្ថកិច្ច​ប្រទះ ឃើញ​ម៉ូតូ​ដែល​បាត់ នៅ​ចំនុច​កាស៊ីណូ​ផ្កាយ​ប្រាំ រហូតដល់​មាន​ពន្លឺ​និង​ឈានដល់ ការឃាត់ខ្លួន បាន​ជនសង្ស័យ​បានជា​បន្តបន្ទាប់ នៅវេលា​យប់​ថ្ងៃ​ដដែល​។​
​ម៉ូតូ​ដែល​ក្រុម​ចោរលួច​ខាងលើ បាន​យកទៅ​ប​ញ្ជាំ​ឲ្យ​មេ​ឈ្មួញ​ម្នាក់ ឈ្មោះ ហាក់ អេង​ជា​ថៅ​បន​ល្បែង ប្រជល់មាន់​ដ៌​ល្បី​ល្បាយ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ប្លុក​កាស៊ីណូ​ហ្គោ​ឌិន​ក្រោ​ន ហើយ​កាច់​ស្លាក​លេខ​ចោល លក់​បន្ត​ជា​ហូរហែ រហូត​សមត្ថកិច្ច ស្វែង​រកឃើញ ។​
​សូម​រំលឹក​ផងដែរ​ថា ជនសង្ស័យ​ឈ្មោះ សុវណ្ណ ចាន់​ដា គឺជា​ជន​ទំនើង ដេញ​កាប់សម្លាប់ ប្រជាពលរដ្ឋ កាលពី​អំឡុង​ចុងឆ្នាំ​២០១១ ជននេះ ក៌​ត្រូវ​កម្លាំង​ប៉េ​អិ​ម​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន បញ្ចូនទៅ​តុលាការ ម្តងមកហើយ ប៉ុន្តែ​ប្រការ​គួរ​ឲ្យ សោកស្តាយ ជន​ទំនើង​បាត​សង្គម​ម្នាក់នេះ ជាប់គុក​បានតែ​៤​សប្តាហ៍ ប៉ុណ្ណោះ​ក៏ត្រូវ​តុលាការ​ដោះលែង ឲ្យ​សិ្ត​ត​នៅក្រៅ​ឃុំ ហើយ​បន្តសកម្មភាព ដើរ លួច​ឆក់​ប្លន់​ប្រជាពលរដ្ឋ​បន្តទៀត រហូតដល់​សព​ថ្ងៃ ត្រូវ​ប៉េអឹម​ចាប់ ខ្លួន​ជាថ្មី ពាក់​ព័​ន្ឋ​និង​ករណី​ចោរកម្ម​។​
​ដោយឡែក​ឈ្មោះ លឹម សំបូរ នៅ​គ្រា​ដែល សមត្ថកិច្ច​ចាប់ខ្លួន បាន​ឆែក​ឃើញ​កូនសោរ​ម៉ូតូ មួយគ្រឿង​ផ្សេងទៀត ​ជាប់​និង​ខ្លួន មិនដឹង​ជា​បំណង​ចង់ទៅ​លួច​កន្លែង​ណា​បន្តទៀត​ទេ ប៉ុន្តែ​គេ​ថា​ប្រាប់​សមត្ថកិច្ច​ថា កូនសោ​ម៉ូតូ​នោះគេ​រើស​បាន​។​
​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច ជន​ទំនើង​សង្ស័យ​ទាំងពីរ បាន​សារភាពថា ខ្លួនគេ​ពិតជា​បាន ប្រ​ព្រិ​ត្ត​ដូចជា​ការរៀបរាប់ ខាងលើ​ពិតប្រាកដ​មែន ។​ផ្នែក​លើ​ចម្លើយសារភាព រួមទាំង​វត្ថុតាង ជនសង្ស័យ​បាន​ចោទប្រកាន់ ពីបទ​លួច​មាន​ស្ថាន​ទំងន់ទោស រួចហើយ កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​ទី​បញ្ចា​ការ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី ចាត់ការ​តាម​និតិ​វិធី រីឯ​ម៉ូតូ​ត្រូវ​សមត្ថកិច្ច ធ្វើការ​ប្រគល់ជូន​ម្ចាស់​ដើម​វិញ ៕

ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya