ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » អាជ្ញាធរ​ចម្រុះ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ចំណុច រង្វង់​មូល​ច្រក​ប៉ោយប៉ែត ដែល​កក​ស្ទៈ​​ ​

អាជ្ញាធរ​ចម្រុះ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ចំណុច រង្វង់​មូល​ច្រក​ប៉ោយប៉ែត ដែល​កក​ស្ទៈ​​ ​

ប៉ោយប៉ែ​តៈ  អាជ្ញា​ធរមាន​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សារ​ធារ​ណះ នៅ​ចំណុច ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត ដែល​ពោ​ពេញ​ទៅដោយ​ភាពអនាធិបតេយ្យ និង​កកស្ទះ​ជា​យូរយា ណាស់​មកហើយ មិន​ត្រូវបាន​យកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់​នាំ​ខេត្ត​និង​ក្រុង ទើបតែ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ​ឆ្នាំ​២០១៣​នេះ​បាន​ចុះ​អនុវត្តន៍​ដោយ​ប្រើ​វិធានការ​ក្តៅ​។ ​លោក​ហម ម៉ុ​ត​មេបញ្ជាការ​កង​រាជ​ហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ថ្លែងអោយដឹងថា    ដើម្បីអោយ​ក្រុង​របស់ យើង​បាន​ស្អាត សម​ដូច​ពាក្យស្លោក​របស់ ក្រសួងទេសចរណ៍ (​ទីក្រុង​ស្អាត រមណី​ដ្ឋា​ន​ស្អាត សេវាកម្ម​ល្អ​) កម្លាំង​របស់លោក​បាន​សហ​កាណ៍ ជាមួយ​អាជ្ញាធរ​ក្រុង​ចម្រុះរ​ចុះ​អនុវត្តន៍​រៀបចំ សណ្តាប់ធ្នាប់​សាធារណៈ​នៅពេលនេះ គឺ
​តម្រូវ​ឲ្យ​ក្រុម​រថយន្ត​រត់​តាក់ស៊ី​ដឹក​ភ្ញៀវទេសចរ តូច ធំ រទេះ​លក់​អាហារ រទេះដឹក​ទំនិញ ទាំងអស់នោះ​មិន​ឲ្យ​មាន​ចត នៅតាម​ដងផ្លូវ ជាតិ​លេខ​៥ នៅ​ចំណុច​រង្វង់ មូល​របៀប អនាធិបតេយ្យ​តទៅទៀត​ឡើយ​។​
​ក្រុមអាជីវករ​មួយចំនួន​ដែល​លក់ដូរ នៅតាម​សា​យ៉ាប​ផ្ទះ​របស់ខ្លួន​នោះ ត្រូវ​ឲ្យ​ពួកគាត់​ថយក្រោយ​ចំនួន​៥​ម៉ែត្រ​ពី​ចំណុច​អាក់ នៃ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ។​ហើយ​ប្រសិនបើ​វាស់វែង​ទៅ មានការ​ប៉ះពា​ដល់​អាជីវកម្ម របស់​ពួកគាត់​នោះ គឺ​ត្រូវ​ឲ្យ​ពួកគាត់​រុះ​រើចេញ​តែម្តង​ពីព្រោះ​អាជ្ញាធរ​ក្រុង​បានធ្វើ​លិខិត​ជូនដំណឹង ដល់​ពួកគាត់​ជា​ចំនួន​បី​លើក
​រួចមកហើយ​។​លោក​ង៉ោ​ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ការចុះ​អនុវត្តន៍ រៀបចំ សណ្តាប់ធ្នាប់​សា​ធារ​ណះ នៅ​ចំណុច​រង្វង់​មូល​មាត់ច្រក​ប៉ោយប៉ែត នៅពេលនេះ ក្នុង​គោលបំណង ឲ្យ​ទីក្រុង​ស្អាត ដើម្បី​ចូលរួម​ប្រលងប្រជែង​និង​ប្រទេសជិតខាង​ផងដែរ ។​
​សូម​រំលឹក​ផងដែរ​នៅ​ចំណុច​ខាងត្បូង​ជាប់ ច្រកទ្វារ​រង្វង់​មូល​ប៉ោយប៉ែត មាន​ក្រុមហ៊ុន​ទេ​សចណ៍​ភី​អេស​អូ ចំណត​ស៊ូ​ជី​ង បាន​ឃុបឃិត​គ្នា ជាមួយ​អាជ្ញាធរ​ដែនដី ដោយ​រំលោភ​យក​ដី​ផ្លូវ អស់​មួយ​ចំហៀង​ច្រកទ្វារ​តែម្តង  ដើម្បី​សាងសង​អគារ និង​ចំណតរថយន្ត ដឹក​ភ្ញៀវ​ទេសចរណ៍ បណ្តាល​ឲ្យ​មាន ភាព​កកស្ទះ​យ៉ាងខ្លាំង​ផងដែរ ។​
​តាម​ប្រភពព័ត៌មាន​បានអោយដឹង​ថា ការ​ឃុ​ត​ឃិត​គ្នា​លេប​យក​ដី​ផ្លូវ​ច្រកទ្វារ អន្តរជាតិ ធ្វើជា​ប្រយោជន៍ ផ្ទាល់ខ្លួន​នេះ គឺ​កើតមាន​តាំងពី សម័យ​លោក អ៊ុង អឿន អតីត​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ មុន​មក​ម្លេះ រហូតដល់​សម័យ​លោក ទ្រី ណា​រិន្ទ នៅ​កាន់អំណាច​ក៏​នៅតែ​គ្មាន​វិធានការណ៍​រៀបចំ​សណ្តាប់ធ្នាប់​ដែរ ។​ប៉ុន្តែ​ប្រជាពលរដ្ឋ សង្ឃឹមថា​លោក​អភិបាលខេត្ត​បន្ទាយ​ជ័យ​ថ្មី លោក​គោ ស៊ុំ​សារឿ​ត និង​មាន​វិធានការ ក្នុងពេល​ឆាប់ៗ​នេះ ប្រជាពលរដ្ឋ សំណូ​មពរ​ថា បើ​អាជ្ញាធរ​រៀបចំ​ខាង ជើង កំ​ភ្លេច​រៀប​ខាងលិច​ផង​ទាន​៕ ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya