ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ផ្កាយ​មួយ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច​ក្រុងភ្នំពេញ មានអំណាច​ពង្រាយ​មន្ត្រី​ចុះ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមរបៀប​ពុករលួយ?​  ||     ល្បី លោក ហេង ណា​រិ​ទ្ធ ក្រាញននៀល​និង​តំណែង​អនុប្រធាននាយកដ្ឋាន មិន​ព្រម​ចូលនិវត្តន៍​  ||     ល្បី លោក ឡេង សុខ មេ​រង​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង…​  ||     លោក សាន ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្តក្រចេះ មិន​បញ្ជា​បង្ក្រាប​ជំនួញ​ឈើ របស់​មេ​ឈ្មួញ ឈ្មោះ ចែ​មុំ រហ័ស​នាម​យាយ​មុំ នោម​ឆេះ ដឹកជញ្ជូន​ឈើ​ដូច​ហែ​កឋិន ឆ្លងទៅ​ប្រទេស​វៀតណាម​  ||     ធ្នួ​ស​និង​របាំង​ព្រួល ក្នុង​អតីត​ឡូត៍​លេខ៧ស្រុក​កោះធំ កំពុងដំណើរការ​យ៉ាង​ស្រួល នៅ​កណ្តាល?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​បុរស២នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នៅ​ភ្នំពេញ

ឃាត់ខ្លួន​បុរស២នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នៅ​ភ្នំពេញ

ភ្នំពេញ៖  កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ដោយមាន​ការសង្ស័យ​ឃើញ​ជនសង្ស័យ​កំពុងតែ​ឈរ​កាន់​ថ្នាំញៀន ដើម្បី​ចែកចាយ​ឲ្យ​ម៉ូយ សមត្ថកិច្ច​ក៏​ធ្វើការ​ឆែកឆេរ​លើ​ជនសង្ស័យ បាន​រកឃើញ​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន២ថង់​តូច។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ហួយ ប៊ុន​ថេត អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ជា​អ្នក​ចែកចាយ​គ្រឿងញៀន ហើយ​នៅវេលា​ម៉ោង៣និង៣០នាទី​ទៀបភ្លឺ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ នៅតែ​បន្ត​ល្បាត​ឈានទៅ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ណាត់ ចំរើន ភេទ​ប្រុស អាយុ២១ឆ្នាំ នៅ​ចំណុច​ក្បែរ​ច្រមុះជ្រូក​ក្បាលថ្នល់​ផ្លូវ៦០ម៉ែត្រ កែង​នឹង​ផ្លូវ២៧១ក្រុម៤០ ភូមិ៧ សង្កាត់​ចាក់អង្រែលើ ឆែកឆេរ​រក​ថ្នាំញៀន១ថង់​តូច ជា​អ្នកប្រើប្រាស់ ត្រូវបាន​យកមក​សាកសួរ នៅ​ប៉ុស្តិ៍នគរបាល​ចាក់ អង្រែ​ទាំងពីរ​នាក់​តែម្តង។  ជនសង្ស័យ​ទាំង២នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ជាមួយគ្នា​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya